ភាពយន្តខ្នាតធំរឿង «Dream» ដែលសម្ដែងដោយ Park Seo JOON និង IU ត្រូវបានពន្យាពេលថតទៅឆ្នាំក្រោយត្រង់ឈុតឆាកសម្ដែងមួយចំនួននៅឯបរទេស។
យោងតាមតំណាងក្រុមផលិតភាពយន្ត «Dream» ដំបូងឡើយចង់បញ្ចប់ឈុតឆាកនៅបរទេសរបស់ខ្លួនក្នុងឆ្នាំមឹះ តែដោយសារករណីផ្ទះកូវីដ-១៩ នៅប្រទេសកូរ៉េ និង ដោយសារតារាងការងារមិនស្របគ្នារបស់តួសម្ដែង។
ភាពយន្ត «Dream» ដឹកនាំដោយលោក Lee Byung Hun ដែលធ្លាប់សាងស្នាដៃល្បីដឹកនាំភាពយន្តល្បីរបស់កូរ៉េ «Extreme Job» និងភាពយន្តល្បីៗជាច្រើនរឿងទៀត។ ភាពយន្ត «Dream» បរិយាយពីអ្នកលេងបាល់ទាត់មួយរូបឈ្មោះ Hong Dae (សម្ដែងដោយ Park Se JOON ) បានប្រឈមមុខនឹងសម្ពាធបញ្ហាជ៏វិត សោយគេត្រូវទទួលដឹកនាំបង្ហាត់ ក្រុមបាល់ទាត់ មនុស្សពនេចរគ្មានផ្ទះសម្បែង ហើយសាច់រភងក៏ចាប់ផ្ដើមដំណើរពីចំណុចនោះមក។
ភាពយន្តដែលចាំបឆច់ត្រូវថតនៅបរទេសនេះ មិនទាន់អឆចដំណើរការទៅបានព្រោះតែបញ្ហាតារាងការងាររបស់តួអង្គសំខាន់ៗ ដូចជាក្រុមអ្នកលេងបាល់អាជីព IU និង Park Seo JOON ជាដើម ម្យ៉ាងដោយសារស្ថានការកូវីដ-១៩ផង។ ខណៈដែលភាពយន្ត «Dream» បានថតចប់រួចរាល់នៅប្រទេសកូរ៉េ តែឈុតឆាកនៅបរទេសត្រូវផ្អាកចាំថតនៅឆ្នាំក្រោយ។ ដូច្នេះអ្នកទស្សនាដែលទន្ទឹងរឿងនេះត្រូវខកចិត្តធំ ហើយត្រូវរង់ចាំអ៊ុតទៅឆ្នាំក្រោយទៀតថារឿងនេះនឹងបានថតបញ្ចប់ហើយចាក់បញ្ចាំងបានទេនៅឆ្នាំក្រោយ។
ងាកមកតារាសម្ដែង Park Seo JOON ត្រៀមថតភាពយន្ត «Caption Marvel2» នៅសហរដ្ឋអាមេរិកក្នុងឆមាសទីពីរ ឆ្នាំ២០២១ នេះក្រោយថតឈុតឆាករឿងកុនខ្នាតធំ «Dream» រួច Park Seo JOON នឹងចាប់ផ្ដើមថតភាពយន្តភាគរឿង «Gyeongseong Creature» ចំណែក IU ក៏ទើបតែបញ្ចប់ប្រូចេកថតភាពយន្តខ្នាតធំរឿង «Broker» ដូចគ្នាដែរកាលពីខែមិថុនាកន្លងទៅ៕
សូមចុចអាន Park Seo Joon តារាសម្ដែងកូរ៉េដំបូងគេសម្ដែងរួមជាមួយ Brie Larson នៅក្នុងរឿង «The Marvels»