ចិន – តារាសម្ដែងស្រីរូបស្រស់ Zhao Liying បដិសេធមិនបានត្រលប់ទៅត្រូវរ៉ូវជាមួយនឹងអតីតស្វាមី Feng Shaofeng វិញនោះទេ។
យោងតាមសារព័ត៌មាន Ettoday បានចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញផ្សាយថាតារាទាំងពីរថ្វីត្បិតតែលែងលះគ្នាប៉ុន្តែនៅតែរក្សាទំនាក់ទំនងមិត្តភាពជាមួយនឹងគ្នាដដែល។ ថ្មីៗនេះមានដំណឹងលេចឮថា Feng Shaofeng បានព្យាយាមតាមផ្សះផ្សារជាមួយនឹងអតីតភរិយារបស់លោកដើម្បីសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែតារាស្រី Zhao Liying បដិសេធព្រោះតែអ្នកនាងទម្លាប់ទៅនឹងជីវិត Single ទៅហើយ។
បន្ទាប់ពីលែងលះគ្នា Zhao Liying និង Feng Shaofeng សុទ្ធតែមានការងាររៀងខ្លួនដូច្នេះហើយទើបកូនប្រុសរបស់អ្នកទាំងពីរត្រូវបានលោកយាយជាអ្នកមើលថែ។ នៅពេលមានថ្ងៃឈប់សំរាក Zhao Liying តែងតែធ្វើដំណើរទៅសៀងហៃដើម្បីនាំកូនប្រុសរបស់ខ្លួនចេញក្រៅដើរលេង។ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ក្រុម Paparazzi ថតបានរូបភាពទៅយកកូនប្រុសខ្លួនចេញពីផ្ទះ Feng Shaofeng មកខាងក្រៅដើរលេង។
ការដែលអ្នកទាំងពីរបែកគ្នាហើយប៉ុន្តែនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាព្រោះតែអ្នកទាំងពីរចង់ឱ្យកូនប្រុសទទួលបានអារម្មណ៍ថាបានទទួលក្ដីស្រលាញ់គ្រប់គ្រាន់ពីឪពុកម្ដាយ។ ថ្វីបើបានបែកបាក់គ្នាមែន ប៉ុន្តែតារាទាំងពីរដួងនេះនៅក្នុងវិស័យសម្ដែងមិនបានបែរខ្នងដាក់គ្នាឡើយព្រោះមានដំណឹងផ្ទៃក្នុងបានឱ្យដឹងថាផលិតកម្មបានអញ្ជើញ Feng Shaofeng និង Li Bingbing សម្ដែងរឿងថ្មី ប៉ុន្តែ Li Bingbing បានបដិសេធចំពោះតួអង្គដែលខ្លួនត្រូវសម្ដែង ហេតុដូច្នេះទើបផលិតកម្មបានអញ្ជើញ Zhao Liying ជំនួសវិញ។ ខណៈដែល Li Bingbing និង Zhao Liying ជួបជាមួយនឹងអ្នកផលិតនោះ លោក Feng Shaofeng ក៏ស្ថិតនៅទីនោះដើម្បីជជែកគ្នាដែរ។
ប្រភព៖ Ettoday អត្ថបទទាក់ទង៖
អត្ថបទទាក់ទង