គេជឿថា រឿងអាស្រូវស្នេហាមិនសមប្រកបរបស់តារាចម្រៀង ទូច ស្រីល័ក្ខ មានហ្វេនភាគច្រើនប្រាកដជាបានជ្រាបខ្លះៗរួចមកហើយថា កាលពីមួយរយៈមុនតារាចម្រៀងរូបនេះប្រកាសថា អ្នកនាងនិង អតីតស្វាមីបានចែកផ្លូវគ្នាហើយ ដោយអ្នកនាងបានស្ពាយឈ្មោះជាស្រ្តីមេម៉ាយនិងការរស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាទីស្រលាញ់របស់ខ្លួនតែម្នាក់ឯង អស់រយ:ពេលច្រើនឆ្នាំមកហើយ និងបានដាក់ពាក្យបណ្ដឹងសុំសិទ្ធទាមទារចិញ្ចឹមកូនផងដែរ។

រហូតមកទល់ពេលនេះ កូនប្រុសរបស់អ្នកនាង ទូច ស្រីល័ក្ខ មានវ័យប្រមាណជាង ៦ឆ្នាំហើយ។ ទោះជាយ៉ាងណាក្ដី អ្នកនាងបានផ្ដល់ក្ដីស្រឡាញ់យ៉ាងពេញលេញចំពោះកូនប្រុស។

ថ្មីៗនេះដែរ អ្វីដែលមហាជនក៏បានចាប់អារម្មណ៍ ហើយអួលដើមកបំផុតនោះគឺ នៅពេលបានឃើញសំណេររបស់អ្នកនាង ទូច ស្រីល័ក្ខ ដែលបង្ហោះនៅលើហ្វេសប៊ុកទាំងអះអាងថា កូនប្រុសអ្នកនាងចង់បួសសងគុណម្ដាយ នៅពេលដែលខ្លួនមានវ័យធំឡើង។ ឮសម្ដីកូនប្រាប់បែបនេះ ទើបធ្វើឱ្យអ្នកនាង ទូច ស្រីល័ក្ខ ទប់ទឹកភ្នែកមិនជាប់ ហើយរៀបរាប់ឱ្យហ្វេនអ្នកគាំទ្របានដឹង។

អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា ៖ «កូនប្រុសមានម្តាយរបស់ម៉ែរ ចេះណាស់លោក កូនចង់បួសសងគុណម៉ែរពេលអូនធំ អូនសូមឱ្យម៉ែមានតែស្នាមញញឹម ❤️ ទឹកភ្នែករបស់ខ្ញុំស្រក់អត់ដឹងខ្លួន រាល់ថ្ងៃនេះគឺគាត់ម្នាក់គត់បានផ្តល់ជាថាមពលកំលាំងចិត្តមួយដ៏ធំ ❤️ កូនប្រុសរបស់ខ្ញុំគាត់ចាស់ទុំណាស់ ចេះគិត ចេះយល់ពីមនុស្សជុំវិញខ្លួនរបស់គាត់ ។ my mommy is my hero 🦸‍♀️ »។

ក្រោយពីឃើញការបង្ហោះនេះហើយ គេចាប់អារម្មណ៍ឃើញនៅក្នុង Comment ថា មានហ្វេនអ្នកគាំទ្ររំភើបចិត្តច្រើន និងមានខ្លះទៀតថា ទប់ទឹកភ្នែកមិនជាប់ទេ។

យ៉ាងណាមិញ គេនៅចាំបានថា កាលពីដើមខែ មករា ឆ្នាំ ២០២២នេះ អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងពីការរងចាំពន្លឺយុត្តិធម៌ពីតុលាការ។ អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងឱ្យហ្វេនដឹងថា អាហារកិច្ចកូនគឺ រូបអ្នកនាងជាអ្នកទទួលរ៉ាប់រងទាំងស្រុង ទាំងថ្លៃសាលា ៣០០០ដុល្លារសម្រាប់មួយវគ្គសិក្សា។ ព្រមទាំងទឹកដោះគោកូនប្រុស សំភារៈនឹងការចាយវាយទូរទៅគឺ អ្នកនាងជាអ្នកបំពេញសំរាប់កូនប្រុស។ ចំពោះការលើកឡើងនេះ អ្នកនាងសំអាងថា បើមិននិយាយខ្លះទេនោះ ខ្លាចតែមនុស្សមួយចំនួនតូចគាត់យល់ច្រឡំគិតអ្វីដែរមិនត្រឹមត្រូវ រាប់ការផុសពីបញ្ហារបស់អ្នកនាង និងកូនប្រុសតែប៉ុណ្ណោះ៕

អត្ថបទពាក់ព័ន្ធ ទូច ស្រីល័ក្ខ៖

៦​ចំណុច​ ទម្លាក់​ក្ដី​​ទុ.ក្ខ​ទទួល​យក​ក្ដី​សុខ​ ​ត្រាប់​តាម​តារា​ស្រី​គឺ​ ​អ្នក​នាង​ ទូច ស្រីល័ក្ខ​

ក្ដៅ​ស្លឹក​ត្រចៀក​​នឹង​​អ្នក​ខមមិន​ឈ្លើយ​! ​អ្នក​នាង​ ទូច​ ស្រីល័ក្ខ​​ ​តប​វិញ​មួយ​ឆ្ងាញ់​!

ទូច ​ស្រី​ល័ក្ខ ​គាំទ្រ​​​តារា​​ហូលីវូដ​​ Will Smith ​ប្រើ​ដៃ​ជើង​​ដាក់​អ្នក​យក​​រឿង​​​ក្បាល​ត្រងោល​ប្រពន្ធ​ទៅ​​​កំប្លែង​​លើ​ឆាក​!

Telegram-Troryorng
Share.