លោក​យាយ​ ណយ​ សំណាង​ គឺ​ជា​តារា​កំប្លែង​និង​ជា​អតីត​​អ្នក​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​ ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ កំពុង​តែ​រីករាយ​​​ និង​ ញញឹម​ស្រស់​ក្រោយ​កូន​ប្រុស​បាន​នាំ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​សំរាក​ចុង​សប្ដាហ៍​។​

សូមចុចអាន ពុទ្ធោ​!​ ​កូន​ប្រុស​​តារា​កំប្លែង​​យាយ​ ណាង ​ប្រាប់​ថា​ម្ដាយ​ខ្លួន​​កើត​ជំងឺ​ដ៏​កាច​សាហាវ​!​​

យោង​តាម​គណនី​ហ្វេសប៊ុក​ តារា​ចម្រៀង​​​ វណ្ណា ស័ក្តិ​​ បាន​​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​សៅរ៍​ (១២​ ខែ មិថុនា​) កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា​ លោក​បាន​នាំ​អ្នក​ម្ដាយ​ គឺ​លោកយាយ​ ណយ សំណាង​ ដើរ​កម្សាន្ត​ លម្ហែ​អារម្មណ៍​ក្រោយ​ពី​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១០០​ភាគរយ​​ហើយ​នោះ​។​

​នៅ​ក្នុង​រូបភាព​ ៣​សន្លឹក ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​បង្ហាញ​​ឱ្យ​ឃើញ​លោក​យាយ ណយ​ សំណាង​ កំពុង​ទទួល​អាហារ​ជាមួយ​នឹង​ទឹក​មុខ​ញញឹម​ស្រស់​ប្រិមប្រិយ​។​

នៅ​ខាង​ក្រោមសំណេរ​របស់​លោក​ វណ្ណា ស័ក្តិ​ មាន​អ្នក​គាំទ្រ​បាន​ចូល​ ខមមិន ​បង្ហាញ​ពី​ក្ដី​ត្រេកអរ​ដែល​ឃើញ​លោកយាយ​ ណយ​ សំណាង បាន​ជា​សះស្បើយ​ ថែម​ទាំង​ជូនពរ​ឱ្យ​តារា​កំប្លែង​និង​ជា​អ្នក​អាយ៉ៃ​ជើង​ចាស់​រូប​នេះ​ មាន​សុខ​ភាព​ល្អ​ និង​ អាយុ​យឺនយូរ​។

សូមចុចអាន អាយ៉ៃ​ «ឆាក​ជីវិត​មនុស្ស​លោក​» យាយ​ណាង​ ស្ដាប់​ហើយ​​កាន់តែ​ស្រណោះ​គាត់​! ​(មាន​វីដេអូ​)

រំលឹក​ឡើង​វិញ​ លោក​យាយ​ ណយ​ សំណាង​ និង​កូនប្រុស​ លោក​ វណ្ណា ស័ក្តិ​ បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ ឧសភា​ កន្លង​ទៅ​ ហើយ​បាន​ព្យាបាល​ខ្លួន​នៅ​មន្ទីរពេទ្យ​ខ្មែរ​ សូវៀត ​មួយ​រយៈ​រហូត​ដល់​ថ្ងៃ​ទី​ ២៩​ ខែ​ ឧសភា ទើប​ម្ដាយ​កូន​ទាំងពីរ​ ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩៕

សូមចុចអាន រីករាយ​ណាស់​!​ ​វណ្ណា​ ​ស័ក្ដិ​ ​និង​​ ​យាយ​ ណាង ​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​ ​ហើយ​!

Telegram-Troryorng
Share.