រឿង​ភាគ​ចិន​ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ ពី​អ្នក​ទស្សនា​ ទោះ​ជា​មួយ​រយៈ​ក្រោយ​មក​នេះ​ រឿង​ភាគ​កូរ៉េ​វាយ​លុក​ខ្លាំង​លើ​ពិភពលោក​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្ដី​។​ យ៉ាង​ណា​មិញ​រឿង​ភាគ​ចិន​ ចំនួន​៦​ រឿង​របស់​ចិន​នេះ​ មិន​ថា​ថត​ឡើង​វិញ​ប៉ុន្មាន​លើក​ ក៏​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​និង​ល្បីល្បាញ​ខ្លាំង​ជានិច្ច​។​ ចង់​ដឹង​ថា​រឿង​ភាគ​ចិន​ ទាំង​៦​ នេះ​មាន​រឿង​អ្វី​ខ្លះ​ សូម​តាម​ដាន​​នៅ​ខាង​ក្រោម​នេះ​៖

1.   Meteor Garden 2018​ «ស្នេហាបួន​ដួង​ F4»

˗       សម្តែង​ដោយ​ Dylan Wang, ​Shen Yue​
˗      រឿង​ ​F4 ​ប្រហែល​ជា​មិត្ត​ទស្សនា​ ​ដែល​គាំទ្រ​រឿង​ភាគ​មិន​ថា​ក្មេង​ចាស់​ប្រាកដ​ជា​ស្គាល់​ ព្រោះ​មាន​ទាំង​ Version ​ចិន​តៃវ៉ាន់​(2001) ​ចិន​ដី​គោក​(​2009)​កូរ៉េ​(​2009)​ និង​ជប៉ុន​(2005)​ ហើយ​មិន​ថា​ជា​សាសន៍​អ្វី​ គឺ​សុទ្ធ​តែ​មាន​ហ្វេន​គាំទ្រ​ខ្លាំង​ជានិច្ច​ រហូត​​ថត​ដល់​ទៅ​ភាគ​២​។​ ​នៅ​ឆ្នាំ​២០១៨ ​រឿង​ Meteor Garden ​ឬ​ហៅ​ថា​ ​F4 ​ត្រូវ​បាន​ថត​និង​ចាក់ផ្សាយ​ម្តង​ទៀត​ ដោយ​តួចិន​ដីគោក​ ​ដោយ​តួ​ប្រុស​ ​Dao Mingsi ​សម្តែង​ Dylan Wang ​តួ​ស្រី​ ​Dong Shancai​ សម្តែង​ដោយ​ ​Shen Yue, ​Darren, ​Jingkang Liang ​និង​ ​Caesar​ សុទ្ធ​សឹង​តែ​ប្រុស​ស្អាត​ស្រី​ស្អាត​ដែល​កើត​ឆ្នាំ​ក្រោយ​៩៥ (95s) ​សាច់​រឿង​សម្តែង​ដូច​នឹង​រឿង​ភាគ​ចិន​តៃវ៉ាន់​ ​ប៉ុន្តែ​ ការ​តែង​ខ្លួន​កាត់​តាម​ស្ទាយ​បែប​កូរ៉េ​ខ្លះ​ ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់ចិត្ត​ ​ហើយ​នៅ​តែ​ទស្សនា​ម្តង​ទៀត​ ទោះ​បី​ជា​បាន​ដឹង​ពី​សាច់​រឿង​ស្ទើរ​តែ​ទាំងអស់​ហើយ​ក៏​ដោយ​។​

សូមចុចអាន៖ តិច​​ស្ដាយ​ក្រោយ​!​ កុំភ្លេច​មើល​ភាពយន្ត​ភាគចិន​​ល្អ​ ​ផ្ដាច់​គេ​ប្រចាំ​ខែ​ឧសភានេះ​

