នៅ​ក្នុង​ខែតុលា​នេះ​ ហាក់​ដូច​ជា​ខែ​ស៊យ​របស់​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ក៏​ថា​បាន​ព្រោះ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​លេង​បណ្ដាញសង្គម​ច្រើន​តែ​ជា​រឿងមិន​សូវ​ជា​ល្អ​ ឬ​និយាយ​ដោយ​ងាយ​សុទ្ធ​តែ​ជា​រឿង​អាស្រូវ​របស់​បុគ្គល​ទាំង​អស់​នោះ។ យ៉ាង​ណា​មិញ​ថ្ងៃ​នេះ​សារព័ត​មាន​ត្រយង​ សូម​រំលឹក​ដោយ​​សង្ខេប​នូវ​រឿងរ៉ាវ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ចាប់​អារម្មណ៍​ដូច​ខាង​ក្រោម​៖

១. Are You OK? បទ​ចម្រៀង​របស់​ តន់ ចន្ទសីម៉ា ត្រូវ​​មហាជន​រិះគន់​ អ្នក​ឧកញ៉ា ឡេង​ ណាវ៉ាតត្រា​ ចេញ​មក​បញ្ជា​ឱ្យ​លុប​ចេញ​ជា​បន្ទាន់
«Are You OK?» បទ​ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra ដែល​បាន​ទិញ​សិទ្ធិ​យក​ពាក្យ​ល្បី​និងមាន​ទាំង​ខ្មែរ​និង​បរទេស​យក​ទៅ​លេង​ច្រើន​រហូត​ក្លាយ​ជា​ Viral នៅ​លើ​ App Tiktok ត្រូវ​បាន​ទិញ​សិទ្ធិ​យក​មក​បញ្ចូល​ក្នុង​ចម្រៀង​​ ប៉ុន្តែ​អ្វី​ដែល​ក្រុម​ផលិត​គិត​ថា​ជា​មោទកភាព​បាន​ប្រែ​ក្លាយ​ជា​ពាក្យរិះគន់​ព្រោះ​តែ​មាន​ឈុតឆាក​បាញ់​កាំ​ភ្លើង​នៅ​ក្នុង​ថ្នាក់​

សូមចុច​អាន​ តប​តាម​សំណូម​ពរ​ហ្វេន អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជា​លុប​បទ​ Are You ok​ ខ្ទេច​គ្មាន​សល់!
សូម​ចុច​អាន តន់ ចន្ទសីម៉ា ចេញ​មុខ​ទទួល​ខុស​ តែអ្នក​លេង​ហ្វេសប៊ុក​នៅ​តែ​ទើស​តាម​បាញ់​​មិន​ឈប់!​

២. ផ្អើល​ញ៉ាំ​ដើម​ដំបងយក្ស (ប្រទាល​បាតដៃ) តាម​គ្នា​រហូត​ក្លាយ​ជា​រឿង​ចម្រូងចម្រាស​លើ​បណ្ដាញ​សង្គមរឿង​គុណសម្បត្តិ​និង​គុណ​វិបត្តិ​
ដើម​ប្រទាល​ដំបងយក្ស ​បាន​ក្លាយ​ជា​អាហារពេញ​និយម​និង​មាន​តម្លៃ​ខ្ពស់​ភ្លាម​ៗ​ក្រោយ​ពី​មនុស្ស​ផ្អើល​ញ៉ាំ​និង​ថត​បង្ហោះ​បង្អួតគ្នា​ទៅវិញ​ទៅ​មក​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ក្នុង​មួយ​គីឡូ​មាន​តម្លៃ​១៥០០០(មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​)។ ផ្ដើម​ដំបូង​ឡើង​ដើម​ដំបង​យក្ស​នេះ​ត្រូវ​បាន​តារា​សម្ដែង​ល្បី​មួយ​រូប​លើក​យក​មក​ញ៉ាំ​ក្នុង​វីដេអូ​ ហើយ​បន្ត​បន្ទាប់​មក​ក៏​មាន​អ្នក​មាន​ទំនោរ​តាម​គ្នា​ផ្អើល​ទិញ​យក​មក​ញ៉ាំ​បន្ត​កន្ទុយ​គ្នា​។ ក្នុង​នោះ​មាន​ទាំង​អ្នក​ញ៉ាំ​​ទៅ​គ្មាន​បញ្ហា​និង​អ្នក​ញ៉ាំ​ហើយ​មាន​បញ្ហា​ពុល​ក្អួត​ចង្អោរ​ផង​ដែរ​។

