ពិធីការិនីភេទី៣ល្បីឈ្មោះក្នុងកម្មវិធី​ 3Fun គឺ វាន់ សំណាង ហៅ ផេន ខេក ត្រូវបានម្ចាស់បំណុលដែលខ្លួនជំពាក់លុយវ័ណ្ដក ចេញមកទម្លាយខ្ទេចខ្ទីគ្មានសល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនៅក្នុងនោះមានបុគ្គលអ្នកលក់អនឡាញន៍ល្បីឈ្មោះដូចជា អ្នកនាង ចោម​ ច័ន្ទ និង ចែកា។

នេះបើតាមសំណេររបស់អ្នកនាង ចោម​ ច័ន្ទ បានបង្ហោះនៅថ្ងៃទី ៨ ខែឧសភា នេះបានឱ្យដឹងថា តារាកំប្លែងពីក្រុមយ័ក្សធំរូបនេះ បានជំពាក់បំណុលអ្នកនាងដល់ជិត ៣ម៉ឺនដុល្លារ ការប្រាក់ក៏អ្នកនាងមិនទទួលបាន ប្រាក់ដើមវិញក៏មិនសងដែរ ថែមទាំងស៊ីញ៉េសែកស្អុកឱ្យអ្នកនាងថែមទៀត។

អ្នកនាង ចោម​ ច័ន្ទ បានរៀបរាប់ថា ៖ «ចង់ឃើញអ្នកជំពាក់លុយខ្ញុំមិនសងទេតារាភេទទីបីល្បីផងខ្ចីលុយខ្ញុំជិតមួយឆ្នាំការក៏បានដើមមិនសងសាញ៉េសែកស្អុយទៀតយកលុយខ្ញុំទៅហ៊ឺហាគ្មានទំនួលខុសត្រូវទាលុយថារៀបកាចប់ 100 ហេតុផលម្តងលក់ដីម្តងម្តាយឈឺ ???អីទ្បូថាថតចប់ មកម្តងទៀតថាក្រមហ៊ុនចេញសង ។ លុយជិត3ម៉ឺន$ទេកុំថ្លៃថ្នូរ ភ្លេចថាសាញ៉េសែកស្អុយអោយខ្ញុំ បើតាមផ្លូវច្បាប់គួធ្វើបែបណា?អ្នកចេះច្បាប់ជួយប្រាប់ផង? បែបចង់អោយគេដឹងពីសន្តានហើយលែងទុកមុខអោយ(ផ ខ)ហៅ សំណាង ចាំក្នុងខួរនាងគេចមិនរួចនិងសំណាញ់ច្បាប់ »។

នៅក្នុងថ្ងៃតែមួយ ចែកា ដែលជាអ្នកល្បីខាងលក់ផលិតផលអនឡាញន៍ ក៏បានចេញមកទម្លាយនៅលើហ្វេសប៊ុកផេកដែលមានឈ្មោះថា Thailand Import បានឱ្យដឹងថា លុយចំនួនរាប់ម៉ឺនដុល្លារ ត្រូវបានតារាកំប្លែក ផេន ខេក អូសបន្លាយពេលវេលាសង ដោយប្រើលែសហេតុផលផ្សេងៗ។ បើតាមការបង្ហោះបានរៀបរាប់ថា «ម៉េចអី ? កហុកញាក់សាច់រាប់អានណាស់ជឿជាក់ណាស់ យាយចង់បានម៉េចលេងតាមនឹង យល់លុយខ្ញុំរាប់ម៉ឺន$ ខ្ញុំនឹងផុសភស្តុតាងទាំងមូល ទាក់ទងមេធាវីរួចហើយចាំតែធ្វើតាមផ្លូវច្បាប់ ចារឹកអន់ញាក់ នឹងអីមនុស្សគួរអោយមហាជនអាណិត គ្មានការរាប់អានតទៀតទេយល់ PanCake»។

ដោយឡែក បន្ទាប់ពីការបង្ហោះទម្លាយរបស់ម្ចាស់បំណុលទាំងពីរហើយ នៅថ្ងៃដដែលនោះ តារាកំប្លែង ផេន ខេក ក៏បានចេញវីដេអូ Live ប្រាប់មហាជនថា ខ្លួនពិតជាទទួលស្គាល់ថាខ្លួនបានជំពាក់គេ ប៉ុន្ដែនាងបានលើកដៃសុំអង្វរម្ចាស់បំណុលទាំងអស់ឱ្យរងចាំបន្តិច និងទុកពេលវេលាខ្លះឱ្យខ្លួន។ ផេន ខេក ថាខ្លួននៅពេលនេះកំពុងបានទទួលការងារហើយ និងទទួលស្គាល់កំហុសថាខ្លួនពិតជាបានជំពាក់បំណុលមិនទាន់សងពិតមែន។នាងថាសុំឱ្យម្ចាស់បំណុលទាំងអស់យោគយល់ និងទុកពេលឱ្យខ្លួនទទួលការងារដើម្បីបានប្រាក់មកសងបំណុលវិញ៕

អត្ថបទពាក់ព័ន្ធ៖

ក្រោយ​បែក​បាក់​ស្នេហា​ ផេន​ខេក​ រង​សម្ពាធ​ផ្លូវ​ចិត្តធ្ងន់​រាល់​ថ្ងៃ​
សុភក្ត្រ កុសុម៉ា ចេញ​មក​និយាយ​ផាំង​ៗ​បែប​នេះ​ភ្លាម​​​ក្រោយ​​ឃើញ​ផេនខេក​ បង្ហោះ​ថា​ស្វាមី​ក្បត់​ចិត្ត​មាន​ថ្មី​

មហាជន​ស្រឡាំ​ងកាំង​អស់​! ទើប​រៀប​ការ​មិន​ទាន់បាន​ប៉ុន្មាន​ខែផង​ ផេនខេក​ ទម្លាយ​រឿង​ស្វាមី​ក្បត់​ចិត្តមាន​​អ្នក​ថ្មី​

Share.