2.   New Legend of Madame White Snake​ 2019 «យុទ្ធសិល្ប៍​ទេពធីតា​ពស់​ស​»​

˗       ​សម្តែង​ដោយ​ Alan Yu, Kiku​
˗       New Legend of Madame White Snake​ ​ឬ ​ទេព​ធីតា​ពស់​ស​វគ្គ​ថ្មី​ ​សម្តែង​ពី​រឿងរ៉ាវ​ស្នេហា​រវាង​តួ​ប្រុស​ Xu Xian ​សម្តែង​ដោយ ​Alan Yu ​និង​តួ​ស្រី​ ​Bai Niangzi ​សម្តែង​ដោយ​ ​Kiku​។​ រឿង​នេះ​ក៏​ត្រូវ​បាន​ថត​ឡើង​វិញ​ជា​ចំនួន​៥​ដង​មក​ហើយ​ ​ដែល​រឿង​ភាគ​ដំបូង​ត្រូវ​បាន​ថត​នៅ​ឆ្នាំ​១៩៩២​ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។ ​ចំណុច​ដែល​ពិសេស​ version ​ដំបូង​របស់​ Legend of Madame White Snake ​តួ​ប្រុស​ Xu Xian ​ការ​ពិត​ជា​មនុស្ស​ស្រី​សម្តែង​ជា​ប្រុស​ ​ប៉ុន្តែ​ គាត់​សម្តែង​បាន​ដូច​នឹង​ចរិត​ដែល​និពន្ធ​បាន​បរិយាយ​ខ្លាំង​មែន​ទែន​ ​ដែល​ធ្វើ​ឱ្យ​រឿង​នេះ​ ត្រូវ​បាន​បរទេស​ជា​ច្រើន​ពេញចិត្ត​ ​និង​គាំទ្រ​ជា​ខ្លាំង​។​ ​រឿង​ដែល​បាន​ថត​ក្រោយ​ៗ​ ក៏​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ដូច​គ្នា​ ​ហើយ​ ​New Legend of Madame White Snake​ 2019​នេះ ​ក៏​បាន​បញ្ចូល​ឈុត​ឆាក​ថ្មី​ៗ​ជា​ច្រើន​ ​ដើម្បី​ឱ្យ​កាន់​តែ​ទាក់ទាញ​។​

3.    The Legend of the Condor Heroes​ 2017​ «​រឿង​ទេព​ឥន្ទ្រី​សេនា​ក្លាហាន»

˗      ​ ​សម្តែង​ដោយ ​William, ​Li Yi ​Tong​
˗       ​រឿង​ទេព​ឥន្ទ្រី​សេនា​ក្លាហាន​ គួក​ ​ជីង​ និង​ ហួង​ ​រ៉ុង ​ប្រហែល​ជា​មិត្ត​អ្នក​ទស្សនា​ ​ប្រាកដ​ណាស់​ថា​ស្គាល់​ច្បាស់​ខ្លាំង​ អ្នក​ក្លាហាន​​ និង​ស្រី​ស្អាត​ដូច​ទេពអប្សរ​ ​ដែល​តែងតែ​ពាក់​អាវ​​ស​។ ​ខុស​ពី​រឿង​ភាគ​មុន​ ដែល​ថត​តាម​សៀវភៅ ​Manga ​ជប៉ុន ​រឿង​ចិន​បុរាណ​ ​ដែល​និពន្ធ​ដោយ​លោក​ Louis Cha Leung-yung (1924-2018) អ្នក​និពន្ធ​ល្បី​នៅ​ប្រទេស​ចិន ​ដែល​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ ហើយ​ក៏​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ប្រទេស​អាស៊ី​ជា​ច្រើន​។​ ​The Legend of the Condor Heroes​​ ជា​រឿង​ទីមួយ​ក្នុង​ចំណោម​រឿង​ទាំង​បី​ ​ក្នុង​សៀវភៅ​ស៊េរី​រឿង​​ Condor Trilogy ​ដែល​លោក​បាន​និពន្ធ​ និង​ល្បី​ឈ្មោះ​បំផុត​។​ ​រឿង​នេះ​ត្រូវ​បាន​ថត​ឡើង​វិញ​សរុប​ចំនួន​ ​៧​ដង​ និង​នៅ​មាន​រៀប​ចំ​ជា​រឿង​កុន​ជា​ច្រើន​ដង​ទៀត​។​ ​The Legend of the Condor Heroes​ version​ ដែល​កន្រ្តាក់​បេះដូង​ទស្សនិកជន​នៅ​ចិន​ច្រើន​បំផុត​ ​ច្រើន​ជាង​ ​version ​ដើម​គឺ​រឿង​ដែល​ថត​នៅ​ឆ្នាំ​១៩៨៣​។​ ​ក្នុង​នោះ ​តារា​ស្រី​តៃវ៉ាន់​ ​Ariel Lin ​និង​តួ​សម្តែង​ប្រុស​ Huge/Hugh ​ក៏​ធ្លាប់​សម្តែង​រឿង​នេះ​ផង​ដែរ​ នៅ​ឆ្នាំ​២០០៨​ផង​ដែរ​។​

