លោកអ្នកកើតឆ្នាំខាល ៖ ពង្សយក្ខិនី នាមជាសត្វខ្លា ធាតុឈើ ទន្សាកំណើតនៅថ្ងៃអង្គារ សិរីធ្លាក់មកពីស្មាស្តាំរបស់ព្រហ្ម មូលព្រលឹងនៅនឹងដើមខ្នុរនិងដើមរាំង។ លោកអ្នក កាលណាតាំងលំនៅដ្ឋានហើយ គួររកដីខ្សាច់ទៅពូនគល់នៃដើមខ្នុរឬដើមរាំងដែលនៅក្នុងលំនៅ ឬនៅជិតផ្ទះ ដើម្បីជាសិរីមង្គលដល់ខ្លួននិងក្រុមគ្រួសារ។

រូបតំណាង

មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យអង់អាចក្លហានស្វាហាប់ដូចសត្វខ្លា ចរិតឫក្សពារសុភាពរាបសារនិយាយស្តីតិច ចូលចិត្តធម្មជាតិនិងដូរ្យដតន្ត្រី។ ជាមនុស្សពេញ ចិត្តនិងកាមារម្មណ៍មិនចេះឆ្អែតមិនឆ្អន់ ពាក្យសំដីច្រើនគំរោះគំរើយចូលចិត្តនិយាយ ថ្លុកកំប្លែង ចំអកឡកឡឺយឱ្យអ្នកដទៃ ច្រើនជឿគេងាយមាត់រឹង និយាយមិនព្រមចាញ់នរណា ឆាប់ខឹង តែឆាប់បាត់ ចិត្តល្អ មានមិត្តភ័ក្តិច្រើន ប៉ុន្តែមិត្តទាំងនោះច្រើនតែនាំរឿងក្ដៅក្រហាយ មកឱ្យធ្វើគុណមិនកប។

រូបតំណាង

ជាមនុស្សមានបុណ្យវាសនាខ្ពស់មានរាសីក្នុងខ្លួន សត្រូវប៉ុនប៉ងព្យាបាទមិនបាន ទៅនៅកន្លែងណា អ្នកផងទាំងឡាយតែងស្រឡាញ់រាប់អាន ។ មុខរបរដែលស័ក្ដិសមបំផុតសម្រាប់មនុស្សនេះគឺ ធ្វើគ្រូបាធ្យាយ ធ្វើពេទ្យ ឬធ្វើការរដ្ឋការក្នុងក្រសួងហិរញ្ញវត្ថុ ពីព្រោះជាមុនស្សឆ្លាតឈ្លាសវៃ ប៉ិនប្រសព្វក្នុងការរកប្រាក់កាស់។

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីទំនាយតាមថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីរណ្ដាប់ទទួលទេវតា ឆ្នាំខាល ព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម ក្នុងឆ្នាំ២០២២នេះ

សូមចូលអាន-​កន្ត្រាក់​និង​ប្លែក​អារម្មណ៍​! ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​​នេះ​ រាំ​តោង​ស្លៀក​សារ៉ុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​លើ​បណ្ដាញ​សង្គម

សូមចូលអាន-សុំចុះមុនគេ! ទេព​ បូព្រឹក្ស​ ជា​តារា​ទី​១​តែង​កាយ​ជា​ទេព​ធីតា​សង្ក្រាន្ដ​ព្រះនាម​ «កិរិណីទេវី​» បុត្រី​ទី​ប្រាំ​កបិល​មហា​ព្រហ្ម​

Telegram-Troryorng
Share.