ម្ចាស់​ពាន​ទើប​ជាប់​ថ្មោង​ថ្មី​នៃ​កម្មវិធី​ Beat The Best របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ សួ វិចិត្រ​ ទើប​តែ​ចេញ​មក​ទម្លាយ​ការ​ពិត​ឱ្យ​មហាជន​បាន​ដឹង​​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​ នេះ​ថា​ នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៃ​ការដណ្ដើម​ជ័យ​​លាភី​ប្រកួត​​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​នេះ​​ គឺ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ឯកឧត្តម​ ស៊ុយ សែម​​ព្រម​ទាំង​លោក​ជំទាវ​ ជា​ ខេង​ ផង​ដែរ​។

បើតាមការបង្ហោះរបស់តារាចម្រៀង សួ វិចិត្រ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំបាទសូមថ្លែងអំណរគុណដល់អ្នកមីងនឹងលោកពូដែលបានជួយជាថវិការដល់ការធ្វើដំណើរមកប្រលងនឹងសម្លៀកបំពាក់ដល់រូបខ្ញុំបាទ ហើយជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ឥលូវក្មួយជាប់ពានហើយ តែខ្ញុំចាំពាក្យអ្នកមីងនឹងលោកពូផ្ដាំខ្ញុំថាកុំខ្វល់កុំក្រែងចិត្តមីងពូខំប្រលង ជាប់រឺធ្លាក់មីងពូអត់បន្ទោសទេ ត្រូវចាំបើខ្វះមកយកលុយពីមីងហើយនឹងពូឯងទៀតសូមជូនពរមីងនឹងពូសុខភាពល្អនឹងជោគក្នុងការងារ @ឯកឧត្តម​ ស៊ុយ សែម និងលោកជំទាវ ជា ខេង»។

ជាមួយគ្នានោះដែរ ហ្វេនអ្នកគាំទ្របានពោលសរសើរពីទឹកចិត្ត និងការដឹងគុណរបស់តារាចម្រៀងប្រុសរូបនេះ ដែលទៅជាបានសម្រេចគោលដៅក៏ពិតមែន ក៏ប៉ុន្ដែមិនកាត់ខ្សែក្រោយរុញទូកនោះទេ។ ហ្វេនពិតជា ចង់ឃើញតារាប្រុសរូបនេះកាន់តែរីកចម្រើនក្នុងវិថីសិល្បៈដែលខ្លួនស្រឡាញ់ និងជូនពរឱ្យ វិចិត្រ ទទួលបានភាពជោគជ័យក្នុងជីវិត សមនឹងអំពើល្អដែលលោកបានសាង៕

សូមចុចអាន-ហ្វេន​ប៊ិះ​នឹង​ខូច​ចិត្ត​ ស្មាន​ថា​នារី​វ័យ​ក្មេង​ថត​ជា​មួយ​ សួ វិចិត្រ ត្រូវ​ជា​សង្សារ​ តែ​ការ​ពិត​គឺ​…

សូមចុចអាន-ក្បួន​ដង្ហែ​ពាន​ Beat The Best ​របស់​ សួ វិចិត្រ គគ្រឹកគ្រេងកក្រើក​ខេត្ត​ពោធិ៍សាត់​!

សូមចុចអាន-​វីដេអូ​​១០​បទ ​មាន​តួ​លេខ​ទស្សនា​ជិត​១០០លានរបស់​​បេក្ខជន​ខេត្ត​ពោធិ៍សាត់​​ សួ វិចិត្រ ពី​​កម្មវិធី​ Beat the Best…

Telegram-Troryorng
Share.