យ៉ាងហោចជនរងគ្រោះ ៥៥នាក់ និងមនុស្ស១០នាក់បានស្លាប់​ដោយសារការពុលស្រា នៅអំឡុងពួកគេបាន​ចូលរួម​ពិធីបុណ្យសព​មួយ នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត និងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត​ កាលពីថ្ងៃទី២១ ឧសភា ២០២១។ តួលេខនេះ មានការកើនឡើងទាំង​ជនរងគ្រោះ និងអ្នកស្លាប់។

សូមចុចអាន៖ ករណីពុលស្រាទៀតហើយ! ខេត្តកំពតមានមនុស្សស្លា.ប់ ច្រើននាក់ សង្ស័យពុលស្រាស

ប្រភពពីមន្រ្តីមន្ទីរសុខាភិបាល ខេត្តកំពត បាន​ឲ្យដឹងថា ជនរងគ្រោះភាគច្រើន​បាន​ចូលរួមកំដរបុណ្យសព ហើយ​បាន​ទទួលស្រា ស ស្រាថ្នាំ ដែលមានជាតិមេតាណុលខ្ពស់។ ប៉ុន្ដែនេះគ្រាន់តែជាការសន្និដ្ឋានបឋម គេនៅរង់ចាំ​អ៊ុតលទ្ធផល​ពី​មន្ទីរពិសោធន៍ ដែលវិភាគរកជាតិមេតាណុល​លើ​សំណាកស្រា ស ដែល​ប្រមូល​បាន​ពីកន្លែងកើតហេតុ​ខាងលើ។

ប្រភពពីសមត្ថកិច្ចបាន​ឲ្យដឹងដែរថា ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចខេត្តកំពត​កំពុង​ដុតដៃដុតជើង ធ្វើការស្រាវជ្រាវជុំវិញ​ករណីខាងលើ​នេះ​ផងដែរ។​

សូមចុចអាន៖ សំណុំរឿងពុលស្រា នៅស្រុកល្វាឯម នៅមិនទាន់បញ្ចប់ការសាកសួរនៅឡើយ

ទាក់ទង​នឹងការពុលស្រា​នេះដែរ កាលពីពេលថ្មីៗនេះ មានអ្នក​ពុលស្រាស ស្រាថ្នាំ​ នៅស្រុកល្វាឯម​ ខេត្តកណ្ដាល ដែលបណ្ដាល​ឲ្យ​មនុស្ស​ជាង​១០នាក់​ស្លាប់​ ក្នុងចំណោមជនរងគ្រោះ១៩នាក់។ ទន្ទឹមនឹងនេះ តុលាការ​ខេត្តកណ្ដាល​ក៏បានចោទប្រកាន់​លើ​អ្នក​ផលិត និងទិញមកលក់បន្ដ​ចំនួន​១៣នាក់ ដាក់ពន្ធនាគារ​ខេត្ត ក្នុងសំណុំរឿង “អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ”​ផ្អែក​តាម​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​៕​​

Telegram-Troryorng
https://t.me/troryorngmedia

Share.