បើជាមនុស្សប្រុសទំនាយថា៖

ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសាន្តសុខ បើទុកជាមានឧបស័គ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅ វិញបានដោយសារពេលនេះ មានតឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មី តែមិនជាការសំខាន់ទ ។

បើជាមនុស្សស្រីទំនាយថា៖

ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អ ជាទីបំផុតបើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត។ប៉ុន្តែថាអ្នកកុំផ្តេកផ្ត លនឹងការជួយឈឺឆ្អាលពីគឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរត ប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត នៅក្នុងបន្ទុកក្រុម គ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង៕

សូមទស្សនាវីដេអូ រាសីឆ្នាំជូត ខាងក្រោមនេះ៖

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីទំនាយតាមថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីរណ្ដាប់ទទួលទេវតា ឆ្នាំខាល ព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម ក្នុងឆ្នាំ២០២២នេះ

Share.