អ្នកនាង សុន ស្រីពេជ្រ ត្រូវបានមហាជនដឹងថា ចាកចេញពីផលិតកម្មហង្សមាស មកជ្រកក្រោមផលិតកម្មថោន។ គេនៅចាំបានថា អ្នកនាង សុន ស្រីពេជ្រ បានហក់ចូលផលិតកម្មថោន កាលពីអំឡុងឆ្នាំ២០១៧ ដោយសង្ឃឹមថា នាងនឹងអាចបន្តមានចម្រៀងមកអុកឡុក មិនចាញ់កន្លែងចាស់។ ផ្ទុយទៅវិញក្រោមការតាមដានទីផ្សារចម្រៀង របស់ សុន ស្រីពេជ្រ ហាក់នៅមិនទាន់កក្រើកសោះ ស្របពេលដែល មានតារាជាច្រើននៅគជើងគ្នា ដើម្បីបែងចែកចម្រៀង។

គ្មាននរណាម្នាក់បានដឹងឡើយថា អ្នកនាង សុន ស្រីពេជ្រ មានកុងត្រាច្រៀងឱ្យ ថោន ប៉ុន្មានឆ្នាំនោះទេ ខណៈដែលមកទល់ពេលនេះ នៅមិនទាន់ច្បាស់ថា អ្នកនាងបានដើរចេញពីថោនរួចមកហើយដែរ។ យ៉ាងណាមិញ ថ្មីៗនេះ គេស្រាប់តែឃើញផលិតកម្មថ្មី ដែលមានឈ្មោះ Davitra បានសម្រុកចេញបទចម្រៀងចូលឆ្នាំ ដោយបកស្រាយដោយអ្នកនាង សុន ស្រីពេជ្រ។ តើនេះអាចសបញ្ជាក់ឱ្យដឹងថា សុន ស្រីពេជ្រ លែងមានបទចម្រៀងនៅថោនទៀតហើយមែនទេ?

តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេក និងយូធូបរបស់ផលិតកម្ម Davitra គេបានឃើញថា ចូលឆ្នាំថ្មីនេះ ឆ្នាំខាល ចត្វាស័កនេះ សុន ស្រីពេជ្រ មានចម្រៀងចង្វាក់ប្រពៃណីចំនួន ២ បទ ដែលមានចំណងជើងថា «ចង់ឃើញផ្ទាល់ភ្នែក» និងបទ«ក្រមុំសល់ស្តុក» ។ ជាមួយគ្នានេះដែរ គេមិនទាន់ច្បាស់ថា សុន ស្រីពេជ្រ មានកុងត្រាឱ្យផលិតកម្មថ្មីមួយនេះដែរឬអត់។ សារព័ត៌មានត្រយងកំពុងព្យាយាមសាកសួរព័ត៌មានលម្អិតពីអ្នកនាង សុន ស្រីពេជ្រ បន្ថែមទៀត។

មហាជនប្រាកដបានជ្រាបមកហើយថា ផលិតកម្ម Davitra ជាផលិតកម្មថ្មីមួយ ដែលទើបចាប់ផ្ដើមបញ្ចេញចម្រៀងរបស់ខ្លួននៅលើទីផ្សារចម្រៀងក្នុងរយៈពេលជាង ១ឆ្នាំប៉ុណ្ណោះ។ ផលិតកម្មមួយនេះ ក៏មានការលេចឮល្ហៀងៗថា មានការជួយជ្រោមជ្រែងពីសំណាក់អតីតអ្នកនិពន្ធ និងជាអ្នកដឹកនាំឆ្នើមនៅហង្សមាស គឺលោក សុខ ជំនោរ។

កុំឱ្យខាតពេលយូរ មកទស្សនាបទចម្រៀងរបស់អ្នកនាង សុន ស្រីពេជ្រ ក្នុងផលិតកម្មថ្មី៖

https://youtu.be/VZZrBW_Z0UE

សូមចូលអាន-គាប់​​ជួន​​ខ្លាំង​ពេក​​ហើយ​​! សិល្បករ​ជំនាញ​បុរាណ​៣​ដួង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដូច​គ្នា​ក្នុង​ខែ​មីនា​​នេះ​​ គឺ​​មាន​អាយុ​និង​លេខ​ឆ្នាំ​ដូច​​គ្នា​ បើ​​តាម​​ការ​​ទស្សន៍​​ទាយ​​របស់​​ហោរា​សាស្ត្រ​​គឺ​…

សូមចូលអាន-ម្ដាយ​ សុន​ ស្រីពេជ្រ​ ​ដោះ​ខ្សែ​ក​មាស​ឱ្យ​កូន​លក់​ ខ្លាច​កូន​គ្មាន​លុយ​ព្យា​បាល​រលាក​ពោះ​វៀន​ដុះ​ខ្នែង

Telegram-Troryorng
Share.