4.    ​The ​Return ​of ​the​ Condor ​Heroes​ 2019 «រឿង​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​

˗       ​សម្តែង​ដោយ​ Tong MengShi, Mao Xiaohui
˗       ​រឿង​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​ ​យ៉ាង គួរ​ និង​ សៀវ ឡុងនី ប្រាកដ​ណាស់​ថា​មិត្ត​ទស្សនា​ ស្គាល់​ច្បាស់​ខ្លាំង​​ អ្នក​ក្លាហាន ​និង​ស្រី​ស្អាត​ដូច​ទេព​អប្សរ​។​ ​ហើយ​រឿង​នេះ​ក៏​ជា​រឿង​ទី​២ ​ក្នុង​ស៊េរី​រឿង​ Condor Trilogy។​ ​រឿង​នេះ​ត្រូវ​បាន​ថត​ដំបូង​នៅ​ឆ្នាំ​១៩៨៣​ ត្រូវ​បាន​យក​មក​ថត​ឡើង​វិញ​ចំនួន​៨​ដង​ជា​រឿង​ភាគ​ ​និង​នៅ​មាន​ថត​ជា​រឿង​កុន ​សរុប​ ​១២​ដង​។ ​តួ​ប្រុស ​Yang Guo ​សម្តែង​ដោយ​ Tong MengShi ​តួ​ស្រី​ ​Xiao Longnv ​សម្តែង​ដោយ​ ​Mao Xiaohui។ ​ប៉ុន្តែ​ការ​ថត​ឡើង​វិញ​ វា​ក៏​ជា ​challenge ​មួយ​សម្រាប់​អ្នក​និពន្ធ​ និង​តួ​សម្តែង​។​ ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ version ​របស់​រឿង​នេះ​ សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​។​​ ​សូម្បី​តែ ​Crystal Liu​​ តារា​ស្រី​ជួរ​មុខ​ ក៏​ធ្លាប់​បាន​សម្តែង​តួ​សៀវ ឡុងនី​ ​Version​​ឆ្នាំ​ ២០០៦ ​ជាមួយ​នឹង​លោក​ ​Huang Xiaoming​។​

5.    ​Heavenly Sword and Dragon Slaying Sabre​ 2019​ «ចាង អ៊ូជី»

