យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញ បានរៀបចំ«សង្ក្រាន្តវត្តភ្នំ» នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងមានកន្លែងតាំងពិព័រណ៍ផងដែរ។

រយៈពេល៣ថ្ងៃនៃ «សង្ក្រាន្តវត្តភ្នំ» មហាជនអាចចូលរួមកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេង ល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរព ទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។

យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំង សិល្បក៍រសិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ និងដូសជំរុញ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ “ពាការពារ និង ៣កុំ ” របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដូចជា ការពាក់ម៉ាស់ ការលាងដៃ ជាមួយអាល់កុល ឬ ដែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬ ចូលទស្សនា កម្មវិធីនានា នៅក្នុងបរិវេណទីតាំងរៀបចំកម្មវិធី ត្រូវឱ្យសមាមាត្រនឹងបរិវេណទីតាំង។

សេចក្ដីលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោមនេះ៖

សូមរីករាយទស្សនាទិដ្ឋភាពស្អាតៗខ្លះៗនៅទីតាំងរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលត្រៀមរៀបចំ«សង្ក្រាន្តវត្តភ្នំ» ៖

រូបភាពពី Z17

អំពីសង្ក្រាន្ត៖

សប្បាយបុណ្យភូមិមិនទាន់គ្រប់ ល្វាឯមរៀបចំកម្មវិធីសង្ក្រាន្ត៣កន្លែង ទាំងលើគោក និងដីកោះ

ណាត់គ្នាហើយឬនៅ? ទៅលេងសង្ក្រាន្តសៀមរាបឆ្នាំនេះត្រូវត្រៀមអ្វីខ្លះ? មានកម្មវិធីសប្បាយៗអ្វីខ្លះ?

រក​កន្លែង​ដើរ​លេង​បាន​នៅ​? ខាន​ដើរ​លេង​ចូល​ឆ្នាំ​យូរ​ហើយ​ ឆ្នាំ​នេះ​ទៅ​លេង​សង្ក្រាន្ត​កំពង់​ត្រឡាច​ទាំង​អស់​គ្នា​!

Telegram-Troryorng
Share.