Rating ឬ អត្រាអ្នកទស្សនាគិតជាភាគរយ រឿង«ស្នេហា២» ដែលសម្ដែងដោយតារាជួរមុខប្រទេសថៃ Kimberly និង James Ma ហាក់មិនទទួលជោគជ័យ ល្បីពេញនិយមដូចជាការរំពឹងទុកនោះឡើយ។
សូមចុចអាន រឿងថ្មី Kimberly ហ៊ានលេងឈុតស្នេហា…មិនខ្លាចសង្សារអន់ចិត្ត!
Kim និង James ធ្លាប់បានសាងប្រវត្តិសាស្ត្រភាពយន្តភាគល្បីល្បាញលំដាប់ប្រទេសរួចម្ដងមកហើយតាមរយៈស្នាដៃរឿងភាគ «ត្រឹមបុរសម្នាក់មិនមែនមនុស្សពិសេស» ជារឿងភាគដែលធ្វើឱ្យចរាចរក្នុងទីក្រុងបាងកករលោងមិនស្ទះ។ ប៉ុន្តែការត្រលប់មកជួបគ្នាសារជាថ្មីទទួលបានលទ្ធផលខុសពីការរំពឹងទុកឆ្ងាយខ្លាំងព្រោះអត្រាទស្សនាគិតជាភាគរយហាក់មិនកើនឡើងសោះថែម ភាគចុងក្រោយដែលបញ្ចាំងកាន់តែវីវរធំព្រោះភាពយន្តភាគថ្មី «ឈ្លក់ក្លិនចន្ទ» របស់ស្ថានីយគូប្រកួត Ch7 នាំមុខបែបហៅលែងឮថែមទៀតផង។ ក្រៅពីត្រូវគូប្រកួតនាំមុខឆ្ងាយហើយថែមទាំងត្រូវ Ch8 ភាពយន្តខ្មោចចង់អាឃាត «ផ្ទះម្លប់ហ៊ី» តាមមកជិតជិត ប៉ុន្តែ Ep ចុងក្រោយថែមទាំងនាំមុខបានទៀត។
សូមចុចអាន Wow ! PNN កម្ពុជា ស្ថិតក្នុងចំណោមប្រទេសទិញសិទ្ធិបញ្ញា បញ្ចាំងរឿងថៃល្បី ៣រឿងនេះ
«ស្នេហា២» ភាគចុងក្រោយមានអត្រាអ្នកទស្សនាគិតជាភាគរយ១.៩ ចំណែករឿង «ផ្ទះម្លប់ហ៊ី» មានអត្រាអ្នកទស្សនា២.០ ខណៈ«ឈ្លក់ក្លិនចន្ទ» មានអត្រាអ្នកទស្សនាគិតជាភាគរយខ្ពស់រហូតដល់ ៤.៤%៕