អ្នកនាង ខ្ញុង បានឱ្យដឹងថា ខ្លួនសម្រេចចិត្តកែសម្ផស្សលើកនេះ ក៏ព្រោះតែពេលនេះមិនបានលេងកំប្លែងដូចមុនទៀតហើយ និងទទួលបានស្ពនសឺធំពីលោកជំទាវម្នាក់ជាម្ចាស់គ្លីនីកទៀតនោះ ទើបអ្នកនាងសម្រេចចិត្ត ប៊ូមខ្លាញ់ក្បាលពោះ និងកែដើមទ្រូងបន្តិច ដើម្បីឱ្យកាន់តែមានយ៊ីអ៊ុនជាងមុន។

សារព័ត៌មានត្រងបានទទួលដំណឹងមកថា អ្នកនាង ខ្ញុង ទទួលបានការបំពេញបំណងធំមែនទែនពីម្ចាស់គ្លីនីកមួយកន្លែង ដើម្បីកែសម្ផស្សឱ្យអ្នកនាងមានសម្រស់ស្អាតជាងមុន ប៉ុន្ដែអ្នកនាង ខ្ញុង មិនបានចំណាយអស់មួយកាក់មួយសេនឡើយ។ ដើម្បីកុំឱ្យមហាជនយល់ច្រឡំ និងធ្វើឱ្យម្ចាស់បំណុលមានការសង្ស័យ អ្នកនាង ខ្ញុង បានលើកឡើងថា ខ្លួនបានសម្ផស្សពិតមែន ដោយទទួលស្ពនសឺពីម្ចាស់គ្លីនីក តែរឿងបំណុលរបស់អ្នកនាង គឺនៅមិនទាន់សងអស់នៅឡើយទេ ដោយអ្នកនាងសងជាដំណាក់កាលតាមលិទ្ធភាពដែលខ្លួនមាន។

អ្នកនាង ខ្ញុង បានឱ្យដឹងទៀតថា មានម្ចាស់បំណុលមិនព្រមទទួលសំណងជាសាច់ប្រាក់បន្តិចបន្តួចនោះទេ រហូតដល់មានការចាត់វិធានការផ្លូវច្បាប់លើរូបអ្នកនាងថែមទៀតផង។ យ៉ាងណាមិញ ខ្ញុង លើកឡើងបន្ថែមថា ការកែកុនខ្លួនឱ្យកាន់តែស្អាតនោះ ក៏ព្រោះខ្លួនចង់​ឱ្យមានទីផ្សារច្រៀងការខ្លាំងជាងមុន ដើម្បីរកលុយយកមកសងបំណងឱ្យអស់ និងកាន់តែឆាប់ផងដែរ។

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង អះអាងថា ខ្លួនមិនចង់ជំពាក់ និងទូលបំណុលដល់ជាតិក្រោយនោះទេ បើទោះបីជាត្រូវលំបាកកម្រិតណានោះ ក៏ខ្លួនសុខចិត្តស៊ូស៊ីអត់ស៊ីឃ្លាន ដើម្បីប្រមូលលុយសងបំណងដែរ។ ខ្ញុងថា អ្នកនាងមានតែឡានរបស់ប្ដីដែលជាទ្រព្យចុងក្រោយ គ្រាន់ជាសាហុយសម្រាប់ធ្វើដំណើរទៅច្រៀងគ្រប់កម្មវិធីដែលភ្ញៀវបានអញ្ជើញ។ ហើយខ្ញុង បានច្រានចោលរាល់ការផ្សព្វផ្សាយដែលថាប្ដីអ្នកនាង មានដីច្រើនកន្លែងនៅភ្នំបាសិត ទាំងនោះគឺជាព័ត៌មានមិនពិតនោះទេ៕

អត្ថបទទាក់ទង៖

ក្ដៅ​ស្លឹក​ត្រចៀក​រឿង​បំណុលផេន​ខេក​ មនុស្ស​ចេះ​តែ​យក​មក​ប្រៀប​ធៀប​ខ្លួន​ពេក​ អ្នក​នាង​ខ្ញុង​ បោះ​សំដី​បែប​នេះ…

អ្នក​នាង​ ខ្ញុង​ វិល​មក​ចេញ​បទ​ចម្រៀងថ្មី​ត្រៀម​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ស្រីពីន ចូលមកជំនួសតំណែង ខ្ញុង ក្នុងកម្មវិធីកំប្លែង «២គ្រួសារ»

ខ្ញុង បោះពាក្យសម្ដី៖ «អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច »

Share.