ពាក្យមួយឃ្លាដែលបណ្ដាលចិត្តឱ្យម្ចាស់ផលិតកម្មបារមី រុញបទចម្រៀងរបស់លោក វណ្ណដា ឱ្យល្បីដល់កំពូល ត្រូវបានគេលើកឡើងថា ៖«ការធ្វើបទ Original គឺមិនអាចទៅរួចទេ»។ តែយ៉ាងណាមិញ ដោយសារតែការប្រឹងប្រែងទើបបទចម្រៀង «Time To Rise» ច្រៀងដោយ Rapper វណ្ណដា មានចំនួនអ្នកទស្សនាដល់ទៅ ១០១លានដង។

ចូលអាន៖ អស្ចារ្យណាស់! បទចម្រៀងខ្មែរ២បទ បំបែកកំណត់ត្រាមានចំនួនទស្សនារហូតដល់ទៅជាង ២០០ លានដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានភាពជោគជ័យមួយនេះ តារាចម្រៀងស្រី ឡូរ៉ា ម៉ម ( Laura Mam ) ដែលជាម្ចាស់ផលិតកម្មបារមី ក៏បានសម្ដែងអារម្មណ៍ឱ្យមហាជនបានដឹងថា ៖ «គេបានប្រាប់ខ្ញុំថា «ការធ្វើបទ Original គឺមិនអាចទៅរួចទេ»។ ខ្ញុំចាំបានផងដែរ នូវកិច្ចសន្ទនាមួយជាមួយលោក Arn Chorn-Pond ដែលគាត់បាននិយាយថា អាជីវកម្មខ្លះមិនឱ្យតម្លៃសិល្បៈប្រពៃណីរបស់យើង ហើយគិតថាសិល្បៈនេះតូចទាប «គួរឲ្យខ្មាសគេណាស់»។ ជាមួយ​នឹង​ពាក្យ​ទាំង​នោះ គាត់​បាន​ជំរុញ​ខ្ញុំ​ឱ្យ​ធ្វើ​អ្វី​មួយ​អំពី​វា! នៅពេលដែលខ្ញុំពិចារណាពីការចងចាំនេះ ខ្ញុំដឹងថា មានមនុស្សមួយចំនួន ដែលមិនមានអារម្មណ៍សប្បាយចិត្តជាមួយនឹងគំនិតនៃ «ភាពអស្ចារ្យរបស់ខ្មែរ» នោះទេ ។ ឥឡូវនេះខ្ញុំយល់ហើយថា ហេតុអ្វីបានជាវាគួរឱ្យខ្លាចសម្រាប់ពួកគេ។​ នេះគឺដោយសារតែការបរាជ័យគឺកើតឡើងញឹកញាប់ពេក ហើយមនុស្សជាច្រើនប្រហែលជាមានអារម្មណ៍ថាយើងបានចាញ់គ្រប់គ្រាន់ហើយ។»

ចូលអាន៖ ដឹងអត់ 12 បទនេះ របស់វណ្ណដា មួយ​បទៗ​​មានចំនួនទស្សនាលើសពី ២០លានដងនៅលើ YouTube

កញ្ញា រ៉ូឡា ម៉ម បានសង្កត់ធ្ងន់ថា បទចម្រៀងរបស់ Rapper វណ្ណដា និងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ណៃ គឺគ្រាន់តែជាសំណុចចាប់ផ្ដើមតែប៉ុណ្ណោះ។

ឡួរ៉ាបានបន្តទៀតថា «ចាប់​ពី​ថ្ងៃ​នេះត​ទៅ ខ្ញុំមានជំនឿចិត្តខ្លាំង​ជាង​ពេល​មុនទៅទៀតថានេះ​ គឺគ្រាន់​តែ​ជាការចាប់​ផ្ដើមតែប៉ុណ្ណោះ។ លោកព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បាននិយាយថាវាដល់ពេលហើយ ដែលយើង​ក្រោកឡើង​ គឺដល់ពេល «Time to Rise»! ហើយប្រជាជនយើងក៏បានយល់ព្រមជាមួយពួកគាត់ដែរ គឺយល់ព្រមដល់ទៅ ១០០ លានដង! ដូច្នេះ​តោះ​កម្ពុជាក្រោក​ឡើង​វិញ! នាងខ្ញុំក៏​សូម​អរគុណ​ចំពោះ​ការ​ជឿជាក់​លើពួកយើង​ទាំង​អស់​គ្នា​នៅ ​បារមី! ពួកយើងស្រឡាញ់អ្នកទាំងអស់គ្នា! ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ សម្រាប់ក្រុមការងារ Baramey ទាំងមូល ហើយជាពិសេសសប្បាយចិត្តសម្រាប់ Vann Da – វណ្ណដា និង លោកព្រឹទ្ធាចារ្យ គង់ ណៃ។ ១០០ លាន​ Views Verified​! ពិតជានិយាយលែងចេញហ្មង! ដោយក្ដីស្រឡាញ់ ឡូរ៉ា»៕

Share.