ថ្មីៗ​នេះ​តារា​ចម្រៀង​សាច់​ស​ខ្ចី​ប្រចាំ​ផលិតកម្ម​ សាន់ដេ ​កញ្ញា​ សុខ​ ពិសី ត្រូវ​បាន​ជនអនាមិក​ព្យាយាម​លួច​យក​គណនី​របស់​កញ្ញា​រហូត​បាន​សម្រេច​ ប៉ុន្តែ​ជា​សំណាង​ល្អ​ដែល​ទីបំផុត​កញ្ញា​អាច​ដណ្ដើម​យក​មក​កាន់​កាប់​វិញ​បាន​ យ៉ាង​ណា​មិញ​ កាល​ពី​យប់​មិញ​នេះ​ដល់​វេន​អ្នក​នាង​ ឱក សុគន្ធកញ្ញា​វិញ​​ម្ដង​ ដែល​រង​គ្រោះ​ព្រោះ​ក្រុម​ Hacker។

យោង​តាម​ការ​បង្ហោះ​ដោយ​អេដមីន​ផេក​របស់​អ្នក​នាង​ ឱក សុគន្ធកញ្ញា​ បាន​ចេញ​ប្រកាស​សេចក្ដីជូន​ដំណឹង​ថា​ ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​ដែល​មាន​សញ្ញា​ Blue Verified របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​រូប​នេះ​កំពុង​រងគ្រោះ​ថ្នាក់​ពី​ការ​វាយ​ប្រហារ​​ព្យាយាម​លួច​យក​ទៅ​គ្រប់​គ្រង​ដោយ​ក្រុម​ Hacker ប៉ុន្តែ​ក្រុម​ការងារ​កំពុង​តែ​ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ហើយ​។

យ៉ាង​ណា​មិញ​ក្រោយ​សេចក្ដី​ប្រកាស​កាល​ពី​យប់​ទី​១៩ ខែ​មេសា​ ម្សិលមិញ​ រហូត​ឈាន​ចូល​មក​ដល់​ព្រឹក​ទី​២០ ខែមេសា ឆ្នាំ​២០២២​ នេះ​ សង្កេត​ឃើញ​ថា​ផេក​របស់​អ្នក​នាង​ ឱក សុគន្ធកញ្ញា​ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យកត់​សម្គាល់​នៅ​ឡើយ​ទេ​។

នេះ​មិន​មែន​ជា​រឿង​ទីមួយ​​ឬ​ទីពីរ​នោះ​ទេ​ ប៉ុន្តែ​ករណី​បែប​នេះ​តែង​តែ​កើត​មាន​ចំពោះ​តារា​មិន​ថា​ជា​តារា​ក្នុង​ស្រុក​ ឬ​តារា​អន្តរជាតិ​នោះ​ទេ​ គឺ​តែង​តែ​មាន​ពួក​ Hacker ព្យាយាម​លួច​ទិន្នន័យ​ឬ​ចូល​ទៅ​គ្រប់​ផេក ឬ​គណនី​លើ​បណ្ដាញ​សង្គម​របស់​តារា​ណាស់​ អាស្រ័យ​ដោយ​មាន​ចំនួន​ Like, Follower ច្រើន​៕

ប្រភព៖ Facebook Aok Sokunkanha – ឱក សុគន្ធកញ្ញា 

អត្ថបទ​ទាក់ទង​

Telegram-Troryorng
Share.