លីគកំពូលកម្ពុជា Cambodian Premier League និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ រដូវកាលឆ្នាំ២០២៦ បានរកឃើញម្ចាស់​ជើងឯក​រួចរាល់ ខណៈពានធំៗចំនួន២នោះ បានលើក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង។

ក្រោយ ចប់ព្រឹត្តិការណ៍ពានរង្វាន់ក្នុងស្រុក អ្នកគាំទ្របាល់ទាត់ជាតិ នឹងមានរឿងត្រូវត្រៀមតាមដានបន្តទៀត ក្នុងនោះក្រុមកម្ពុជា មានក្រុមតំណាងជាតិចំនួន២ឈុត បានចេញដំណើរទៅចូលរួមកាប្រកួតនៅក្រៅប្រទេស និង១​ឈុត​ ត្រៀមប្រកួតក្នុងផ្ទះ។

នេះជាក្រុមកម្ពុជា ចំនួន៣ឈុត ត្រៀមប្រកួតមិត្តភាព និងពានរង្វាន់យុវនអាស៊ាន នៅខែមិថុនា ៖

ទី១) ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី ត្រៀមប្រកួតពានរង្វាន់យុវជនអាស៊ាន ASEAN U-19 Boys’ Championship ឆ្នាំ២០២៦ ដោយយុវជនកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងអូស្រ្តាលី និងហ្វីលីន ។

នេះជា២ប្រកួតរបស់ក្រុមយុវជនកម្ពុជា អាយុក្រោម១៩ឆ្នាំ៖

  • ថ្ងៃទី៦ ខែមិថុនា កម្ពុជា ប៉ះ ហ្វីលីពីន នៅកីឡដ្ឋាន Madya North Sumatra Stadium ។
  • ថ្ងៃទី៩ ខែមិថុនា អូស្ត្រាលី ប៉ះ កម្ពុជា នៅកីឡដ្ឋាន Madya North Sumatra Stadium ។

ទី២) ក្រុមបាល់ទាត់នារីកម្ពុជា បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតមិត្តភាពអន្តរជាតិ ​ជា​មួយក្រុម​សិង្ហបុរី និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ។

នេះជា២ប្រកួតរបស់ក្រុមនារីកម្ពុជា ៖

  • ថ្ងៃទី៦ ខែមិថុនា កម្ពុជា ប៉ះ សិង្ហបុរី នៅកីឡដ្ឋាន ARCAMANIK ។
  • ថ្ងៃទី៩ ខែមិថុនា ឥណ្ឌូណេស៊ី ប៉ះ កម្ពុជា នៅកីឡដ្ឋាន ARCAMANIK ។

ទី៣) ក្រុមជម្រើសជាតិកម្ពុជា ផ្នែកបុរស ត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលក្រុមចំនួន២ ដើម្បីប៉ះគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA Days ។

អត្ថបទពាក់ព័ន្ធ៖ កីឡាករកម្ពុជា ២រូបនេះ ធ្លាប់​ទាត់​ចូលទីជម្រើសជាតិ​ប៊ូតាន់ តែ​ចូល​និវត្តន៍​អស់ហើយ ! ចុះស្អែក កីឡាករ​រូបណា នឹងទាត់ចូលម្តង? – សារព័ត៌មានត្រយង – Troryorng Media

អត្ថបទពាក់ព័ន្ធ៖ ជួបគ្នាចុងក្រោយ កាលពី១១ឆ្នាំមុន គោព្រៃកម្ពុជា យកឈ្នះប៊ូតាន់ ២-០ ! ចុះថ្ងៃស្អែកនេះ? – សារព័ត៌មានត្រយង – Troryorng Media

នេះជា២ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា ៖

  • ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា ប៉ះ ប៊ូតាន់ ម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ​ រាជធានីភ្នំពេញ ។
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា ប៉ះ ហុងកុង ម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ ​រាជធានីភ្នំពេញ ។

សូមជម្រាបថា សម្រាប់ក្រុមជម្រើសជាតិផ្នែកបុរស ត្រៀមខ្លួនដើម្បីចូលរួមពានរង្វាន់ជើងឯកតំបន់អាស៊ាន Asean Hyundai Cup ឆ្នាំ២០២៦ ដោយក្នុងនោះក្រុមគោព្រៃកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតវៀតណាម, ឥណ្ឌូណេស៊ី, សិង្ហបុរី និងរវាងក្រុមឈ្នះ១ក្រុម ទីម័រខាងកើត ឬ ប្រ៊ុយណេ ។ ខណៈការប្រកួតនឹងបង្ហាញខ្លួននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

អត្ថបទពាក់ព័ន្ធ៖ ជើងឯកអាស៊ាន៖ ជើងឯកអាស៊ាន៖ អតីតកីឡាករលីគកម្ពុជា រក​គ្រាប់បាល់​ឱ្យទីម័រ ឈ្នះប្រ៊ុយណេ ជើងទី១ ! គូនេះក្រុមឈ្នះចូលពូលជាមួយកម្ពុជា – សារព័ត៌មានត្រយង – Troryorng Media

កម្មវិធីប្រកួតរបស់ក្រុមកម្ពុជា ពានរង្វាន់ Asean Hyundai Cup ឆ្នាំ២០២៦ ៖

Share.