កាល​ពី​យប់​ទី​២២ ខែ​មេសា​ឆ្នាំ​២០២២ បទ​ចម្រៀង​ «Run the Town» បទ​ចម្រៀង​ Collaboration ទីមួយ​រវាង​កំពូល​ Rapper ប្រទេស​កម្ពុជា​និង​ Rapper ល្បី​៣​ដួង​របស់​ថៃ​មាន​ FHERO , 1MILL , SPRITE ត្រូវ​បាន​ផលិតកម្ម​ High Cloud Entertainment បង្ហោះ​ឱ្យ​ហ្វេន​ៗ​ដែល​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ​បាន​ទស្សនា​ហើយ​។ យ៉ាង​ណា​មិញ​ក្រៅ​ពី​វត្តមាន​កំពូល​ Rapper វណ្ណដា ថៃ​ក៏​នៅ​មាន​ Surprise សម្រាប់​ហ្វេន​ៗ​ផង​ដែរ​ព្រោះ​ក្នុង​វីដេអូ​នោះ​ក៏​មាន​វត្តមាន​ Rapper ដ៏​ល្បី​ពី​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​អាស៊ាន​មួយ​រូប​ទៀត​ដែរ​។

នៅ​ក្នុង​ឆាណែល​ផលិតកម្ម​ High Cloud Entertainment លោក F.Hero បាន​ចូល​មក​ Comment បង្ហាញ​ពី​ក្ដី​រំភើប​ ថ្លែង​អំណរគុណ និង​គោរព​ចំពោះ​ វណ្ណដា ក៏​ដូច​ជា​ផលិតកម្ម​ Baramey ដែល​ចូលរួម​សហ​ការ​ធ្វើ​ឱ្យ​ការ​ច្រៀង​ច្របាច់​បញ្ចូល​គ្នា​នេះ​អាច​កើត​មាន​ឡើង​បាន​ ហើយ​ក៏​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ដ៏​មាន​អត្ថន័យ​សម្រាប់​ប្រ​ទេស​ក្នុង​តំបន់​ផង​ដែរ​។ ក្នុង​នោះ​លោក​ក៏​មិន​ភ្លេច​រំលេច​ពី​ Rapper មក​ពី​​ប្រទេស​ជា​មិត្ត​ ភូមិផង​របង​ជាមួយ​គឺ Rapper មក​ពី​ប្រទេស​ឡាវ​ ដែល​បាន​ចូលរួម​សម្ដែង​និង​បង្ហាញវត្តមាន​ក្នុង​ MV បទ​ចម្រៀង​នេះ​ដូច​គ្នា​។

ជា​រួម​តារា​ចម្រៀង​រ៉ែប (Rap) មាឌយក្ស​រូប​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ថា​ វា​ដល់​ពេល​នហើយ​ដែល​ឱ្យ​ពិ​ភព​លោក​បាន​ដឹង​ពី​វិស័យ​រ៉ែប​នៅ​តំបន់​អាស៊ី​។ លោក​បាន​សង្កត់​ធ្ងន់​ថា​ក្ដីស្រលាញ់​តែ​មួយ​ ក្នុង​វិស័យ​ Hiphop កម្ពុជា​ ឡាវ ថៃ។

ថ្វី​ត្បិត​តែ​ដំបូង​ឡើយ​បទ​ចម្រៀង​នេះ​ ហាក់​ដូច​ជា​មាន​បញ្ហា​ចម្រូងចម្រាស​បន្តិច​បន្តួច​ដោយ​សារ​តែមាន​ហ្វេន​មួយ​ចំនួន​ហាក់​មិន​យល់​ស្រប​ចំពោះ​ Collaboration រវាង​ វណ្ណដា និង​តារា​ចម្រៀង​ថៃ​ ប៉ុន្តែ​នៅ​ពេល​ដែល​បទ​ចម្រៀង​នេះ​បាន​បញ្ចេញ​ឱ្យ​ទស្សនា​ជា​ផ្លូវការ​នៅ​លើ​ឆាណែល​យូធូប​ មាន​តែ​សំឡេង​កោត​សរសើរ​និង​សម្រែក​ទាមទារ​ឱ្យ​បន្ត​មាន​ Project​ ពិសេស​បែបនេះ​ជា​បន្ត​ទៀត​ ខណៈ​ដែល​មតិ​រិះគន់​មិនមាន​ឱ្យ​ឃើញ​នោះ​ឡើយ​នៅ​ត្រង់​ចំណុច​ Comment។

ទស្សនា​បទ​ចម្រៀង​ «Run the Town» ស្នាដៃ​ច្រៀង​រួម​គ្នា​វណ្ណដា និង​ Rapper ថៃ​ខាង​ក្រោម​៖​

អត្ថបទ​ទាក់ទង​នឹង​ វណ្ណដា ៖

Telegram-Troryorng
Share.