˗       ​សម្តែង​ដោយ​ ​Joseph Zeng, Yukee​
˗       ​តួ​ប្រុស ​ចាង​ អ៊ូជី​ ​អ្នក​ក្លាហាន​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ជំនាន់​៩០​ជាង​ស្ទើរ​គ្រប់​គ្នា​។​ ហើយ​ដែល​មិន​នឹក​ស្មាន​ដល់​គឺ​រឿង​នេះ​ជា​រឿង​ទី​៣ ​ក្នុង​ស៊េរី​រឿង ​Condor Trilogy ​ដែល​និពន្ធ​ដោយ​លោក​ Louis Cha Leung-yung ​(​1924-2018​)​។ ​រឿង​នេះ​ត្រូវ​បាន​យក​មក​ថត​ឡើង​វិញក្នុង​ឆ្នាំ២០១៩ ​ហើយ​សរុប​នៃ​ការ​ថត​ឡើង​វិញ​មាន​ចំនួន​ ​១៣​ដង​ហើយ​ ​ទាំង​រឿង​ភាគ​ ​និង​រឿង​កុន​។  ​Joseph Zeng​ សម្តែង​ជា​តួអង្គ​ ​ចាង អ៊ូជី ​និង​ Yukee ​សម្តែង​ជា​ Zhao Min ​ខ្សែ​រាជវង្ស​។​ ទោះ​បី​រឿង​នេះ​បាន​ថត​ជា​ច្រើន​ដង​មក​ហើយ​​ ប៉ុន្តែ​ ​រឿង​ភាគ​ថ្មី​នេះ ​នៅ​តែ​បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​ទស្សនិកជន​ ​ហើយ​រឿង​ភាគ​ក៏​ជា​រឿង​ដែល​ថត​ចេញ​ពី​សៀវភៅ​ដែល​អ្នក​និពន្ធ​ Louis Cha Leung-yung ម្ចាស់​រឿង​ ​The Return of the Condor Heroes​។​ រឿង​នេះ​ត្រូវ​បាន​ថត​ជា​លើក​ដំបូង​នៅ​ឆ្នាំ១៩៧៨ ​ប៉ុន្តែ​ ​ចាប់ផ្តើម​ធ្វើ​ឱ្យ​ទស្សនិកជន​ស្គាល់​រឿង​នេះ​កាន់​តែ​ច្រើន​គឺ​ចាប់ផ្តើម​ពី​ version ​ឆ្នាំ​២០០១​។​ ​ក្នុង​នោះ ​Chao Deng និង Ady Ann ​ក៏​ធ្លាប់​សម្តែង​រឿង​នេះ​ផង​ដែរ​ នៅ​ឆ្នាំ​២០០៩​។​

6.    Journey to the West «ដំណើរ​​ចម្លង​ធម៌​ទៅ​ទិស​ខាង​លិច​»

˗        រឿង​ស៊ុន​ អ៊ូខុង​ ​«ដំណើរ​​ចម្លង​ធម៌​ទៅ​ទិស​ខាង​លិច​» ប្រហែល​ជា​រឿង​ដែល​ថត​ឡើង​វិញ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​រឿង​ចិន​ទាំងអស់​​ ដែល​មាន​ចំនួន​លើស​ពី​៣០​ដង​ទៅ​ទៀត​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​រឿង​នេះ​ ត្រូវ​បាន​បរទេស​យក​ទៅ​ថត​ជា​ច្រើន​ទៀត​ ​ដូច​ជា​ជប៉ុន ​អាមេរិក​ ​វៀតណាម​ ​អូស្ត្រាលី ​និង​អាល្លឺម៉ង់​ ព្រម​ទាំង​ថត​ចេញ​ជា​ខ្សែ​ភាពយន្ត​បែប​តុក្កតា​ថែម​ទៀត​ផង​។ ​ចំនួន​សរុប​ក្នុង​ការ​ផ្សាយ​ឡើង​វិញ​ ឡើង​ខ្ពស់​ទៅ​៣០០០​ដង​​ និង​មាន​កិត្តិនាម​ល្បី​ទូទាំង​ពិភពលោក​ផង​ដែរ​។ ​រឿង​នេះ​ត្រូវ​បាន​ថត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៨២ ​ដោយ​ថត​តាម​វគ្គ​ ​ព្រម​ទាំង​បន្ត​ចេញ​ផ្សព្វផ្សាយ​ជា​ច្រើន​វគ្គ​បន្ត​បន្ទាប់​ជា​ច្រើន​ទៀត​ ហើយ​រឿង​នេះ ​ក៏​ត្រូវ​បាន​យក​កែ​ការនិពន្ធ​ ​និង​ច្បិច​យក​ទៅ​ថត​ពី​ជ្រុង​ថ្មី​បាន​ជា​ច្រើន​ទៀត​ ព្រម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ផង​ដែរ​។

សូមចុចអាន ភាពយន្ត​​គំនូរជីវចល​ «ស្ដេច​ស្វា​អ៊ូខុង​»​ របស់​ទិនហ្វី​នឹង​មាន​បញ្ចាំង​លើ​ Netflix ​ឆ្នាំ​២០២៣!

Telegram-Troryorng
Share.