ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ មនុស្ស​ជា​ច្រើន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​រ៉ាវ​ទំនាស់​វិវាទ​គ្នា​ក្នុង​ក្រុម​កំប្លែង​នាយ​​ប្រុញ រហូ​ត​ធ្វើ​ឱ្យ​ប្រុញ​ដាច់​ចិត្ត​រត់​ទៅ​ស្រុក​កំណើត​វិញ​។ យ៉ាង​ណា​មិញ​ភាព​ល្អក់​កករ​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​ ដោយ​មាន​លោក​ឧកញ៉ា​សម្បត្តិ​ជា​អ្នក​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ដោយ​ផ្ទាល់​ ប៉ុន្តែ​ទោះ​ជា​មាន​អ្នក​ចូល​មក​ដោះ​ស្រាយមាន​ឋានៈ​ដល់​ឧកញ៉ា​ក្ដី​​ភរិយា​លោក​ ស៊ុក សុភា ហៅនេនទុំ​ នៅ​តែ​យល់​ឃើញ​ថា​ ទាំង​អស់​នេះ​គឺជា​ការរៀបចំ​ រឿង​គ្រប់យ៉ាង​សុទ្ធតែ​ជា​ការ​បោក​ប្រាស់​។​

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០២២ ដំណឹង​នៃ​ការ​ដោះ​ស្រាយ​វិវាទ​គ្នា​ក្នុង​ក្រុម​រវាង​នាយ​ប្រុញ​ និង​អេដមីន​ គង់ កាន​ ត្រូវ​បាន​បញ្ចប់​ដោយ​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​ឈ្នះ​ៗ​ដូច​គ្នា​។ ក្នុង​នោះ​បញ្ហា​យល់​ច្រឡំ​និង​ការ​យល់​ខុស​ចំពោះ​គ្នា​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី​។

ករណី​ទំនាស់​គ្នា​នេះ​ប្រុញ​បាន​សុំ​ខមាទោស​ចំពោះ​មេក្រុម​ ដែល​ធ្លាប់​បណ្ដុះ​បណ្ដាល​រហូត​ជួយ​ឱ្យ​ប្អូន​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​រហូត​បាន​ជួប​និង​ស្គាល់​ឧកញ៉ា​ អ៊ុច​ សម្បត្តិ​។

នៅ​ក្នុង​ដំណោះ​ស្រាយ​នោះ​មេក្រុម​នាយ​ប្រុញ​បាន​ប្រគល់​ម៉ូតូ​ដែល​ទិញ​ឱ្យ​នាយ​ប្រុញ​ ពេល​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​ផ្ទាល់​ដៃ​ ចំណែក​លោក​ឧកញ៉ា សម្បត្តិក៏​បាន​ប្រគល់​រថយន្ត​ឱ្យ​ប្រុញ​តាម​សន្យា​ ដោយ​ប្រុញ​គឺជា​ម្ចាស់​រថយន្ត​នេះ​តែ​ម្នាក់​ឯង​គត់​។

ក្រោយ​ដំណឹង​នេះ​ត្រូវ​បាន​ចែកចែក​បន្ត​គ្នា​នៅ​លើ​សង្គម​អនឡាញ ស្រាប់​តែ​ភរិយា​លោក ស៊ុក​ សុភា បាន​ចែក​រំលែក​ផុស​នោះ​ ហើយ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ថា​៖ «បោកៗ 🙄😏បើកូនប្រុញមិនទៅស្រុកហើយបញ្ចេញការពិតទេ បែបនៅបោកៗ»។ ​ការ​រំលែក​ផុស​នេះ​រួម​ជាមួយ​នឹង​ទស្សនៈ​ដូច្នេះ​ បាន​ស្ដែង​ឱ្យ​ឃើញ​ថា​លោក​ស្រីសារីណា ហាក់​គ្មានជំនឿ​ឬក៏​ជឿជាក់​ចំពោះ​ការ​ដោះ​ស្រាយ​វិវាទ​នេះ​នោះ​ទេ​។

ចំណែកមិត្ត​ភក្ដិ​ និង​អ្នក​គាំទ្រ​លោក​ស្រី​ក៏​បាន​ចូល​មក​បញ្ចេញ​មតិ​គាំទ្រ​ចំពោះ​អ្វី​ដែល​លោក​ស្រី​បាន​លើក​ឡើង​ឃើញ​ ហើយ​បើ​សង្កេត​តាម​រយៈ​ខមមិន​​ដ៏​ច្រើន​លើសលប់​នោះ​ដូច​ជា​កាន់​ជើង​នាយ​ប្រុញ ​និង​ដាក់​បន្ទុក​ក៏​ដូច​ជា​ចោទ​ប្រកាន់​ទៅ​កាន់​ភាគី​មាន​វិវាទ​ជាមួយ​នឹង​ប្អូន​ប្រុញ៕

អត្ថបទ​ទាក់ទងនឹង​ នាយប្រុញ៖

Telegram-Troryorng
https://t.me/troryorngmedia
Share.