
សហព័ន្ធកីឡាបាល់ទាត់ចិន បានកោះហៅកីឡាករបាល់ទាត់ជម្រើសជាតិបុរស ចំនួន២៦នាក់ នៅល្ងាចថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ សប្ដាហ៍នេះដើម្បីត្រៀមប្រកួតជម្រុះជើងជុំទី២ ដែលនៅសេសសល់ក្នុងពានរង្វាន់ជើងឯកពិភពលោក 2022 FIFA World Cup ខណៈក្នុងនោះមានកីឡាករបរទេសចូលសញ្ជាតិចិនចំនួន៥រូបក្នុងបញ្ជីផងដែរ។
កីឡាករចូលសញ្ជាតិទាំង៥រូបមានអតីតកីឡាករក្លិប Everton សញ្ជាតិដើមអង់គ្លេស Tyias Browning ខ្សែបម្រើសញ្ជាតិដើមប្រេស៊ីល Nico Yennaris ខ្សែប្រយុទ្ធសញ្ជាតិដើមប្រេស៊ីល Elkeson, Alan Carvalho និងFernandinho។ មែនទែនទៅអ្នកទាំង៥ ស្ថិតក្នុងបញ្ជីដែលចិន បានផ្ដល់សញ្ជាតិក្នុងចំណោមកីឡាករចំនួន១២រូបកំពុងតែលេងនៅក្នុងលីគកំពូលប្រទេសអាស៊ី មួយនេះនាពេលបច្ចុប្បន្ន។
អត្ថបទពាក់ព័ន្ធ៖World Cup៖ក្លិបមួយនៅលីគចិន មិនបញ្ជូលកីឡាករម្នាក់ឱ្យក្រុមជួយហុងកុង ទេ
ខ្សែប្រយុទ្ធជនជាតិចិនWu Lei ដែលជួយឱ្យក្រុម Espanyol ឡើងទៅលេងនៅលីគកំពូលអេស្ប៉ាញវិញ (LaLiga) ជាកីឡាករតែមួយគត់ដែលកោះហៅមកពីក្រៅប្រទេស ខណៈក្រៅពីនោះជាកីឡាករប្រកបអាជីពនៅក្នុងស្រុកទាំងអស់។ កីឡាករទាំងអស់នឹងចាប់ប្រមូលផ្ដុំពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តទៅនៅទីក្រុង Suzhou ដែលជាទឹកដីចិន ទទួលធ្វើម្ចាស់ផ្ទះក្នុងវគ្គជម្រុះក្នុងពូលA នេះពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។
ចិន ស្ថិតក្នុងពូល A ជាមួយក្រុមស៊ីរី ហ្វីលីពីន ម៉ាល់ឌីវ និងកោះហ្គាម ខណៈប្រកួតប៉ុន្មានលើកក្នុងពូលកន្លងមកស៊ីរី ឈរលេខ១មាន១៥ពិន្ទុ ចិនលេខ២ មាន៧ពិន្ទុ ហ្វីលីពីន លេខ៣ មាន៧ពិន្ទុ ម៉ាល់ឌីវ លេខ៤មាន៦ពិន្ទុ និងកោះហ្គាម នៅបាតតារាងមិនទាន់មានពិន្ទុទេ។

អត្ថបទពាក់ព័ន្ធ៖ចិន សង់២៦,០០០ ទីលានបាល់ទាត់ទូទាំងប្រទេសក្នុងផែនការ២០១៦-២០២០
ចំណែកបញ្ជីឈ្មោះកីឡាករដែលសហព័ន្ធកីឡាបាល់ទាត់ចិនបានកោះហៅក្រោមការដឹកនាំដោយលោកគ្រូបង្វឹក Li Tie សរុបមាន៖
អ្នកចាំទី Zeng Cheng (មកពីក្លិបShanghai Shenhua), Yan Junling (មកពីក្លិបShanghai Port), Liu Dianzuo (មកពីក្លិបGuangzhou), Dong Chunyu (មកពីក្លិបWuhan)
ខ្សែការពារ Zhang Linpeng (មកពីក្លិបGuangzhou), Yu Dabao (មកពីក្លិបBeijing Guoan), Wang Shenchao (មកពីក្លិបShanghai Port), Li Ang (មកពីក្លិបShanghai Port), Li Lei (មកពីក្លិបBeijing Guoan), Tang Miao (មកពីក្លិបGuangzhou City), Ming Tian (មកពីក្លិបWuhan), Tyias Browning (មកពីក្លិបGuangzhou)

ខ្សែបម្រើ Hao Junmin (មកពីក្លិបShandong Taishan), Wu Xi (មកពីក្លិបShanghai Shenhua), Zhang Xizhe (មកពីក្លិបBeijing Guoan), Chi Zhongguo (មកពីក្លិបBeijing Guoan), Jin Jingdao (មកពីក្លិបShandong Taishan), Yin Hongbo (មកពីក្លិបHebei), Nico Yennaris (មកពីក្លិបBeijing Guoan), Wu Xinghan (មកពីក្លិបShandong Taishan)
ខ្សែប្រយុទ្ធ Wu Lei (មកពីក្លិបEspanyol, អេស្ប៉ាញ), Wei Shihao (មកពីក្លិបGuangzhou), Zhang Yuning (មកពីក្លិបBeijing Guoan), Elkeson (មកពីក្លិបGuangzhou), Alan Carvalho (មកពីក្លិបGuangzhou), Fernandinho (មកពីក្លិបGuangzhou)
សូមបញ្ជាក់ថាចិន ជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេលើពិភពលោកយើងនេះ ដោយតាមព្យាករណ៍ត្រឹមឆ្នាំ២០២០ កន្លងមកនេះ ចិនមានពលរដ្ឋប្រមាណ ១.៤ ប៊ីលាននាក់៕
អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិនបញ្ជូនជម្រើសជាតិខ្លួនទៅប្រកួតជម្រុះ World Cup នៅកូរ៉េខាងត្បូង
