ប៉ុន្មានថ្ងៃកន្លងមកនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម មនុស្សជាច្រើនបានផ្ដោតការចាប់អារម្មណ៍និងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើរឿងរ៉ាវទំនាស់វិវាទគ្នាក្នុងក្រុមកំប្លែងនាយប្រុញ រហូតធ្វើឱ្យប្រុញដាច់ចិត្តរត់ទៅស្រុកកំណើតវិញ។ យ៉ាងណាមិញភាពល្អក់កករនេះត្រូវបានដោះស្រាយរួចរាល់ហើយ ដោយមានលោកឧកញ៉ាសម្បត្តិជាអ្នកចូលខ្លួនមកដោះស្រាយដោយផ្ទាល់ ប៉ុន្តែទោះជាមានអ្នកចូលមកដោះស្រាយមានឋានៈដល់ឧកញ៉ាក្ដីភរិយាលោក ស៊ុក សុភា ហៅនេនទុំ នៅតែយល់ឃើញថា ទាំងអស់នេះគឺជាការរៀបចំ រឿងគ្រប់យ៉ាងសុទ្ធតែជាការបោកប្រាស់។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដំណឹងនៃការដោះស្រាយវិវាទគ្នាក្នុងក្រុមរវាងនាយប្រុញ និងអេដមីន គង់ កាន ត្រូវបានបញ្ចប់ដោយភាគីទាំងពីរសុទ្ធតែឈ្នះៗដូចគ្នា។ ក្នុងនោះបញ្ហាយល់ច្រឡំនិងការយល់ខុសចំពោះគ្នាត្រូវបានដោះស្រាយដោយសន្តិវិធី។
ករណីទំនាស់គ្នានេះប្រុញបានសុំខមាទោសចំពោះមេក្រុម ដែលធ្លាប់បណ្ដុះបណ្ដាលរហូតជួយឱ្យប្អូនមានកេរ្តិ៍ឈ្មោះបោះសំឡេងរហូតបានជួបនិងស្គាល់ឧកញ៉ា អ៊ុច សម្បត្តិ។
នៅក្នុងដំណោះស្រាយនោះមេក្រុមនាយប្រុញបានប្រគល់ម៉ូតូដែលទិញឱ្យនាយប្រុញ ពេលធ្វើការជាមួយគ្នាដោយផ្ទាល់ដៃ ចំណែកលោកឧកញ៉ា សម្បត្តិក៏បានប្រគល់រថយន្តឱ្យប្រុញតាមសន្យា ដោយប្រុញគឺជាម្ចាស់រថយន្តនេះតែម្នាក់ឯងគត់។
ក្រោយដំណឹងនេះត្រូវបានចែកចែកបន្តគ្នានៅលើសង្គមអនឡាញ ស្រាប់តែភរិយាលោក ស៊ុក សុភា បានចែករំលែកផុសនោះ ហើយបញ្ចេញមតិផ្ទាល់ខ្លួនថា៖ «បោកៗ បើកូនប្រុញមិនទៅស្រុកហើយបញ្ចេញការពិតទេ បែបនៅបោកៗ»។ ការរំលែកផុសនេះរួមជាមួយនឹងទស្សនៈដូច្នេះ បានស្ដែងឱ្យឃើញថាលោកស្រីសារីណា ហាក់គ្មានជំនឿឬក៏ជឿជាក់ចំពោះការដោះស្រាយវិវាទនេះនោះទេ។
ចំណែកមិត្តភក្ដិ និងអ្នកគាំទ្រលោកស្រីក៏បានចូលមកបញ្ចេញមតិគាំទ្រចំពោះអ្វីដែលលោកស្រីបានលើកឡើងឃើញ ហើយបើសង្កេតតាមរយៈខមមិនដ៏ច្រើនលើសលប់នោះដូចជាកាន់ជើងនាយប្រុញ និងដាក់បន្ទុកក៏ដូចជាចោទប្រកាន់ទៅកាន់ភាគីមានវិវាទជាមួយនឹងប្អូនប្រុញ៕
អត្ថបទទាក់ទងនឹង នាយប្រុញ៖
- មហាជនហួសចិត្តពេលដឹងនាយ ប្រុញ ថតអត់បានលុយមួយរៀល ចំណែកនាយ ប៉េត្រូ ក៏ចេញមកទម្លាយរឿងឈឺចាប់ដែរថា…
- ឧកញ៉ា អុច សម្បត្តិ ចេញបកស្រាយរឿងនាយប្រុញស្ពាយបង្វិចវិលទៅស្រុកកំណើត ខណៈនាយ ប្រុញ ប្រកាសថាខ្លួនមិនភ្លេចគុណ…
- មេក្រុមនាយ ប្រុញ ចេញមុខទម្លាយពីចរិត្តពិតរបស់នាយ ប្រុញ ភ្លើតភ្លើនយកប្រាក់ខែឱ្យស្រី និងក្រឡុកក្រុមការងារ ពេលមានឈ្មោះល្បី
- មេក្រុមនាយ ប្រុញ បោះសម្ដីថា ទាល់តែធ្វើការជាមួយទើបដឹងថាអត្តចរិត ប្រុញ បែបណាក្រោយឮដំណឹងលោក យឹម តាស្រង់ ប្រុងឱ្យតម្លៃខ្លួន១ពាន់ដុល្លារ