ការ​ប្រកួត​បាល់បោះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 FIBA Asia Cup ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចាប់ឆ្នោត​ជ្រើសរើស​ពូល​សម្រាប់​វគ្គ​១៦ក្រុម​ចុងក្រោយ​រួចរាល់​ហើយ នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ខណៈ​ការ​ប្រកួត​នេះ​​បាន​លើក​ពេល​ក្រោយ​បញ្ហា​ឆ្លង​ជា​សកល​នៃ​ជំងឺ​កូវីដ-១៩ នាពេល​កន្លង​ទៅ។

អត្ថបទពាក់ព័ន្ធ៖ប្រកួត​បាល់បោះ​​ជើង​ឯក​​ទ្វីប​ លើក​ពេល​១ឆ្នាំ​​ព្រោះ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ផ្ទុះ​កូវីដ-១៩ ខ្លាំង​

តាម​ផែនការ​​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា ចន្លោះ​ពី​ថ្ងៃ​ទី១២ ដល់​២៤ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល មុន​បន្ត​រក​ក្រុម​ឡើង​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ឃើញ។

អត្ថបទពាក់ព័ន្ធ៖តៃវ៉ាន់ ជា​ក្រុម​កូនពៅ​ឡើង​ទៅ​ដណ្តើម​ជើង​ឯក​​បាល់បោះ​ប្រចាំ​ទ្វីប 2021 FIBA Asia Cup

ក្រុម​អូស្រ្តាលី ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ហើយ​ក្រុម​ចិន ជា​​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​១៦លើក គិត​ចាប់តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៦០មក៕

Telegram-Troryorng
Share.