
ម្ចាស់ផ្ទះបារ៉ែន បានប្រកួតឈ្នះលើក្រុមបាល់ទាត់អាស៊ាន មួយគឺម៉ាឡេស៊ី ដោយលទ្ធផល ២ទល់០ ក្នុងទីក្រុង Manama នៅយប់ថ្ងៃសុក្រ សប្ដាហ៍នេះ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំអន្តរជាតិ មុនចូលរួមប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី រៀងៗខ្លួន។
អត្ថបទពាក់ព័ន្ធ៖ពាន “Stadium Of The Year 2020” បានទៅកីឡដ្ឋានមួយស្ថិតតំបន់អាស៊ានយើង
ចំពោះក្រុមបារ៉ែន នឹងធ្វើជាទឹកដីកណ្ដាលសម្រាប់ក្នុងប្រកួតវគ្គជម្រុះជុំទី២ នៃពូល C ដែលមានភ្ញៀវអ៊ីរ៉ង់ អ៊ីរ៉ាក់ ហុងកុង និងកម្ពុជា ខណៈម៉ាឡេស៊ី ត្រូវប្រកួតពូល G ជាមួយវៀតណាម ថៃ ឥណ្ឌូណេស៊ី អារ៉ាប់រួម។ ពូលនេះធ្វើឡើងនៅប្រទេសអារ៉ាប់រួម។
ជម្រើសជាតិបារ៉ែន នឹងទទួលកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ក្នុងប្រកួតពូល C លើទីលានកីឡដ្ឋានBahrain National Stadium ក្នុងទីក្រុង Riffa។
ចំពោះបារ៉ែន នេះជាប្រកួតមិត្តភាពទី៤ របស់ខ្លួន ក្នុងឆ្នាំ២០២១ នេះ ខណៈកាលពីខែមីនា បានប្រកួតឈ្នះស៊ីរី ១-០ ហើយចាញ់ហ្សកដានី ២ទល់១ តែចូលដល់ខែឧសភា នេះបានប្រកួតស្មើគ្នាជាមួយអ៊ុយក្រែន ១ទល់១ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន និងបន្តឈ្នះម៉ាឡេស៊ី ២ទល់០។ ចំណែកម៉ាឡេស៊ី នេះជាប្រកួតមិត្តភាពទី២របស់ខ្លួនមុនប្រកួតផ្លូវការមកដល់ ខណៈប្រកួតដំបូងបានចាញ់ក្រុមគុយវ៉ែត ៤ទល់១ នៅទីក្រុងឌុយបៃ កាលពីថ្ងៃអាទិត្យ កន្លងទៅ។
អត្ថបទពាក់ព័ន្ធ៖បាល់ទាត់អាស៊ាន៖ ម៉ាឡេស៊ី ចាញ់គុយវ៉ែត ក្នុងប្រកួតមិត្តភាព មុនជម្រុះ World Cup (វីដេអូ)
ខាងក្រោមជាវីដេអូហាយឡាយរវាងក្រុមបារ៉ែន ជាមួយម៉ាឡេស៊ី៖
