រឿងរ៉ាវប្ដឹងផ្ដល់រវាងពិធីការិនីទូរទស្សន៍ និង លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុននាំចូលគ្រឿងសំណង់ ឈ្មោះ ហេង ស្រេងហុង នៅតែជាទីចាប់អារម្មណ៍ក្នុងមជ្ឈដ្ឋានមហាជនព្រោះមានមនុស្សជាច្រើនចង់ដឹងថា តើការពិតនៅក្នុងសាច់រឿងដែលបង្កឱ្យមានជាការប្ដឹងផ្ដល់បកគ្នាទៅវិញទៅមករវាងបុគ្គលទាំងពីរនោះភាគីខាងណាជាអ្នកខុសហើយភាគីខាងណាជាជនរងគ្រោះពិតប្រាកដ។

យ៉ាងណាមិញថ្មីៗនេះ មានប្រតិបត្តិការវេរប្រាក់រវាងគណនីឈ្មោះ HENG SIER ទៅកាន់គណនី MEAN PECHRITA ត្រូវបានចែកចាយបន្តក្នុងប្រព័ន្ធតេឡេក្រាមនិងហ្វេសប៊ុក ដែលអ្នកបានឃើញសន្មតថាជាគណនីលោកឧកញ៉ាបានវេរប្រាក់ទៅឱ្យកញ្ញា យូប៊ី ដោយក្នុងនោះក៏បានបញ្ជាក់ច្បាស់ៗពីគោលបំណងក្នុងការវេរប្រាក់នោះផងដែរ។
សូមចុចត្រង់នេះ៖ ប្រតិបត្តិការវេរប្រាក់ពីលោកឧកញ៉ា ទៅ យូប៊ី មានចំនួន5ដងសរុបជាទឹកប្រាក់…
កញ្ញាយូប៊ីបានឱ្យដឹងក្នុងពាក្យបណ្ដឹងថារូបកញ្ញាបានជួបនិងស្គាល់លោកឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់ ដែលបន្ទាប់ពីនោះ ឧកញ៉ាតែងបានទំនាក់ទំនងមកកាន់កញ្ញាតាមប្រព័ន្ធ Telegram ជានិច្ច។

ចំណែកករណីវេរប្រាក់ពីគណនី HENG SIER ទៅកាន់គណនី MEAN PECHRITA សាមីខ្លួនភាគីខាងកញ្ញាពិធីការិនីបានទទួលស្គាល់ក្នុងបណ្ដឹងបករបស់ខ្លួនថា៖ «លោកឧកញ៉ា ហេង សៀ ពិតជាបានព្យាយាមវេរលុយចូលទៅក្នុងគណនីរបស់ខ្លួនចំនួន៥លើកពិតប្រាកដមែនដោយសរុបជាទឹកប្រាក់ចំនួន ៨៤៧ដុល្លារ ប៉ុន្តែកញ្ញាតែងតែបដិសេធជានិច្ចដោយសំអាងហេតុផលថាកញ្ញាមានប្រាក់ចាយគ្រប់គ្រាន់ហើយ តែលោកឧកញ៉ានៅតែផ្ញើមកជាបន្តបន្ទាប់។»
សូមចុចត្រង់នេះ៖ ពិធីការិនី MYTV មាន ពេជ្ររីតា ប្ដឹងបកឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ»
ក្រៅពីព្យាយាមផ្ញើលុយមកឱ្យខ្លួនហើយនោះ កញ្ញា យូប៊ីក៏បានលើកឡើងដែរថា៖ «លោកឧកញ៉ាបានព្យាយាមលួងលោមចង់ជួបមុខកញ្ញារហូត តែកញ្ញាបដិសេធមិនព្រមជួប លុះត្រាមានការងារទើបកញ្ញាព្រមជួប។ ក្រៅពីពាក្យសម្ដីលួងលោមហើយនោះលោកនៅតែតាមរំខានកញ្ញា រហូតដល់មានពេលខ្លះ លោកឧកញ៉ាថែមទាំងបាន ផ្ញើរូបភាពអាសអាភាសមកកាន់កញ្ញា តែគាត់បានលុបរូបនោះចេញវិញដោយខ្លួនឯង ធ្វើឱ្យកញ្ញាមានចម្ងល់ តែមិនបានគិតថាលោកឧកញ៉ាមានបំណងអាក្រក់មកលើរូបខ្លួននោះឡើយ រហូតដល់ថ្ងៃកើតហេតុដែលកញ្ញា ត្រូវលោកឧកញ៉ាគំរាមសំឡុត ថាលោកមានកាំភ្លើងនិងបង្ខំចង់រំលោភសេពសន្ថវៈ លើរូបកញ្ញានៅក្នុងរថយន្តតែមិនបានសម្រេច ព្រោះកញ្ញាបានរត់ចេញមកកៅអីខាងក្រោយ និងព្យាយាមច្រានលោក ឧកញ៉ាចេញ ហើយបើកទ្វារឡានរត់គេច»។
គួរដឹងដែរថាពេលនេះជនត្រូវចោទ កញ្ញា យូប៊ី (មាន ពេជ្ររីតា) កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះត្រូវបានដោះលែងឱ្យមានសេរីភាពនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយមានការស្នើសុំពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ៕