សូម​ចុច​អាន​ ជ្រួល​ជ្រើម​​តាម​គ្នា​! ជា​លទ្ធផល​ ស្រី​ខ្ញុង​ ពុ-ល​ក្អួ-ត ​ប៊ិះនឹងស្លា-ប់

៣. ចោមច័ន្ទ​បង្ហាញ​ប្ដី​ជ័រ​សង្ហា​ប្រៀប​ដូច​ជា​តួ​កុន​អារ៉ាប់​
អ្នក​នាង​ ចោមច័ន្ទ​ តារា​ហ្វេសប៊ុក​សាច់​សខ្ចី​ បាន​ធ្វើ​ឱ្យ​បុរស​មួយ​ចំនួន​ដែល​ចង់​ដាក់​ពាក្យ​ស្អំ​បេះដូង​ត្រូវ​ខក​បំណង​ ក្រោយ​ពេល​ដែល​អ្នក​នាង​បាន​បង្ហោះ​រូប​ភាព​អ្នក​នាង​ជាមួយ​តុក្កតា​ជ័រ​ជា​រូប​រាង​បុរស​មាន​មុខ​មាត់​សង្ហា​ម្នាក់​។ ក្រៅ​ពី​ទាក់​ទាញ​បាន​ការចាប់​អារម្មណ៍​ច្រើន​នៅ​មលើ​បណ្ដាញ​សង្គម​ អ្នក​នាង​ក៏​រង​នូវ​ការ​រិះគន់​ច្រើន​ខ្លាំង​ដូច​គ្នា​ ក្នុង​នោះ​លោក​ជំទាវ​ ហ៊ុន​ ស៊ីណាត បានចេញ​មក​​​ប្រដៅ​​អ្នក​នាង​ឱ្យ​មាន​ការ​អៀន​ខ្មាស គួរ​តែ​ធ្វើ​អ្វី​មាន​ការ​លាក់លៀម​ក្នុង​នាម​ជា​នារី​ខ្មែរ​ ចង់​ទិញ​តុក្កតា​យលក​ធ្វើ​ប្ដី​ប៉ុន្មាន​លោក​ជំទាវ​មិន​ថា​នោះ​ទេ​ តែ​សូម​ធ្វើ​ស្ងាត់​ៗ​ផ្ទៃ​ក្នុង​ កុំយក​មក​បង្ហោះ​បង្ហើរ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​។ល។​

៤. ស្វាមី​ឧកញ៉ា ទ្រី ដាណា ដែលសាធារណជន​និយម​ហៅ​ពូ​ម៉ៅ ចេញ​មក​យំសោក​ ចង់​សុំ​ត្រូវ​រ៉ូវ​គ្នា​​និង​វិល​ត្រលប់​ទៅ​ថែ​ប្រព​ន្ធ​កូន​នៅ​ផ្ទះ​ដូច​មុន​
លោក ហ៊ីង បញ្ញា​រិទ្ធិ​ ក្រោយ​លាចាក​សិក្ខាបទ​វិញ​ លោក​បាន​ចេញ​មក​យំទួញ​សោក​ និង​សារ​ភាព​កំហុស​ចំពោះ​ភរិយា​ តាម​រយៈ​ការ​ Live នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មិន​ខ្មាស​អៀន​ ថែម​ទាំង​អង្វរក​ដោយ​ទទូច​ចំពោះ​ឧកញ៉ា​ ទ្រី ដាណា ឱ្យ​បំភ្លេច​រឿង​ចាស់​ ព្រោះ​លោក​ព្រម​ទទួល​កំហុស​ និង​សន្យា​កែប្រែ​មិន​ធ្វើ​រឿង​ខុស​ដដែល​នេះ​ទៀត​ទេ​។ ប៉ុន្តែ​ទឹក​ភ្នែក​របស់​លោក​ហាក់​ដូច​ជា​មិនមាន​ប្រសិទ្ធភាព​នោះ​ទេ​ ព្រោះ​លើក​នេះ​ភាគី​ខាង​ស្រីហាក់​មិន​​ខ្វល់​ឬ​អើពើ​ចំពោះ​ការ​ចេញ​មក​សារភាព​កំហុស​ និង​ដឹង​ខុស​របស់​លោក​ពូម៉ៅ​នោះ​ឡើយ​។

សូម​ចុច​​អាន​ យំស្រ.ណោះ​គួរ​អា.សូរ​​​ ពូម៉ៅ សុំជានាជាមួយ​ ទ្រី ដាណា និងប្រកាសទទួល​កំ.ហុស​តាម​ហ្វេសប៊ុក​!
សូមចុច​អាន សាងផ្នួស​ព្រោះ​អូន៖ សាធារណជនមិនសូវ​ពេញ​ចិត្ត​​ឱ្យតែបែក​​​​ស្នេហ៍ ប្រុសៗនាំគ្នា​​រត់​ទៅ​​​បួស!

