កញ្ញា​ តន់​ ចន្ទសីម៉ា ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Galaxy Navatraក្រសោប​បាន​ពានរង្វាន់​​ធំៗ​ចំនួន​៣​ពី​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ Pleng Music Awards 2022​ ដែលបានរៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មីនា ​ឆ្នាំ​២០២២​។ ​

​ជា​ការ​ពិត​ណាស់​បើ​និយាយ​ពី​ឈ្មោះ​ តន់​ ចន្ទសីម៉ា ​នៅ​ក្នុង​ចំណោម​យុវវ័យ​​គឺ​ជា​តារា​ចម្រៀង​មួយ​​រូប​ដែល​មាន​ការ​និយម​ច្រើន​ ព្រោះ​បទ​ចម្រៀង​របស់​នាង​ស្ទើរ​តែ​គ្រប់​បទ​បាន​​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​មិន​ចេះ​ជិនណាយ​ ដូច្នេះ​ហើយ​មិន​ចម្លែក​នោះ​ទេ​ ដែល​តារា​ចម្រៀង​រូប​នេះ​ទទួល​បាន​រង្វាន់​​ដល់​ទៅ​៣​ម្នាក់​ឯង​ក្នុង​កម្មវិធី​ Pleng របស់​ Smart ​នោះ។​

ពាន​រង្វាន់​ចំនួន​៣​ដែល​កញ្ញា​ តន់ ចន្ទ​សីម៉ា​ទទួល​បាន​នោះ​មាន​​ពាន​រង្វាន់​សិប្បការិនី​ប្រចាំ​ ពានរង្វាន់​វីដេអូ​ចម្រៀង​ដំបូង​គេ​ដែល​មាន​ការ​មើល​១០០​លាន​ដង និង​ពាន​រង្វាន់​​សិល្បការិនី​​ស្ដាប់​ច្រើន​ជាង​គេ។​​

​ថ្វី​ត្បិត​តែ​បទ​ចម្រៀង​ «Are You ok» ធ្លាប់​មានបញ្ហា​ចម្រូងចម្រាស ហើយ​ត្រូវ​កែប្រែ​ជា​​ខ្លឹមសារ​បន្តិច​បន្តួច​ក្ដី​ ប៉ុន្តែ​បទ​ចម្រៀង​នេះ​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ និង​មាន​ការ​គាំទ្រ​ខ្លាំង​​ពី​សំណាក់​អ្នក​គាំទ្រ​បរទេស​រហូត​មាន​ក្រុមហ៊ុន​ចិន​ទិញ​យក​សិទ្ធិ​យក​ទៅ​ថត​និង​ផលិត​ជា​ភាសា​ចិន​ផង​ដែរ។

សូម​ចុច​អាន​ – តន់ ចន្ទសីម៉ា ចេញ​មុខ​ទទួល​ខុស​ តែអ្នក​លេង​ហ្វេសប៊ុក​នៅ​តែ​ទើស​តាម​បាញ់​​មិន​ឈប់!​

រំលឹក​ឡើង​វិញ​បទ​ចម្រៀង​ដែល​ជួយ​ឱ្យ​ស្រីតូច​ច្រឡឹង​រូប​នេះ​ឈ្នះ​ពាន​ក៏​ជា​បទ​ចម្រៀង​ខ្មែរ​មួយ​ដែល​ធ្វើ​ឱ្យ​ល្បីល្បាញ​កក្រើក​ដល់​ប្រទេស​ថៃ​ មាន​អ្នក​ស្ដាប់​ជនជាតិ​ថៃ​ច្រើន​ពេញ​និយម​ស្ដាប់​ និង​ លេង​ Tiktok ផង​ដែរ​។

សូម​ចុច​អាន​ – MV បទ «Are you ok?» របស់ តន់ ចន្ទសីម៉ា ចេញមកលើកនេះល្បីផ្អើ.លដល់នគរថៃ!

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ Smart Axiata នេះ​មាន​គោល​ដៅ​ដើម្បី​លើក​ទឹក​ចិត្ត​និង​គាំទ្រ​ស្នាដៃ​ផលិត​បទ​ចម្រៀង​ អ្នក​និពន្ធ​ និង​អ្នក​ផលិត​តន្ត្រី​គ្រប់​ទម្រង់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Telegram-Troryorng
Share.