
ក្រុមបាល់ទាត់ Chelsea បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Champion League នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រោយយកឈ្នះលើក្រុម Manchester City ដោយលទ្ធផល ១ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រលើទីលានកីឡដ្ឋាន Estádio do Dragão ក្នុងទីក្រុង Porto។
អត្ថបទពាក់ព័ន្ធ៖វគ្គផ្ដាច់ព្រ័ត្រ Champion League ប្តូរពីទួរគី ទៅព័រទុយហ្គាល់ ហើយបើកឱ្យចូលទស្សនា៦ពាន់នាក់
Troryorng News សូមចែករំលែកពីអត្ថប្រយោជន៍ ៥យ៉ាងរបស់ក្រុម Chelsea នឹងទទួលបានក្រោយក្លាយជាម្ចាស់ជើងឯក៖
១.ឈ្នះពានUEFA Champion League
ក្នុងនាមជាម្ចាស់ជើងឯក កីឡាករនិងក្រុមការងារគ្រូបង្វឹកទទួលបានមេដាយមាសម្នាក់១គ្រឿង និងពានចំនួន១។
២.ទទួលបានប្រាក់រង្វាន់
Chelsea ទទួលបានប្រាក់រង្វាន់ ១៩លានអឺរ៉ុប ឬប្រមាណជាង២៣លានដុល្លារអាមេរិក ឬប្រមាណ
៩៤,០៩៤,៨៩២,២២៦.៩៣រៀល (១អឺរ៉ូ =៤,៩៥២.៣៦ រៀល)។
៣.មានឈ្នះស្វ័យប្រវត្តិប្រកួតពាន2021 UEFA Super Cup
ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champion League ក្រុម Chelsea ត្រូវប្រកួតជាមួយក្រុមជើងឯកពានរង្វាន់UEFA Europa League គឺក្រុម Villarreal។ តាមគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ក្រុមទាំង២ត្រូវជួបគ្នា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លើទីលានកីឡដ្ឋាន Windsor Park ក្នុងទីក្រុង Belfast ប្រទេសអៀកឡង់ខាងជើង។
អត្ថបទពាក់ព័ន្ធ៖Europa League៖Villarreal បន្តកំណត់ត្រាល្អរបស់ក្លិបអេស្ប៉ាញពេលប៉ះអង់គ្លេសក្នុងពេល១៥ឆ្នាំចុងក្រោយ
៤.មានឈ្មោះស្វ័យប្រវត្តិតំណាងទ្វីបអឺរ៉ុបប្រកួតពាន Club World Cup
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានកំណត់ថាក្លិបដែលឈ្នះជើងឯកពានរង្វាន់ UEFA Champion League នឹងតំណាងឱ្យទ្វីបអឺរ៉ុប ទៅចូលរួមប្រកួតក្នុងពាន FIFA Club World Cup ខណៈឆ្នាំ២០២១ នេះពានរង្វាន់នឹងធ្វើឡើងនៅប្រទេសជប៉ុន ក្នុងខែ ធ្នូ ខាងមុខ ដែលមានក្រុមចំនួន៧ តំណាងទ្វីបទាំង៦ លើផែនដីយើងនេះ។ គិតត្រឹមពេលនេះទើបតែរកឃើញក្រុម Chelsea មុនគេ ខណៈក្រុម៦ផ្សេងទៀតមិនទាន់ប្រកួតចប់ នៅឡើយ។
