យ៉ាងហោចជនរងគ្រោះ ៥៥នាក់ និងមនុស្ស១០នាក់បានស្លាប់ដោយសារការពុលស្រា នៅអំឡុងពួកគេបានចូលរួមពិធីបុណ្យសពមួយ នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត និងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២១ ឧសភា ២០២១។ តួលេខនេះ មានការកើនឡើងទាំងជនរងគ្រោះ និងអ្នកស្លាប់។
សូមចុចអាន៖ ករណីពុលស្រាទៀតហើយ! ខេត្តកំពតមានមនុស្សស្លា.ប់ ច្រើននាក់ សង្ស័យពុលស្រាស

ប្រភពពីមន្រ្តីមន្ទីរសុខាភិបាល ខេត្តកំពត បានឲ្យដឹងថា ជនរងគ្រោះភាគច្រើនបានចូលរួមកំដរបុណ្យសព ហើយបានទទួលស្រា ស ស្រាថ្នាំ ដែលមានជាតិមេតាណុលខ្ពស់។ ប៉ុន្ដែនេះគ្រាន់តែជាការសន្និដ្ឋានបឋម គេនៅរង់ចាំអ៊ុតលទ្ធផលពីមន្ទីរពិសោធន៍ ដែលវិភាគរកជាតិមេតាណុលលើសំណាកស្រា ស ដែលប្រមូលបានពីកន្លែងកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចខេត្តកំពតកំពុងដុតដៃដុតជើង ធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះផងដែរ។
សូមចុចអាន៖ សំណុំរឿងពុលស្រា នៅស្រុកល្វាឯម នៅមិនទាន់បញ្ចប់ការសាកសួរនៅឡើយ
ទាក់ទងនឹងការពុលស្រានេះដែរ កាលពីពេលថ្មីៗនេះ មានអ្នកពុលស្រាស ស្រាថ្នាំ នៅស្រុកល្វាឯម ខេត្តកណ្ដាល ដែលបណ្ដាលឲ្យមនុស្សជាង១០នាក់ស្លាប់ ក្នុងចំណោមជនរងគ្រោះ១៩នាក់។ ទន្ទឹមនឹងនេះ តុលាការខេត្តកណ្ដាលក៏បានចោទប្រកាន់លើអ្នកផលិត និងទិញមកលក់បន្ដចំនួន១៣នាក់ ដាក់ពន្ធនាគារខេត្ត ក្នុងសំណុំរឿង “អំពើមិនសុចរិតទាក់ទងនឹងទំនិញ”ផ្អែកតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់៕
