Gong Yoo គឺជា​ Oppa កូរ៉េ​ខាង​ត្បូង​ដែល​ហ្វេនៗ​ ស្រលាញ់​ពេញ​ចិត្ត​ខ្លាំង​ព្រោះ​តែ​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សម្ដែង​រហូត​ទទួល​បាន​រហស្សនាម​ថា​ «ខ្យល់​ដក​ដង្ហើម​នៃ​អាស៊ី​» ព្រោះ​អត្ត​ចរិត​តួ​អង្គ​ដែល​បុរស​​សង្ហា​រូប​នេះ​ទទួល​សម្ដែង​រមែង​ធ្វើ​ឱ្យ​ទស្សនិកជន​ដែល​ជា​នារី​ៗ​មិន​ថា​ចាស់​ក្មេង​លង់​នឹង​មន្តសេ្នហ៍​នៃ​តួ​អង្គ​នោះ​ដោយ​ងាយ​។

សូម​ចុច​អាន​ Netflix សម្រេច​ចិត្ត​លុប​លេខ​​ចោល​ព្រោះ​​មាន​​មនុស្ស​រាប់ពាន់​​នាក់​​ព្យាយាម​តេរក​ Gong Yoo

ថ្វី​ត្បិត​ Gong Yoo ​ឆក់​បាន​បេះដូង​នារី​ជា​ច្រើន​ ប៉ុន្តែ​​អ្នក​កំលោះ​វ័យ​ជ្រេ​រូប​នេះ​នៅ​ក្នុង​ជីវិត​ពិត​បែរ​ជា​គ្រង​ឈ្មោះ​ជា​កំលោះ​នៅ​លីវ​មិនមាន​ស្នេហា​ទៅវិញ​។ យោង​តាម​រយៈ​ការ​សម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី​ Variety ឈ្មោះ​ You Quiz on the Block កាល​ពី​ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​ថា​ លោក​ជា​មនុស្ស​ពូកែ​អៀន​ខ្មាស​ ហើយ​លោក​ក៏​មិន​មែនជា​មនុស្ស​ដែល​រឹងមាំ​និង​ឡូយឆាយ​ដែរ​ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​តែងតែ​យល់​ថា​លោក​ដូច​ទៅ​នឹង​តួអង្គ​ដែល​លោក​សម្ដែង​។

សូម​ចុច​អាន តារា​​ប្រុស​កូរ៉េសង្ហា​​​ ៥​ រូប​ ដែល​ហ្វេន​អន្ទះសារ​ចង់​ឃើញ​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​!​

Gong Yoo បាន​និយាយ​ថា​៖ «រូប​ភាព​លោក​នៅ​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ ជា​បុរស​ម្នាក់​ដែល​ទន់ភ្ល់ន​ ផ្អែមល្ហែម​ ចូលចិត្ត​ព្រួយបារម្ភ​ និង​ពោរពេញ​ដោយ​មនោ​សញ្ចេតនា​ គឺ​មិន​ត្រឹម​ត្រូវ​ទាំង​អស់​នោះ​ទេ​។» លោក​បន្ថែម​ថា​៖ «រូប​ភាព​ទាំង​អស់​នោះ​គឺ​កើត​ចេញ​ពី​តួអង្គ​ដែល​សម្ដែង​ តែ​ការ​ពិត​លោក​ជា​មនុស្ស​ដែល​ប្រយ័ត្ន​តិច​តួច​ជា​អ្វី​ដែល​ផ្សេង​គិត​ ដូច្នេះ​ហើយ​ខ្ញុំ​មិន​ដូច​ទៅ​នឹង​តួអង្គ​ដែល​ខ្ញុំ​សម្ដែង​នោះ​ទេ​»

សូមចុច​អាន​ ភាពយន្ត​កូរ៉េ​ ១០​រឿង ​តួឯក​ប្រុស​ស្អាត​សង្ហា​តែ​បែរ​មិនមែន​ជា​មនុស្ស​​ធម្មតា​!

ម្ចាស់​រហស្សនាម​ ខ្យល់​ដកដង្ហើម​នៃ​អាស៊ី​ បាន​បន្ត​ទៀត​ថា​ លោក​មិនមែន​ជា​ប្រភេទ​មនុស្ស​ដែល​បង្ហាញ​អារម្មណ៍​ចេញ​មក​ក្រៅ​ច្បាស់ៗ​នោះ​ទេ​ ដូច្នេះ​នារី​ៗ​អាច​នឹង​មិនអាច​មិនចូលចិត្ត​ដែល​លោក​មិន​សូវ​បង្ហាញ​សេចក្ដី​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ ​ជាពិសេស​លោក​ជា​មនុស្ស​ដែល​មិន​សូវ​​ហ៊ាន​បង្ហាញ​ការ​ស្រលាញ់​ លោក​ច្រើន​តែ​មាន​អារម្មណ៍​ខ្មាសអៀន​ពេល​និយាយ​រឿង​ពាក់ព័ន្ធ​នឹង​មនោសញ្ចេតនា​ «ខ្ញុំ​​មិនមែន​ជា​បុរស​ដែល​​នារី​​ចូលចិត្ត​នោះ​ទេ​ ខ្ញុំ​មិន​គិត​ថាខ្លួន​ឯង ជា​ប្រភេទ​មនុស្ស​ដែល​ហ៊ាន​បង្ហាញ​ការ​ស្រលាញ់​»

ចុង​ក្រោយ​ Gong yoo បាន​ឱ្យ​ដឹង​ថាលោក​កំពុង​តែ​រីករាយ​ក្នុង​ឋានៈ​ជា​អ្នក​សម្ដែង​មួយ​រូប​ លោក​អាច​បង្ហាញ​អ្វី​ដែល​លោក​ខ្មាសអៀន​នៅ​ក្នុង​ជីវិត​ពិត​តាម​រយៈ​តួអង្គ​ដែល​លោក​សម្ដែង​ «មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​មិនហ៊ាន​ធ្វើ​ព្រោះ​តែ​ខ្ញុំ​អៀន​ តែបើ​ខ្ញុំ​សម្ដែង​ចរិត​តួអង្គ​នោះ​​ នោះ​បាន​ន័យ​ថា​ខ្ញុំ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​»។

ដូច្នេះ​យោងតាម​ការ​បកស្រាយ​ខាង​លើ​ ប្រិយមិត្ត​អ្នក​គាំទ្រ​ប្រហែល​ជា​អស់​សង្ស័យ​ហើយ​មែនទេថា​ ហេតុអ្វី​ Gong Yoo រក្សា​ឈ្មោះ​កំលោះ​ច្រែះចាប់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕​

Telegram-Troryorng


Share.