លោកគ្រូមហាជ័យ ឬមានឈ្មោះកំណើត ឆេង ប៉េងគុណ បានសុំលាឈប់ពីក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី ខូអិលធីឌី ដែលសាធារណជនមួយចំនួនធំស្គាល់ថាជាក្រុមហ៊ុនរបស់ម៉ែរួយ ជាបុគ្គលមានឥទ្ធិពលនិងល្បីម្នាក់នៅលើបណ្ដាញសង្គមអនឡាញ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី ខូអិលធីឌី ដែលចេញដោយប្រធានរដ្ឋបាលមានឈ្មោះថា អេង រស្មី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានប្រកាសថា លោក ឆេងប៉េងគុណ (គ្រូមហាជ័យ) បានស្នើសុំលាឈប់ពីក្រុមហ៊ុន ហើយក្រុមហ៊ុនក៏បានយល់ស្របតាមការស្នើសុំរបស់លោក។
អាស្រ័យដូចបានរៀបរាប់ក្នុងសេចក្ដីជូនដំណឹង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រាល់សកម្មភាព ឬអាជីវកម្មរបស់លោក ឆេង ប៉េងគុណ មិនមានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុននោះឡើយ។
ចំណែកមូលហេតុដែលធ្វើឱ្យអតីតអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី ខូអិលធីឌី លោក ឆេង បេ៉ងគុណ ហៅគ្រូមហាជ័យ សុំលាឈប់ពីមុខតំណែងនេះ ដោយសារតែសាមីខ្លួន ជាប់រវល់ការងារ និងមានពាណិជ្ជកម្មផ្ទាល់ខ្លួន។
មួយរយៈចុងក្រោយនេះ លោកគ្រូមហាជ័យ បានរងនូវការរិះគន់ច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដោយសារតែរៀបចំពិធីរំលឹកនឹកគុណដល់ស្ដេចនាគ ដែលកំពុងតែល្បីល្បាញនាពេលបច្ចុប្បន្ននេះ៕
សូមចុចអាន – សកម្មភាពគ្រូមហាជ័យ ក្រៅពីមហាជនរិះគន់ហើយ ឧកញ៉ា ហ៊ុន ជា ក៏ចេញមកស៊ុតមិនសំចៃមាត់ដែរ!
សូមចុចអាន – លោក ទិត្យ វិច្ឆិកា ចង់បបួលអ្នកស្នង ព្រះម៉ែនាគ មកបម្រើជាតិ និងកែប្រែចិត្តឈប់បំពុលសង្គមទៀត
សូមទស្សនាវីដេអូ Big News ៖