មហាសង្ក្រាន្តឆ្នាំថ្មី​ គន់គូរតាមទំនៀមឱ្យដឹងថា នឹងរំកិលចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី១៣កើ​​​​​​​​ត​ ខែចេត្រ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា គ្រឹស្តសករាជវេលាម៉ោង​ ១០:០០នាទីព្រឹក ដល់ទីចុងជួបរវាងមីនរាសី​ និងមេសរាសី​ ។ នេះបើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំខាល ចត្វាស័ក។

រូបតំណាង

ក្នុងកាលវេលាព្រឹក ទើបមានទេពធីតាមួយព្រះអង្គព្រះនាម​ កិរិណីទេវី​ ជាបាទបរិចាកា​ គង់នៅចាតុម្មហារាជិកា​ ឆកាមាសួគ៌ជាន់ទី១​ អម្ពរពស្ត្រាពណ៌​ស្លឹកចេកស្រស់ (បៃតង)​ ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាមន្ទារវបុស្ប​ គ្រឿងប្រដាប់ដោយ កែវមរកត ចិញ្ចាចរស្មី​ រីភក្សាហារទ្រង់សោយ​ ធញ្ញហារ ​ មានសាស្ត្រាវុធជា កង្វេរ (ក្ងក់ទាក់កាវដំរី)​ កាន់នៅនាព្រះហស្ថស្តាំ​ និង​កាំភ្លើង (អសនី) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេង​ធីតានាងគង់ឈរគន់រំពៃលើខ្នងពាហន: គជសារ (ដំរី) ជាយាន​ ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីបា។

ទេវតាឆ្នាំថ្មី ឆ្នាំខាល ទ្រង់សោយសណ្តែកល្ងជាចំណី តាមទំនៀមពីបុរាណរៀងរហូតមក គេត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាជាដង្វាយថ្វាយទេវតា។

មកដឹងពីរណ្ដាប់ទទួលទេវតា

រូបតំណាង
រូបតំណាង
រូបតំណាង

អំពីសង្ក្រាន្តឆ្នាំខាល៖

មកដឹងពី៖ មហាសង្ក្រានឆ្នាំខាល ចត្វាស័ក ឆ្នាំ២០២២

ចង់​ដឹង​អត់​ រាជិនី​សម្រស់​របស់​កម្ពុជា​រូប​ណា​ខ្លះ​តុប​តែង​កាយ​ជា​ ព្រះនាង​ កិរិណីទេវី​ បុត្រីទី​ ៥​ កបិល​មហាព្រហ្ម​?​

មកដឹងទាំងអស់គ្នា! ពីទំនាយតាមថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ

រូបភាពពី Aok Sokunkanha – ឱក សុគន្ធកញ្ញា 

Telegram-Troryorng
Share.