កាលពីពេលថ្មីៗនេះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារព្រមជាមួយនឹងរូបថតចំនួន ៣សន្លឹក ដែលជារូបកញ្ញានិងបុរសសង្ហា Kai ភ្ជាប់ជាមួយនឹងអត្ថន័យថា «ទឹកភ្នែកលែងដក់លើ Mascara ទៀតហើយ ម្ចាស់បទមកជូតទឹកភ្នែកឱ្យផ្ទាល់»។ នៅពីក្រោមរូបភាពនោះមានអ្នកគាំទ្រនិងមិត្តសិល្បករបានចូលមកបញ្ចេញយោបល់យ៉ាងច្រើន ដោយភាគច្រើនមានទំនោរផ្គូផ្គងចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នា។ ខុសពីសិល្បករដទៃពិធីករល្បី លោក សុខ រ៉ាស៊ី បែរជា Comment រូបភាពចាក់ដោតបេះដូងបែបនេះទៅវិញ។
នៅពីក្រោមរូបថតដ៏ស្និតស្នាលគ្នារវាង Kai និង នីរ័ត្ន ដែលកំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមផ្គូផ្គងចង់ឱ្យអ្នកទាំងពីរស្រលាញ់គ្នានោះ ពិធីករកូន២លោក សុខ រ៉ាស៊ី បានសរសេរ Comment នៅខាងក្រោមរូបថតទាំង៣សន្លឹកនោះ ដោយភ្ជាប់ជាមួយនឹងរូបថតអនុស្សាវរីយ៍រវាងខ្លួននិងកញ្ញា នីរ័ត្ន ថា៖ «នឹកសង្សាចាស់ផង»។
ក្រោយពេលដែលលោក រ៉ាស៊ី បង្ហោះរូបខាងក្រោម Caption របស់ខ្លួន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នបានឆ្លើយតបបែបអស់សំណើចថា៖ «អូយ មុខខ្ញុំក្មេងសាហាវ» ព្រមជាមួយនឹងរូប emoji សើចផងដែរ។ ការឆ្លើយឆ្លងគ្នាបែបនេះលែងធ្វើឱ្យមហាជនសង្ស័យទៀតហើយ ព្រោះបានបង្ហាញឱ្យឃើញថា អ្វីដែលលោក សុខ រ៉ាស៊ី បានលើកឡើងគឺគ្រាន់តែជាការលេងសើចជាមួយនឹងមិត្តភក្ដិចាស់គឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ប៉ុណ្ណោះ មិនមែនមានទំនាក់ទំនងស្នេហាស្រីនិងប្រុសនោះឡើយ៕