ចូលឆ្នាំបន្ទាយឆ្មារ

មនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នាទស្សនាការសម្ដែងល្ខោនខោល រឿង «រាមកេរ្តិ៍» នៅមុខខ្លោង​ទ្វារ​ចូលប្រាសាទបន្ទាយឆ្មារ ….

កម្មវិធីនៅតំបន់ត្រជាក់ចិត្ត គឺចាប់ផ្ដើមចាប់ពីម៉ោង ១៤ ដល់ ១៦ រសៀល ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា នេះ។ កុំខកខានណា៎ អត់ម៉េចបាន ចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំនេះ!

គ្រាន់តែឃើញក៏សប្បាយដែរ បាញ់ទឹក ប៉ាតម៉្សៅ និងរាំលេងកម្សាន្ត ជាពិសេស

ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣នេះ លោកអ្នកនឹងបានជួបដោយផ្ទាល់ជាមួយនឹងតារាម៉ូដែលល្បីៗ និង Influencer ល្បីៗ។

ការប្រកួតបវរកញ្ញាវ័យចំណាស់ ត្រៀមនឹងដាក់ពិន្ទុសម្រិតសម្រាំងដើម្បីស្វែងរកម្ចាស់ជយលាភីនៅថ្ងៃទី ១៤ ខែមេសា​ នេះ ចាប់ពីវេលាម៉ោង ៨ ដល់ ១០ យប់។

ដើម្បីញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយកម្មវិធី ចូលឆ្នាំបន្ទាយឆ្មារ មានស្តង់តាំងពិព័រណ៍ផលិតផលទំនិញជាច្រើនមុខទៀតសម្បូរបែប ដែលមានចំនួនប្រមាណ ១៦០ ស្តង់។

តោះកុំឱ្យខាតពេលយូរ យើងមកទស្សនាទិដ្ឋភាពរួមខ្លះពីទីតាំងរៀបចំ «ចូលឆ្នាំបន្ទាយឆ្មារ» ៖