អាមេរិក – Angelina Jolie និង Brad Pitt គឺ​ជា​អតីត​គូស្វាមី​ភរិយា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ហូលីវូដ​ ប៉ុន្តែ​បច្ចុ​ប្បន្ន​អ្នក​ទាំង​ពីរ​បានចែក​ផ្លូវ​ដើរ​រៀង​ខ្លួន​ហើយ​។ ក្រោយ​ដំណឹង​លែងលះ​នេះ​អ្នក​គាំទ្រជឿជាក់​ថា​ Brad Pitt ​នៅ​ក្នុង​សម្ព័ន្ធភាព​ស្នេហា​​មាន​ភាពល្អប្រសើរ​ជាង​ព្រោះ​មាន​ដំណឹង​ស្នេហា​ជាញឹកញាប់​ ខណៈ​ដែល​អតីត​ភរិយា​នៅ​បន្ត​ភាព​នៅ​លីវ​របស់​ខ្លួន​រហូត​មក​ដល់​ឆ្នាំ​២០២២​នេះ​។

តើ​​លោក​ស្រី​ Angelina មាន​ចេតនា​សុខ​ចិត្ត​ឯកា​ ឬ​មួយ​លោក​ស្រី​កំពុង​រង់ចាំ​ការ​វិល​មក​ជួប​ជុំ​គ្នា​ជាថ្មី​ជាមួយ​នឹង​អតីត​ស្វាមី​ Brad Pitt? តើ​រឿងរ៉ាវ​លែង​លះ​របស់​អ្នក​ទាំង​ពីរ​ធ្វើ​ឱ្យ​អ្នក​មេម៉ាយ​កូន​៦​រូប​នេះ​រាង​ចាល​រឿង​ស្នេហា​ឬ​យ៉ាង​ណា?​ ខាង​ក្រោម​នេះ​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ Angelina សុខ​ចិត្ត​នៅ​ Single ក្រោយ​ពី​លែងលះ​ជាមួយ​នឹង​អតីត​ស្វាមី!

Angelina Jolie និង Brad Pitt កាល​នៅ​ផ្អែមល្ហែម

ហេតុ​អី​បាន​ជា​ Angelina Jolie នៅ​ Single?

ចម្លើយ​នោះ​ត្រូវ​បាន​ម្ចាស់​ខ្លួន​ Angelina Jolie ឆ្លើយ​តប​ថា​ លោក​ស្រី​ទទួល​ស្គាល់​ថា​លោក​ស្រី​ទាមទារ​ស្ដង់ដា​កម្ពស់​បន្តិច​សម្រាប់​ដៃ​គូស្នេហា​ថ្មី​។ ថ្វី​ត្បិត​តែ​រាជិនី​សម្រស់​ដ៏​ពោរពេញ​ដោយ​ថាមពល​របស់​ហូលីវូដ​​រូប​នេះ​លើក​ឡើង​ដូច្នេះ​ក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​រក​ឃើញ​ថា​ទំនាក់ទំនង​រវាង​តារា​ស្រី​រូប​និង​តារា​ចម្រៀង​ Weeknd ​ប្រហែល​ជា​​អាច​ទៅ​រួច​។

រូបភាព​ដែល​តារា​ល្បី​ពីរ​ដួង​ជួប​គ្នា​នៅ​ក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី​និយាយ​គ្នា​រាប់​ម៉ោង​ស្ដី​ពី​គម្រោង​ជួយ​ដល់​មនុស្ស​ជាតិ​ដើម្បី​ឱ្យ​កុមារ​មាន​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​ គឺ​ជា​ដើម​ចម​ដែល​មហាជន​យល់​ឃើញ​ថា​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ល្អៗ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​។

Angelina Jolie & The Weeknd

ប៉ុន្តែ​ប្រភព​ជិត​ស្និទ្ធ​បាន​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​នេះ ដោយ​និយាយ​ថា​ «ពួក​គេ​មិន​បាន​ណាត់ជួប​គ្នា​នោះ​ទេ​។ The Weeknd គ្រាន់​តែ​រីករាយ​ដែល​បាន​ស្គាល់​ Jolie ហើយ​មាន​អារម្មណ៍​ល្អ​និង​ស្និទ្ធស្នាល​គ្នា​»

ការ​បែក​បាក់​គ្នា​រវាង​គ្នា​ Angelina Jolie និង Brad Pitt កើត​ឡើង​ដោយ​សារ​តែ​អតីត​ស្វាមី​បាន​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​ចំពោះ​លោក​ស្រី​និង​កូន​ៗ​របស់​គេ​ ដែល​នេះ​គឺជា​មូលហេតុ​ចម្បង​បណ្ដាល​ឱ្យ​លោក​ស្រី​ Angelina កើត​ទុក្ខ​មិន​សុខ​ចិត្ត​។

Her break-up with Brad Pitt caused a lot of harm to her and their children, which makes Angelina most upset.

Angelina, Sahara & Maddox

ជា​រឿយ​ៗ​នៅ​ពេល​មាន​សំនួរ​លើក​ឡើង​ពីគម្រោង​បើក​ចិត្ត​ចំពោះ​ស្នេហា​ថ្មី​ឬ​យ៉ាង​ណា​នោះ​ លោកស្រី​ Angelina Jolie គ្រាន់​តែ​ឆ្លើយ​តប​ដោយ​ខ្លី​ៗ​ថា​លោក​ស្រី​យក​ចិត្ត​ទុក​ដាក់​និង​យក​បេះដូង​ទៅ​មើល​ថែទាំង​កូន​ៗ​ទាំង​៦​នាក់​ ក៏​ដូច​ជា​ធ្វើ​កិច្ចការ​ងារ​ជួយ​ដល់​មនុស្ស​ជាតិ​ ជាជាង​ស្វែង​រក​អារម្មណ៍​ស្នេហា​សម្រាប់​ខ្លួន​ឯង​៕

ប្រភព៖ The Things

អត្ថបទ​ទាក់ទង៖

Telegram-Troryorng
Share.