៥. រថយន្ត​ Rolls Royce ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់​អ្នក​នាង​ ដេត ម៉ាលីណា បុក​រនាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​ខាត​យ៉ាង​ដំណំ
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ ពុធទី១៣ខែតុលាឆ្នាំ២០២១ស្ថិតនៅផ្លូវសហព័ន្ធ រុស្ស៊ី ទល់មុខនឹងវិហារចិន ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមរយៈស្លាកលេខពិសេស (Mr.Idol) ធ្វើឲ្យគេដឹងថា ឡានទំនើបមួយនេះជិះដោយអតីតភរិយារបស់ លោកឌួង ឆាយ។ ប៉ុន្តែ​ពីរ​ថ្ងៃ​​ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​ ​អ្នក​នាង​ ដេត ម៉ាលីណា​ បាន​ចេញ​មុខ​មក​ Live លើ​បណ្ដាញសង្គម​បដិសេធ​ថា​ខ្លួន​មិន​មែន​ជា​អ្នក​បើក​បរ​រថយន្ត​នោះ​ទេ​ ដោយ​មុន​​នឹង​មាន​ការ​ Live នេះ​ក៏​មាន​បុរស​ម្នាក់​បាន​ចេញ​មុខ​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​និង​ទទួល​ខុស​ត្រូវ​​បញ្ហា​នេះ​​ជាមួយ​​សមត្ថកិច្ច​។

៦.តារា​កំប្លែង​-តារា​សម្ដែង​ស្រី​ខ្ញុង​ប្រកាស​ក្ស័យ​ធុនព្រម​ទាំងជំពាក់​បំណុល​គេ​ជុំ​ទិស​
សម្រាប់​រឿង​ចុង​ក្រោយ​របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​ ស្រេង សុកាន់ដា​ហៅ​ខ្ញុង ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ និង​លើស​លប់​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​ជា​ករណី​ដែល​សាមី​ខ្លួនបាន​ចេញ​មុខ​មកសារភាព​ព្រម​ទាំង​ទទួល​ស្គាល់​ថា​ខ្លួន​​បាន​ជំពាក់​បំណុលគេ​សុរប​ជាង ​៥០​ម៉ឺន​ដុល្លារ​ ព្រម​ទាំង​ក្ស័យ​ធុន​អស់​ទ្រព្យ​សម្បត្តិ​ សល់​ត្រឹម​តែ​ខ្លួន​ ព្រម​ទាំងហ៊ាន​ប្រឈម​ដើរ​ចូល​ពន្ធនាគារ​ប្រសិន​បើ​ម្ចាស់​បំណុល​ចង់​ប្ដឹង​ខ្លួន​។ យ៉ាង​ណា​មិញ​រឿង​រ៉ាវ​របស់​អ្នក​នាង​ត្រូវ​បាន​ដោះ​ស្រាយ​មក​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​អាច​គ្រប់​គ្រង​បាន​ ប្រៀប​ដូច​ជា​បូស​ដែល​ធ្លាយ​មុខ ព្រោះ​ពេល​នេះ​អ្នក​នាង​ត្រូវ​បាន​ម្ចាស់​បំណុល​ទុក​ឱកាស​ឱ្យ​ខិតខំ​រក​ស៊ី​សារដើម​ ដើម្បី​រក​ប្រាក់​មក​ដោះ​បំណុល​គេ​។

សូមចុច​អាន ស្រីខ្ញុង Live យំខ្សឹ.កខ្សួ.ល ប្រកាសក្ស័យធន ជាប់បំណុលជាង​៥៧​ម៉ឺនដុល្លារ!
សូមចុច​អាន សំណុំរឿងខ្ញុង៖ ចំណាយ៥០០ដុល្លារ ដើម្បីជួបគ្រូ បានលុយជាង ៥ម៉ឺនដុល្លារ
សូម​ចុច​អាន​ ម្ចាស់​លុយ​ ចង់​មក​ទារ​បំណុល​ខ្ញុង​ តែទៅដល់​ឃើញ​សភាព​ពិត​អាណិត​ពេក​ដក​​ឱ្យ​៣០០​ថែម!

ប្រិយមិត្ត​អ្នក​អាន​ មាន​ដឹង​រឿង​រ៉ាវ​ណា​ផ្សេង​ដែល​ល្បីល្បាញ​និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​ទៀត​ដែរទេ? អាចចូលរួម​ Comment បាន​។

Telegram-Troryorng
Share.