ភ្នំពេញ ៖ យ៉ាងតិចភ្ញៀវជាង៦ពាន់នាក់ មកពីគ្រប់វិស័យ បានចូលរួមពិធីបង្ហាញ រថយន្ដ Next-Generation Ford Ranger 2023 ជាមួយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​ទាន់សម័យ នៅឯដឺ​ព្រេ​មៀ សិន​ធឺ សែន​សុខ រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។

សូមចុចអាន៖ ក្រសួងសាធារណការ និងក្រុមហ៊ុន RMA ចាប់ដៃគ្នាបង្កើត និងសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស Ford-TSI

សូមចុចអាន៖ ក្រុមហ៊ុន RMA Cambodia សម្ពោធ ជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា

នៅឯពិធី​សម្ពោធ​ជា​ផ្លូវការ រថយន្ត​ Next-Generation Ford Ranger 2023 លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បានលើកឡើងថា រថយន្ត Ford ជា រថយន្ត​ភី​ក​អាប់ ដ៏​ល្បីល្បាញ​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​បានឈរជើង​យ៉ាងរឹងមាំ​នៅ​ប្រទេស​កម្ពុជា។ ចំពោះម៉ូ​ដែល​២០២៣​នេះ គឺបានរចនារូបរាងទាំងក្នុង និងខាងក្រៅ ដោយមានរូបរាង​ថ្មី​ទាំងស្រុង​ផ្អែក​ទៅតាម​គំនិត​ច្នៃប្រឌិត​រថយន្ត​នាពេល​អនាគត នឹង​ពាក្យស្លោក ” Build Ford Tough” ដែល​បញ្ជាក់​ពី​ភាព​ឆ្លាត​វៃ ធន់​រឹងមាំ ទំនើប​អស្ចារ្យ​លើសគេ ។​ រថយន្ត Ford Ranger ត្រូវបាន​ប្រជាជន​កម្ពុជា​ពេញនិយម​ប្រើប្រាស់ និង​ទទួលស្គាល់ថា​មានគុណ​ភាពល្អប្រសើ សុវត្ថិភាព​ខ្ពស់ និង​មាន​បច្ចេកវិទ្យា​ទំនើប ។​

សូមចុចអាន៖ ​ឱកាសល្អ! ប្រិយមិត្តអាចសាកល្បងបើកបររថយន្ដ Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដោយឥតគិតថ្លៃ មុនសម្រេចចិត្តទិញ

លោក​បាន​ឲ្យដឹងទៀត​ថា ​​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រុមហ៊ុន RMA Cambodia ក៏បាន​នាំចូល​រថយន្ត Ford Pick Up ចំនួន​៤​ជម្រើស Ford Ranger XL ដែលជា​ប្រភេទ​រថយន្ត​ស័ក្ដិ​សម​បំផុត​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការណ៍​អាជីវកម្ម​ផ្សេងៗ Ford Ranger XLT ជា​ប្រភេទ​រថយន្ត​ពាក់កណ្តាល Option ដែល​សាក​សម​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​អាជីវកម្ម និង​គ្រួសារ Ford Ranger Wildtrak ជា​ប្រភេទ Full Option សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​រថយន្ត Pick UP ទំនើប និង​រថយន្ត​ប្រភេទ​ចុងក្រោយ​នោះគឺ Ford Ranger Raptor ជា​ប្រភេទ​រថយន្ត Off-road Performance សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​បើកបរ​លើផ្លូវ​មានឧបសក្គ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។ ​ចំពោះ​អតិថិជន​ដែល​ជាវ​រថយន្ត Ford សេរី​ណាក៏ដោយ លោកអ្នក​និង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​ដូចជា ការថែទាំ​រយៈពេល​២​ឆ្នាំ ដោយ​ឥតគិតថ្លៃ និង​ផលប្រយោជន៍​ផ្សេងៗ​ជាច្រើន​ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​រួមមាន ដំណើរ​កម្សាន្ត​តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ៕

សូមូចអាន៖ រថយន្ដ Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ រូបរាងថ្មីទាំងស្រុងបានមកដល់ហើយ

សូមស្ដាប់ប្រសាសន៍ទាំងស្រុង របស់ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia តាមរយៈវីដេអូខាងក្រោមនេះ៖

Share.