ជាការពិតណាស់ មានការលើកឡើងពេញបណ្ដាញសង្គមបានឱ្យដឹងថា នាយ ប្រុញ ចេញថតវីដេអូជាច្រើន និងសុទ្ធសឹងតែជាវីដេអូទទួលបានការគាំទ្រពីមហាជន ក៏ប៉ុន្តែ ប្រុញ បែរជាមិនទទួលបានប្រាក់ចំណូលសោះតែម្ដង ហើយក្រោយមកៗក៏អន់ចិត្ត រួចស្ពាយបង្វិចទៅនៅស្រុកកំណើតវិញតែម្ដង។ មានការលើកឡើងមួយទៀតថា ព្រោះតែមេក្រុមកេងចំណេញលើកម្លាំងញើសឈាមរបស់នាយ ប្រុញ ។

ដោយឡែកថ្មីៗនេះ មេក្រុមរបស់នាយ ប្រុញ បានចេញវីដេអូបកស្រាយ និងទម្លាយពីចរិតពិតរបស់នាយប្រុញ នៅពេលធ្វើរួមគ្នានៅទីក្រុងភ្នំពេញ។

លោក សុខ កាន និងក្រុមតារាកំប្លែង

មហាជនខ្លះបានស្គាល់ និងខ្លះទៀតទើបតែបានដឹងថា លោក សុខ កាន គឺជាមេដឹកនាំក្រុម ឬជា Admin របស់នាយ ប្រុញ ដែលជាអ្នកនៅពីក្រោយភាពល្បីល្បាញរបស់នាយ ប្រុញ។ ក្រោយមានបញ្ហានាប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឍដ្ឋានមហាជនបានផ្ដោតការចាប់អារម្មណ៍ខ្លាំង និងខ្លះទៀតបានដាក់បន្ទុកបញ្ហាជួបរឿងអយុត្តិធម៌របស់ប្រុញ គឺកើតឡើងដោយសារការគៀបសង្កត់ និងកេងកម្លាំងឈើសរបស់ប្រុញ ពីសំណាក់ក្រុមការងារ ជាពិសេសគឺមេក្រុមតែម្ដង។

ករណីនេះដែរ មេក្រុមរបស់ប្រុញ បានឆ្លើយតបថា នៅពេលឡើងមកដល់ភ្នំពេញ នាយ ប្រុញ ចាប់ផ្ដើមប្ដូរអត្តចរិតឱ្យឃើញស្ដែងៗតែម្ដង ដោយភ្លើតភ្លើងនឹងភ្លើងពណ៌នៅទីក្រុង ទារទិញម៉ូតូសេរីទំនើប ដើរលេងយប់ៗ ពេលខ្លះលេងហ្គេមទល់ភ្លឺមិនសម្រាក ហើយពេលខ្លះដើរបាត់ និងពេលខ្លះទៀតដេកមិនព្រមក្រោកធ្វើការថែមទៀតផង។

លោក សុខ កាន បានទម្លាយទៀតថា លោកពិតជាពិបាកធ្វើការជាមួយនាយ ប្រុញ ខ្លាំងមែនទែន នៅពេលដែលនាយ ប្រុញ ប្ដូរអកប្បករិយានិយាយមិនស្ដាប់បែបនេះ រហូតមានពេលខ្លះទៀត បង្ករឿងមិនព្រមចេញថត ជាហេតុនាំឱ្យឱ្យតួផ្សេងៗខកខានការថតដោយនាយ។ លោកបញ្ជាក់ថា លោក និង នាយប្រុញ គឺសុទ្ធតែទទួលប្រាក់ខែពីលោកឧកញ៉ា អុច សម្បត្តិ ហើយផ្សេងៗគ្នា ពោលគឺ លោកមិនបានបើកប្រាក់ខែរួមគ្នានោះទេ គឺបើកដោយឡែក។ មេក្រុមរបស់ប្រុញ បានលើកឡើងបន្តថា នៅពេលដែល ប្រុញ ពិបាកធ្វើការ និងក្រឡុកក្រុមងារខ្លាំងពេកនោះ លោកឧកញ៉ា បានផ្ដល់យោបល់ឱ្យមេក្រុមចាប់ផ្ដើមប្ដូរតួជំនួស ប្រុញ ដែលនាំឱ្យតួដូចជា នាយញ៉ាញ់ នាយក្ដាម និងនាយតឿ។

ករណីនេះ មិនបានធ្វើឱ្យប្រុញភ័យខ្លាចបាត់បង់ឱកាសការងារនោះដែរ តែបែរជាធ្វើឱ្យប្រុញមានចិត្តខឹងអន់ចិត្តនឹងមេក្រុម ហើយលែងចង់ធ្វើការតែម្ដង។

យ៉ាងណាមិញ មេក្រុមដឹកនាំថតកំប្លែងខាងលើនេះក៏បានបញ្ជាក់ដែរថា លោកក៏មានកំហុសឆ្គងដូចគ្នា ព្រោះលោកព្យាយាមរកលែសដោះសារជាមួយលោកឧកញ៉ាពីបញ្ហាខកខានមិនបានចេញវីដេអូរបស់ប្រុញ និងព្យាយាមលាក់ពីចរិតខិលខូចរបស់ប្រុញមិនឱ្យលោកឧកញ៉ាបានដឹង។ នោះក៏ដោយតែលោកគិតថា ខ្លាចបាត់បង់ Sponsor ហើយត្រូវបាត់ចំណូលចិញ្ចឹមជីវិត។ មេក្រុមរូបនេះក៏បានបញ្ជាក់ថា លោកក៏បានបញ្ជូនដំណឹងអំពីប្រុញប្រាប់ឪពុកម្ដាយរបស់ប្រុញដែរ តែអ្វីដែលទទួលបានមកវិញគឺការព្រងើយកន្តើយដដែលៗ។

ចុងក្រោយនេះ នៅមានការរៀបរាប់ជាច្រើនទៀត ដែលលោក សុខ កាន ជាមេក្រុមដឹកនាំសម្ដែងកំប្លែងរបស់នាយ ប្រុញ អំពីប្រវត្តិការងារ និងស្ថានភាពគ្រួសារនាយ ប្រុញ ។ ហើយបានដាក់សំនួរទៅកាន់ ប្រុញ វិញថា តើនាយធ្លាប់បានយកលុយប្រាក់ខែរបស់ខ្លួនទៅឱ្យស្រីដែរឬទេ? សូមនិយាយអ្វីដែលជាការពិត។

ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត សូមមហាជនទស្សនាវីដេអូខាងក្រោមនេះ៖

ករណីខាងលើនេះដែរ សារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីនាយ ប្រុញ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ជូនមហាជនបានជ្រាបបន្ថែមទៀត ថាតើដូចអ្វីដែលមេក្រុមបានលើកឡើងឬទេ?

សូមទស្សនាវីដេអូ Top News៖

អត្ថបទទាក់ទងពីនាយ ប្រុញ៖

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

ឧកញ៉ា​ អុច​ សម្បត្តិ​ ចេញ​បក​ស្រាយ​រឿង​នាយ​ប្រុញ​ស្ពាយ​បង្វិច​វិល​ទៅ​ស្រុក​កំណើត​ ខណៈ​នាយ​ ប្រុញ​ ប្រកាស​ថា​​ខ្លួន​មិន​ភ្លេច​គុណ​…

Telegram-Troryorng
Share.