ថៃ – តារា​ស្រី​៨​ដួង​បាន​នាំ​គ្នា​ប្ដូរ​រូប​ប្ដូរ​ឆោម​តុបតែង​កាយ​ជា​ទេពធីតា​សង្ក្រាន្ត​ឆ្នាំ​ខាល ព្រះ​នាង​កិរិណីទេវី យ៉ាង​ស្រស់​ស្អាត​ សង្កត់​កែវ​ភ្នែក​គ្រប់​ៗ​គ្នា​មិនឱ្យ​ងាក​ទៅណា​ព្រោះ​មើល​មក​ពី​ជ្រុង​ណា​ក៏​ស្អាត​គ្មាន​ចំណុច​រិះគន់​កើត​។

នៅ​ក្នុង​ប្រទេស​ខែ​មេសា គឺ​ជា​ខែ​ដែល​មនុស្ស​ម្នា​គ្រប់​រូប​ទន្ទឹង​រង់ចាំ​ព្រោះ​មាន​ថ្ងៃ​សំខាន់​ដែល​អនុញ្ញាត​ឱ្យ​ប្រជា​ជន​បាន​ឈប់​សំរាក​រយៈ​ពេល​វែង​គឺ​ «ទេសកាល​សង្ក្រាន្ត​» ឬ​ «ថ្ងៃ​ចូលឆ្នាំ​ថ្មី​ថៃ» ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣-១៥មេសា​ រាល់​ៗ​ឆ្នាំ​​ ដោយ​ក្នុង​នោះ​មានកិច្ច​ជា​ច្រើន​ដែល​គ្រប់គ្នា​​បាន​បំពេញ​មាន​ដូច​ជា​ ស្រង់​ព្រះ​ (ងូតទឹក​ជូន​ចាស់​ទុំ​) ចូលវត្ត​ចូលវ៉ា និង​កិច្ច​កម្សាន្ត​ផ្សេងៗ។

ក្រៅ​ពី​នោះ​សូម្បី​តែ​តារា​សម្ដែង​ក៏​មិន​ចាញ់​គេ​ដែរ​ព្រោះ​ម្នាក់​ៗ​បាន​តុប​តែ​ង​ខ្លួន​ជា​ព្រះ​នាង​កិរិណី​ទេវី​​ ទេវតា​សង្ក្រាន្ត​ដែល​ចុះ​មក​ថែរក្សា​ពិភពលោក​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

ទស្សនា​រូបភាព​តារា​ថៃ​ ៨​ដួង​តុបតែង​កាយ​ជា​ព្រះ​នាង​កិរិណី​ទេវី​ខាង​ក្រោម៖​

Baifern
Prang
Mint
Diana
Now
Gina
Yochi
Pao

ប្រភព៖ thebangkoksight

អត្ថបទទាក់ទងនឹង​សង្ក្រាន្ត​ឆ្នាំ​ខាល

Telegram-Troryorng
Share.