ក្រោយ​ផ្ទុះ​រឿង​ប្រើ​ហិង្សា​របស់​ Will Smith ទៅ​ Chris Rock លើ​ឆាក​ប្រកាស​ពាន​រង្វាន់​អូស្ការ​ ធ្វើ​ឱ្យ​មាន​មតិ​ផ្សេងៗ​លើក​ឡើង​ច្រើន​ជុំវិញ​ករណី​នេះ​ ដោយ​មាន​អ្នក​ខ្លះកាន់​ជើង​ Chirs Rock ហើយ​ស្ដី​បន្ទោស​ឱ្យ​ Will Smith ខណៈ​អ្នក​ខ្លះ​ទៀត​គាំទ្រ​ទង្វើ​របស់​ Will ហើយ​អ្នក​ដែល​ស្ថិត​ក្នុង​ចំណោម​​អ្នក​គាំទ្រ​ Will Smith នោះ​ក៏​មាន​លោក​ គឹម សីហា ស្វាមី​ គង់ ចាន់​ស្រីមុំ មួយ​រូប​ផង​ដែរ​។

សូមចុច​អាន​ – ទូច ​ស្រី​ល័ក្ខ ​គាំទ្រ​​​តារា​​ហូលីវូដ​​ Will Smith ​ប្រើ​ដៃ​ជើង​​ដាក់​អ្នក​យក​​រឿង​​​ក្បាល​ត្រងោល​ប្រពន្ធ​ទៅ​​​កំប្លែង​​លើ​ឆាក​! – Troryorng Media

ពិត​ណាស់​ ដែល​រឿង​រ៉ាវ​អំពើ​ហិង្សា​របស់​តារា​ហូលីវូដ​ Will Smith ត្រូវ​បាន​សាធារណជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ច្រើន​ ព្រោះ​ជា​ករណី​ប្រើ​ដៃ​ជើង​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ខ្នាត​ធំ​ ហើយ​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ថែម​ទៀត។

សូមចុច​អាន – ចប់​ហើយ! ប៉ូលិសត្រៀម​​ចាប់​ខ្លួន​ Will Smith ហើយក្រោយ​ទះ​កំផ្លៀង Chris Rock ​ផ្អើល​កម្មវិធី​ Oscars

យ៉ាង​ណា​មិញ​រឿង​នេះ​ត្រូវ​បាន​មិត្ត​សិល្បករ​ជាតិ និង​អន្តរជាតិ​ទាំង​ក្នុង​ប្រទេស​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ លើក​យក​មក​ជជែក​ពិភាក្សា​និង​វែកញែក​គ្នា​ ក្នុង​នោះ​តារា​ល្បី​និង​បុគ្គល​ល្បី​របស់​កម្ពុជា​ក៏​មាន​មតិ​​យល់​ឃើញ​ផ្ទាល់​ខ្លួន​ចំពោះ​ករណី​នេះ​ដូច​គ្នា​។

លោក គឹម សីហា ដែល​ត្រូវ​ជា​ស្វាមី​របស់​ តារា​សម្ដែង​ និង​ពិធីការិនី​ល្បី​ គង់ ចាន់​ស្រីមុំ​ បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ ដោយ​គ្រាន់​តែ​មើលតាម​ការ​បង្ហោះ​របស់​លោក​អាច​ឱ្យ​គេ​ដឹង​ថា​លោក​គាំទ្រ​ចំពោះ​ទង្វើ​របស់​ Will ព្រោះ​លោក​ឱ្យ​តម្លៃ​នៃ​ទង្វើ​តារា​សម្ដែង​រូប​នេះ​ថា​​ទោះ​ជា​ខុស​ប៉ុន្តែ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​ការពារ​មនុស្ស​ដែល​យើង​​ស្រលាញ់​។

លោក​ គឹម​ សីហា បាន​សរសេរនៅ​លើ​បណ្ដាញសង្គម​ថា​៖ «ទោះបីគេថាវាជារឿងខុស​ តែសំរាប់មនុស្ស​យេីង​ស្រលាញ់​យេីងត្រូវតែការពារ​»

Kem seyha – Posts | Facebook

Telegram-Troryorng
Share.