កាលពីថ្ងៃទី ១៨ ខែមេសា នេះ គេស្រាប់តែឃើញតារាកំប្លែង ផេនខេក បានចេញសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលទម្លាយឱ្យមហាជនអ្នកគាំទ្របានដឹងថា នាងបានចែកផ្លូវគ្នាជាមួយស្វាមីហើយ ដោយប្រើហេតុផល មានជនទី ៣ ចូលមកជ្រៀតជ្រែកនៅក្នុងជីវិត និងបានផ្ដាំឱ្យស្វាមីចាកចេញទៅមើលថែគ្នាឱ្យបានល្អជាងនាងទៅចុះ។

បើទោះទម្លាយបែបនេះមែន តែហ្វេនអ្នកគាំទ្រនៅតែមិនអស់ចិត្តសោះ ព្រោះហេតុការណ៍នេះកើតឡើងខ្លាំងពេក បន្ទាប់ពី ផេនខេក ទើបតែបានចូលរោងការជាមួយស្វាមីកាលពីពាក់កណ្ដាលខែ មីនា កន្លងទៅថ្មីៗនេះ។

រហូតមកទល់យប់ថ្ងៃទី ១៩ ខែមេសា នេះ ផេនខេក បានចេញមុខនៅលើហ្វេសប៊ុករបស់ខ្លួនម្ដងទៀត ដោយធ្វើឱ្យការ Live បំភ្លឺពីហេតុផលដែលធ្វើឱ្យខ្លួននឹងស្វាមីឈានទៅដល់ការលែងលះគ្នា។ យ៉ាងណាមិញ ផេន ខេក មិនបាននិយាយរៀបរាប់អ្វីច្រើនឱ្យមហាជនអស់ចិត្តនោះទេ នាងបានត្រឹមតែបង្ហើបប្រាប់ពីអារម្មណ៍ដែលអួលណែនក្នុងទ្រូងថា បញ្ហានៅក្នុងជីវិតនាងគឺមានច្រើនណាស់ ហេតុអីនាងត្រូវយករឿងបែកបាក់ក្នុងជីវិតមកសម្តែងឱ្យមហាជនឃើញ ឬដើម្បីយកប្រជាប្រិយភាពនោះ?

គ្រប់យ៉ាង ផេនខេក និយាយសារភាពប្រាប់មហាជនថា រាល់ថ្ងៃនេះ ខ្លួនជាតារាកំប្លែងម្នាក់ដែលមានតួនាទីធ្វើឱ្យមហាជនសើចសប្បាយរីករាយ។ ផេនខេក ថា ការពិតទៅរាល់ថ្ងៃនេះនាងរស់នៅក្រោមសម្ពាធឯកា និងសម្ពាធផ្លូវចិត្តធ្ងន់ រហូតដល់ថ្នាក់ពិបាកធ្មេចភ្នែកឱ្យលក់នៅពេលរាត្រី។ នាងបញ្ជាក់ថា មានតែអ្នកស្គាល់គ្នា ហើយស្និទ្ធស្នាលនឹងនាងទើបអាចយល់ពីបញ្ហារបស់នាងច្បាស់។

ទោះជាយ៉ាងណាក្ដី ផេនខេក នៅតែបញ្ជាក់ជាដដែលៗនៅក្នុង Live ថា ខ្លួនអរគុណចំពោះហ្វេន និងមិត្តភ័ក្តចំពោះការលើកទឹកចិត្ត ហើយចំពោះការលែងលះរបស់ខ្លួន និងស្វាមី ជារឿងពិតហើយក៏គ្មានថ្ងៃត្រឡប់មកវិញឡើយ៕

អត្ថបទទាក់ទងពីតារាកំប្លែង ផេនខេក ៖

មហាជន​ស្រឡាំ​ងកាំង​អស់​! ទើប​រៀប​ការ​មិន​ទាន់បាន​ប៉ុន្មាន​ខែផង​ ផេនខេក​ ទម្លាយ​រឿង​ស្វាមី​ក្បត់​ចិត្តមាន​​អ្នក​ថ្មី​

សុភក្ត្រ កុសុម៉ា ចេញ​មក​និយាយ​ផាំង​ៗ​បែប​នេះ​ភ្លាម​​​ក្រោយ​​ឃើញ​ផេនខេក​ បង្ហោះ​ថា​ស្វាមី​ក្បត់​ចិត្ត​មាន​ថ្មី​

​ទើប​រៀប​ការបាន​២​ថ្ងៃ​សោះ​​ ស្រាប់​តែ​​ ផេនខេក​ ​ចេញ​មក​​សុំ​ទោស​ភ្ញៀវ​ចូលរួម​ពិធី​មង្គល​ការ​​ខ្លួន​ ព្រោះ​…!

ផេនខេក ប្រាថ្នា​ចង់​បាន​កូន​ជាមួយ​ស្វាមី​ ក៏​ប៉ុន្ដែ​ត្រូវ​រង់​ចាំ​ពេល​វេលា​ល្អ​សិន​

កូវីដ​មិន​ស្ងប់​ ផេនខេក​​តារា​​ភេទ​ទីបី​ ​​ថែម​​​អាជីព​លក់​​​ទឹក​​ប្រហុក​​អនឡាញ​មួយ​មុខ​ទៀត​​​!​

ខុស​ពី​គេ​ផ្សេង​​សម្ញែង​កាដូ​និង​ផ្កា​ ​តែ​ Pancake បែរ​ជា​ពោល​បែប​នេះ​នៅ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់​ទៅវិញ​!​

Telegram-Troryorng
Share.