រឿងរ៉ាវកាន់តែក្ដៅគគុកខ្លាំងឡើងនៅពេលដែលតារាសម្ដែងព្រីន បានបន្តចេញមកទម្លាយរឿងមានជនខិលខូចបានប្រើប្រាស់រូបថតខ្លួនទៅបោកនារីរូបគ្រោះជាច្រើននាក់ សរុបជាទឹកប្រាក់ជិតចូលខ្ទង់ម៉ឺនដុល្លារ ព្រមទាំងបានបោកយកម៉ូតូជាច្រើនគ្រឿងទៀត។
ជាថ្មីម្ដងទៀតនៅយប់ថ្ងៃទី១៦ ខែឧសភា តារាសម្ដែងព្រីន បានចេញមកទម្លាយបញ្ហាមានជនអនាមិកបានប្រើប្រាស់រូបថតរបស់ខ្លួនទៅបោកប្រាស់មនោសញ្ចេតនារបស់នារីរងគ្រោះ រួចហើយប្រើប្រាស់កលល្បិចឱ្យជនរងគ្រោះទម្លាក់លុយឱ្យខ្លួន ដោយក្នុងនោះមាននារីរងគ្រោះជាច្រើននាក់បានទំនាក់ទំនងមកហ្វេសប៊ុកផេកផ្លូវការលោកទើបបែករឿង។
នារីរងគ្រោះមួយរូបបានភ្ញាក់ខ្លួននិងដឹងថាខ្លួនត្រូវបានគេបោកប្រាស់ដោយសារតែពេលកំពុងតែជជែកជាមួយនឹងព្រីនក្លែងក្លាយនោះ ស្រាប់តែកញ្ញាបានឃើញព្រីនកំពុងតែ Live ជាមួយនឹងអ្នកស្រី ទ្រី ដាណា ក្នុងកម្មវិធីបើកសម្ពោធហាងថ្មី ទើបធ្វើឱ្យខ្លួនដឹងថាត្រូវគេបោក ហើយមិនបានផ្ញើប្រាក់ចំនួន២ពាន់ដុល្លារទៅឱ្យថែមទៀត។
គណនីក្លែងក្លាយដែលប្រើប្រាស់រូបព្រីនហើយយកទៅបោកប្រាស់គេនោះមានឈ្មោះថា «បងសិនលក់ម៉ូតូគ្រប់ប្រភេទ» គណនីនេះត្រូវបានលោកព្រីន ច្រានចោលថាមិនមែនជារបស់លោកឡើយ ដោយលោកមានគណនីផ្លូវការតែមួយគត់សម្រាប់ទំនាក់ទំនងនិងចែករំលែកដំណឹងការងារសិល្បៈជាមួយនឹងអ្នកគាំទ្រ។ យ៉ាងណាមិញគណនីក្លែងក្លាយខាងលើនេះបានបាត់ចេញពីបណ្ដាញសង្គមហ្វេសប៊ុក ព្រោះបច្ចុប្បន្ននៅពេលដែលចុចស្វែងរកឈ្មោះមិនមានឃើញទៀតនោះទេ អាចដោយសារតែជននោះដឹងខ្លួនថាមានគេដឹងអំពីអំពើទុច្ចរិតរបស់ខ្លួន ហើយបានប្ដូរឈ្មោះឬលុបចោលគណនីនេះតែម្ដង។
ហេតុដូចបានរៀបរាប់ខាងលើ សម្រាប់មិត្តនារី សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់កុំបន្តចាញ់បោកគណនីដែលយករូបតារាទៅប្រើប្រាស់ជាបន្តទៀត ព្រោះតារាភាគច្រើនមិនមានគណនីច្រើននោះទេ គឺប្រើតែគណនីផ្លូវការមួយប៉ុណ្ណោះ៕
ទស្សនាវីដេអូខាងក្រោមដើម្បីលម្អិតសាច់រឿង៖
អត្ថបទទាក់ទងព្រីន៖
- ព្រីន Live ទាំងយប់មានអ្នក fake account យកឈ្មោះប្រើបោកគេនៅថៃនិងបោកយកម៉ូតូបានសម្រេច
- ព្រីន គាស់រំលើងឈុតបុរាណខ្មែរមានចេតនា ផ្សព្វផ្សាយវប្បធម៌បុរាណហោចណាស់១ឆ្នាំម្ដង
- ព្រីន ដាក់មួយឃ្លាឡើងឆ្ងាញ់រឿងសាំងស៊ុបពែរថ្លៃដាច់គេ ហើយនិយាយថាខ្លួនទៅជិះសេះវិញ!
- ព្រីនចេញ Live ភ្លាមៗក្រោយអ្នកទស្សនា«អ្នកឈ្នះ»វគ្គ២ខុសការរំពឹងទុកខ្លាំង!
- យល់ម៉េចដែរ? ក្រោយព្រីនប្រាប់មូលហេតុលោកស្រី ទ្រី ដាណា យកខ្លួននិងយ៉ារ៉ូសុទ្ធតែប្រុសទៅឈរកាន់ខ្សែបូរ