
ក្រុមបាល់ទាត់ក្នុងសាលរបស់អាស៊ានមួយក្រុមទៀត គឺវៀតណាម បានប្រកួតស្មើគ្នាជាមួយក្រុមលីបង់ ក្នុងវគ្គជម្រុះជើងទី១ ពានរង្វាន់ជើងឯកពិភពលោក 2021 FIFA Futsal World Cup ដែលកំពុងរៀបចំឡើងនៅប្រទេសអារ៉ាប់រួម។
ប្រកួតដែលធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃអាទិត្យ ម្សិលមិញ លើទីលាន Khorfakkan Futsal Club Hall ក្នុងទីក្រុង Khor Fakkan មិនបើកឱ្យទស្សនិកជនចូលទស្សនានោះទេ ខណៈលទ្ធផលបញ្ចប់ទៅវៀតណាម ស្មើគ្នាជាមួយលីបង់ ០ទល់០។ ប្រកួតនេះរៀបចំឡើងនៅទឹកដីកណ្ដាលដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។
អត្ថបទពាក់ព័ន្ធ៖សមាជិកហ្វូតសាលវៀតណាម ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ មុនជម្រុះ World Cup
សូមបញ្ជាក់ថាវគ្គជម្រុះប្រចាំទ្វីបអាស៊ីនេះមានតែ២គូប៉ុណ្ណោះ ដោយក្រុមអ៊ីរ៉ាក់ ជួបថៃ និងវៀតណាម ជួបលីបង់ ហើយត្រូវប្រកួតគ្នា២ជើង រកអ្នកឈ្នះឡើងទៅលេងពាន FIFA Futsal World Cup 2021 ជាមួយជប៉ុន អ៊ីរ៉ង់ និងអ៊ូបេគីស្ថាន តំណាងឱ្យទ្វីបអាស៊ីដែលមាន៥កៅអី។
កាលវិភាគប្រកួតមាន៖
*ជើងទី១ ថ្ងៃទី ២០ ឧសភា ២០២១ – អ៊ីរ៉ាក់ ២-៧ ថៃ
*ជើងទី២ ថ្ងៃទី២៥ ឧសភា ២០២១ – ថៃ Vs អ៊ីរ៉ាក់
*ជើងទី១ ថ្ងៃទី២៣ ឧសភា ២០២១ -វៀតណាម 0-0 លីបង់
*ជើងទី២ ថ្ងៃទី២៥ ឧសភា ២០២១ -លីបង់ Vs វៀតណាម
អត្ថបទពាក់ព័ន្ធ៖វីដេអូ ថៃ ស៊ុតអ៊ីរ៉ាក់ ៧គ្រាប់ ក្នុងជើងទី១វគ្គជម្រុះ Futsal World Cup
ប្រកួតពានរង្វាន់ជើងឯកពិភពលោក 2021 FIFA Futsal World Cup ឆ្នាំនេះធ្វើឡើងក្នុងទ្វីបអឺរ៉ុប នៅប្រទេសលីទុយអានី ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ ដោយមានក្រុម២៤ មកពីតាមទ្វីបនីមួយៗ៕
