Angelina ធ្លាប់​សម្ដែង​រួម​ជាមួយ​នឹង​ ​Brad Pitt ​ម្ដង​កាល​ពី​ឆ្នាំ​២០១០ នៅ​ក្នុង​ភាពយន្ត​ ​«The Tourist»​។ ​ប៉ុន្តែ​ តើ​មាន​អ្នក​ណា​ដឹង​ទេ​ថា​ ​កាល​ណោះ​ ​Angelina Jolie ​បាន​ស្នើ​ឲ្យ​ ​Johnny Depp ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ ​សម្អាត​មាត់​ មុន​នឹង​អ្នកស្រី​ព្រម​ថើប​មាត់​ជាមួយ​តារា​រូប​នោះ​ ​តើ​មក​ពី​ ​Johnny Depp មាន​បញ្ហា​ស្អុយ​មាត់​មែន​ទេ​?​

តួ​អង្គ​មហាចោរ​ ​jack Sparrow មិន​ដែល​និយាយ​ពី​អនាម័យ​ផ្ទាល់​ខ្លួន​ឡើយ​ ​ប៉ុន្តែ​មាន​សេចក្ដី​រាយការណ៍​ថា​តារា​រូប​នេះ​មិន​បាន​ងូត​ទឹក​រាល់​ថ្ងៃ​ទេ​ ​ហើយ​ថែម​ទាំង​មាន​ក្លិន​ស្អុយ​ខ្លួន​ទៀត​ផង​។​

សូមអាន​អត្ថបទ៖ ទំនាស់ដណ្ដើម​ចំការទំពាំងបាយជូ​រនៅ​ប្រទេស​បារាំង​រវាង​ Brad Pitt និង​ Angelina Jolie ផ្ទុះ​កម្ដៅ​សារជាថ្មី!

សម្រាប់​ ​Johnny ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​ដែល​លោក​គឺ​ជា​តារា​ប្រុស​ម្នាក់​ក្នុង​ចំណោម​តារា​មហា​រវល់​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ​ ​ប៉ុន្តែ​អត់​ងូត​ទឹក​រាល់​ថ្ងៃ​រឿង​នេះ​ ​ពិបាក​នឹង​និយាយ​ដែរ​។​

សូមអាន​អត្ថបទ៖ Angelina Jolie​ មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​ដូចជា​ចំណាប់​​ខ្មាំង​ ស្វាមី​ដូច​សត្វ​ចម្លែក​ក្នុង​ហេតុការណ៍​ជម្លោះ​លើ​យន្ត​ផ្ទាល់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៦​នោះ​!​

និយាយ​ដល់​រឿង​នេះ​ ធ្លាប់​មាន​ដំណឹង​ខ្សឹបខ្សៀវ​ថា​ Angelina Jolie ​បដិសេធ​ ​មិន​ព្រម​ថើប​មាត់​ ​Johnny​ ដោយ​សារ​តែ​បញ្ហាះ​អនាម័យ​ផ្ទាល់​ខ្លួន​។​ ​ប្រភព​ចេញ​ពី​អ្នក​ប្រើ​ប្រាស់ ​Twitter មួយ​រូប​បាន​រៀបរាប់​ថា​ ​ដំបូង​ឡើយ​ ​អ្នក​ម្ដាយកូន​៦​ ​បាន​បដិសេធ​មិន​ថើប​មាត់​ ​Johnny Depp ​ពេល​សម្ដែង​រឿង​ ​The Tourist ​ជាមួយ​គ្នា​ ​ព្រោះ​តែ​ ​Johnny​ មាត់​ស្អុយ​ហើយ​មិន​សូវ​មាន​អនាម័យ​។​ ​កាល​ណោះ ​Jolie ​បាន​អង្វរ​ឲ្យ​តារា​រូប​នេះ​ប្រើ​ថ្នាំ​ក្ពុល​មាត់​ទៀត​ផង​។​

សូមអាន​អត្ថបទ៖ ប្រើ​ពេល​អស់ ​«១០៩៥​ថ្ងៃ» តស៊ូ​ក្ដី​ ទីបំផុត​ Johnny Depp ​ឈ្នះ​ក្ដី​លើ​អតីត​ភរិយា​ Amber Heard ហើយ​​

សូមអានអត្ថបទ៖ Johnny Depp ទទួលស្គាល់​ថា​​លេងថ្នាំ​ និង​ផ្ញើសារ​ចង់​ជ្រមុជ​ទឹក​ អតីតប្រពន្ធ Amber ឱ្យ​ស្លា.ប់​​រួច​យក​ទៅដុត​ចោល

បើ​យោង​តាម​ការ​លើក​ឡើង​ពី​ ​Fan​ ​បាន​រៀប​រាប់​ថា​ ​«នៅ​ពេល​ ​Johnny ​បង្ហាញ​ខ្លួន​នៅ​កន្លែង​ធ្វើ​ការ​ ​ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ ​រូប​រាង​គាត់​មិន​សូវ​ជា​ល្អ​មើល​ប៉ុន្មាន​ទេ​។​ គាត់​គឺ​ជា​មនុស្សជំ​នាញ​បើ​និយាយ​ពី​ការងារ​ ​ឬ​ការ​សម្ដែង​ ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ ​គាត់​មើល​ទៅ​ចែងចាំង​ ​និង​ស្អាត​បាត​នោះ​ទេ​។ ​អ្នក​ផាត់​មុខ​ ​តុបតែង​សក់​ ​និង​សម្លៀក​បំពាក់​ ​ធ្វើ​ឲ្យគាត់​សង្ហា​ក្នុង​ភាពយន្ត ​ប៉ុន្តែ​ជីវិ​ត​ពិត​ ​គាត់​មាន​បុគ្គលិក​លក្ខណៈ​មួយ​ផ្សេង​។​

យ៉ាងណា​មិញ​ភាពយន្ត ​The Tourist ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ ​Angelina Jolie ​និង​ ​Johnny Depp ​ស្អិត​ល្មួត។​ តើ​អ្នក​គិត​បែប​ណា​ចំពោះ​រឿង​ Angelina Jolie ​អង្វរ​ដៃ​គូ​ឲ្យ​ដុះ​ធ្មេញ​?​

ប្រភព Koimoi

Share.