ដូចមហាជនបានដឹងមកហើយថា ម៉ូដែលដ៏ល្បីរបស់ប្រទេសមីយ៉ាន់មី Paing Takhon ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញ ដែលដំណឹងបានធ្វើឱ្យហ្វេនរំភើបចិត្តជាខ្លាំង។ ដំណឹងនេះបានផ្សព្វផ្សាយដោយសារព័ត៌មាន BBC របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២។

Paing Takhon គឺ​ជា​​តារា​ម៉ូដែល​និង​តារា​សម្ដែង​ ដែល​សកម្ម​ខ្លាំង​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ លោក​បាន​លះបង់​កម្លាំងកាយ​​និង​កម្លាំង​ចិត្ត​ដើម្បី​បុព្វហេតុ​ជាតិ​ ដោយ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​នេះ​ សាធារណជន​ទាំង​ក្នុង​និង​ក្រៅ​ បាន​កោត​សរសើរ​ចំពោះ​វីរភាព​ស្នេហា​ជាតិ​មាតុភូមិ​ ​និង​ជួយ​បួងសួង​ឱ្យ​រូប​លោក​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​។ ទីបំផុត​ការ​ប៉ងប្រាថ្នារបស់​មហាជន​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ខណៈ​នេះ​លោក​និង​តារាទាំង​៦​នាក់​ផ្សេង​ទៀត​បាន​វិល​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ហើយ។

អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះ ក្រោយពីចេញពីពន្ធនាគារវិញ Paing Takhon លែងទុកសក់វែងទៀតហើយ លោកបានកាត់សក់ខ្លី។ ហើយបើនិយាយពីរូបសម្រស់វិញ គឺសង្ហាជាងមុនគុណ១០ ។ លោកតែងតែបង្ហាញសកម្មភាពសិល្បៈរបស់នៅលើបណ្ដាញសង្គមហ្វេសប៊ុក នឹង IG។

ចង់ដឹងថា Paing Takhon ប្រែសម្រស់សង្ហាដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

សូមចូលអាន-អាជ្ញាធរ​មីយ៉ាន់ម៉ា​ដាច់ចិត្តដោះ​លែង​ Paing Takhon ​​និង​អ្នក​សិល្បៈ​៦​នាក់​ទៀត​ ចេញ​ពី​ពន្ធនាគារ​

សូមចូលអាន-Paing Takhon ជា​អ្នក​ទោស​នៅ​មីយ៉ាន់ម៉ា ប៉ុន្តែ​ជា​ប់​ឈ្មោះ​ជា​ប្រុស​ស្អាត​លេខ​១​លំដាប់​ពិភពលោក​!

Telegram-Troryorng
Share.