នៅ​សល់​មិន​ដល់​១ខែ​ទេ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក 2020 Olympic Tokyo ចាប់​ដំណើរការ​ហើយ ខណៈ​គិត​ត្រឹម​ពេល​នេះ​​អត្តពលិក​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១១ បាន​រក​ឃើញ​កៅអី​ទៅ​ចូលរួម​ប្រកួត​ហើយ ដោយ​ក្នុង​នោះ​​មាន៖​​
​​
*ប្រ៊ុយណេ ១រូប ១​ប្រភេទ​កីឡា៖
-អត្តពលកម្ម ១រូប

*ឡាវ ១រូប ១ប្រភេទ​កីឡា៖
-យូដូ ១រូប

*ទីម័រខាងកើត ២រូប ១ប្រភេទ​កីឡា៖
-អត្តពលកម្ម ២រូប

*កម្ពុជា ៣រូប ២ ប្រភេទ​កីឡា៖
-អត្តពលកម្ម ១រូប
-ហែលទឹក​២រូប

*មីយ៉ាន់ម៉ា ៣រូប ៣​ប្រភេទ​កីឡា៖
-អត្តពលកម្ម​ ១រូប
-វាយសី១រូប
-បាញ់​កាំភ្លើង ១រូប

អត្ថបទពាក់ព័ន្ធ៖ក្រៅ​ពី​​កម្រិត​​ឱ្យ​​​ចូល​ទស្សនា​​ផ្ទាល់ កីឡា​អូឡាំពិក​នៅ​ជប៉ុន ក៏​អនុញ្ញាត​ឱ្យ​​លក់​គ្រឿង​ស្រវឹង​ដែរ

*ហ្វីលីពីន ១៥រូប ១០​ប្រភេទ​កីឡា៖
-អត្តពលកម្ម ២រូប
-ប្រដាល់ ៤រូប
-វាយ​កូនគោល ១រូប
-កាយសម្ព័ន្ធ​ ១រូប
-យូដូ ១រូប
-ទូក​កាណូ​-កាយ៉ាក ១រូប
-បាញ់​កាំភ្លើង​១រូប
-ជិះ​ស្គី​ក្ដារ ១ រូប
-តេក្វាន់ដូ១រូប
-លើក​ទម្ងន់២រូប

*វៀតណាម ១៦រូប ១០​ប្រភេទ​កីឡា៖
-បាញ់​ធ្នូ ២រូប
-អត្តពលកម្ម ១រូប
-វាយ​សី២រូប
-ប្រដាល់​សកល​១រូប
-​កាយសម្ព័ន្ធ​២រូប
-ប្រណាំង​ទូក២រូប
-បាញ់​កាំភ្លើង​១រូប
-ហែលទឹក១រូប
-តេក្វាន់ដូ ១រូប
-លើក​ទម្ងន់៣រូប

អត្ថបទពាក់ព័ន្ធ៖កីឡា​អូឡាំពិក​នៅ​​ជប៉ុន ​ចែក​ស្រោម​អនាម័យ ប្រមាណ​១៦ម៉ឺន​ស្រោម ដល់​អត្តពលិក​​ តែ​តិច​ជាង​កាល​​នៅ​ប្រេស៊ីល

*សិង្ហបុរី ២១ រូប ៩ប្រភេទ​កីឡា៖
-អត្តពលកម្ម ១រូប
-វាយ​សី ២រូប
-លោតទឹក២រូប
-ជិះសេះ១រូប
-គុនដាវ ២រូប
-កាយសម្ព័ន្ធ ១រូប
-ទូក​កាណូ-កាយ៉ាក​១រូប
-ប្រណាំង​ទូក​៤រូប
-បាញ់​កាំភ្លើង ១រូប
-ហែល​ទឹក​៣រូប
-វាយកូនឃ្លី​លើតុ៤រូប

*ម៉ាឡេស៊ី ២៣​រូប ៨​ប្រភេទ​កីឡា៖
-បាញ់​ធ្នូ ១រូប
-វាយ​សី ៨រូប
-ជិះ​កង់២រូប
-លោត​ទឹក ៥រូប
-វាយ​កូនគោល ១រូប
-កាយ​សម្ព័ន្ធ​១ រូប
-ទូក​ក្ដោង៤ រូប
-បាញ់​កាំភ្លើង ១រូប

អត្ថបទពាក់ព័ន្ធ៖«តាក់ស៊ី​ហោះ» រៀបចំ​ផែនការ​ឱ្យ​ទាន់​ក្នុង​កីឡាអូឡាំពិក​នៅ​ប៉ារីស​ឆ្នាំ​២០២៤

*ឥណ្ឌូណេស៊ី ២៨រូប ៨​ប្រភេទ​កីឡា៖
-បាញ់​ធ្នូ ៤ រូប
-អត្តពលកម្ម ៤រូប
-វាយ​សី ១១រូប
-ទូក​កាណូ​និង​កាយ៉ាក ២រូប
-បាញ់​កាំភ្លើង ១រូប
-ទូក​ក្ដោង ១រូប
-ហែលទឹក ២រូប
-លើក​ទម្ងន់​៥រូប

*ថៃ ៣៦រូប ១២​ប្រភេទ​កីឡា៖
-អត្តពលកម្ម
-វាយសី​៧រូប
-ប្រដាល់​៥រូប
-​ទូក​កាណូ ១រូប
-ជិះកង់១រូប
-ជិះ​សេះ ៣រូប
-វាយកូនគោល ២រូប
-ប្រណាំង​ទូក​២រូប
-ប្រណាំង​ទូក​ក្ដោង​៣រូប
-បាញ់​កាំភ្លើង​៦រូប
-វាយ​កូនឃ្លី​លើតុ ២រូប
-តេក្វាន់ដូ ២រូប

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.