កាល​ពី​យប់​មិញ​ (១៦ តុលា ២០២២) នេះ​មាន​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​អ្នក​គាំទ្រ​របស់​កញ្ញា​ រឿន​ ណាត
ព្រោះ​ស្រីស្អាត​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ពី​កម្មវិធី​ដ៏​ធំ​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េ​។
អាន​អត្ថបទ​ លោក​ ហ្វៃ សំអាង​ ប្រមូល​បវរកញ្ញា​ និង​ Super​ Star​ លំដាប់ប្រទេស មកសម្ដែង​ក្នុង​​រឿង​​ភាគ​​ «​​អប្សរា​​មហា​អង្គរ​​»
អាន​អត្ថបទ​ រឿន ណាត រំលឹកអតីតជីវិតជូរជត់ ដៃកាន់ចបកាប់ដីដាំបន្លែយ៉ាងកម្សត់កម្រតស៊ូដើម្បីរស់
មុន​ចេញ​ពី​ប្រទេស​កូរ៉​ខាង​ត្បូង​ កញ្ញា​ រឿន​ ណាត​ ត្រូវ​បាន​អ្នក​និពន្ធ​ និង​ដឹកនាំ​ល្បី​ ហ្វៃ​ សំអាង​ ប្រកាស​ជ្រើសរើស​ជា​តួអង្គ​ ព្រះ​នាង​ជ័យ​​រាជ​ទេវី​ ជាព្រះអគ្គ​មហេសី​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ក្នុង​ភាពយន្ត​ភាគ​ខ្នាត​ធំរឿង​​ «អប្សរា​មហាអង្គរ»។

យោង​តាម​ការ​បង្ហោះ​ដោយ​សាមី​ខ្លួន​ផ្ទាល់ ក៏​ដូច​​ជា​ Admin page ធំៗ​មួយ​ចំនួន​បាន​បង្ហោះ​ចែក​រំលែក​ដំណឹង​រីករាយ​ដែល​អតីត​ Queen នៃ​កម្មវិធី​ Miss Universe 2018 គឺ​កញ្ញា​ រឿន ណាត​ ដែល​ទើប​តែ​បាន​ហោះ​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ចូលរួម​កម្មវិធី​ Asia Model Festival 2022 ដើម្បី​ធ្វើ​ជា​គណៈ​កម្មការ​នៃ​កម្មវិធី​។

លើស​ពី​នេះ​កញ្ញា​ត្រូវ​បាន​កម្មវិធី​ដ៏​ធំ​កម្រិត​អន្តរជាតិ​មួយ​នេះ​ផ្ដល់​ជូ​ន​ពាន​រង្វាន់​កិត្តិយស​ Model Star Award តំណាង​ឱ្យ​​ប្រទេស​កម្ពុជា​ផង​ដែរ​។សាធារណជន​ដែល​ជា​អ្នក​គាំទ្រ​នារី​ស្រអែម​ស្រស់​បែប​នារី​ខ្មែរ​រូប​នេះ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​កញ្ញា​ ដែល​ទទួល​បាន​មហាកិត្តិយស​ដ៏ធំធេង​ជា​ពិសេស​គឺ​បាន​បង្ហាញ​ពី​ប្រទេស​​កម្ពុជា​នៅ​លើ​វេទិការ​អន្តរជាតិ​។

អាន​អត្ថបទ ឈុត​តំណាង​ជាតិ​ ​​គ្រង​ដោយ​​ រឿន ណាត ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​​ដោយសារ​ថៃ​ចម្លងអង្គរវត្ត​ខ្មែរ

គេថា​ផឹកត្រូវ​នឹក​ប្រភព ជ្រក​ម្លប់កុំ​ភ្លេច​ដើម​ឈើ ឆ្លៀត​ក្នុង​ឱកាសដ៏​រីករាយ​នេះ​កញ្ញា​ រឿន ណាត ​នៅពេល​ឡើង​ទទួល​រង្វាន់​ កញ្ញា​ក៏​​បាន​ឆ្លៀត​ឱកាស​​ថ្លែ​ងអំណរ​គុណ ចំពោះ​អ្នក​គាំទ្រ​ និង​​ជា​ពិសេស​គឺ​លោក ម៉ែន​ និមល​រ័ត្ន​ ដែល​តែងតែ​ជួយ​លើក​ស្ទួយ​ និង ​​ផ្ដល់​ឱកាស​ឱ្យ​កញ្ញា​ ពោល​​លោក​គឺជា​មនុស្ស​ម្នាក់​ជួយ​បណ្ដុះ​បណ្ដាល​ឱ្យ​កញ្ញា​មាន​ភាព​លេច​ធ្លោ​ ទទួល​បាន​ប្រជាប្រិយភាព​ និង​​មាន​កេរ្តិ៍ឈ្មោះ​បោះសំឡេង​​ក្នុង​វិស័យ​​ដើរ​ម៉ូដ​៕

អានអត្ថបទ​ លោក ម៉ែន និមល​រ័ត្ន​ ប្រាប់​ពេលប្រកួត​ Miss​ Universe​ Cambodia​ 2022​ ក្នុង​ជំនួប​បវរ​កញ្ញាឯកចក្រវាល​ទាំង​៤​រូប​

Share.