«ក្ដីសុខ​» ពាក្យ​​ពីរម៉ាត់​ដែល​មនុស្ស​ទូទៅ​ប្រាថ្នា​ចង់​បាន​ ប៉ុន្តែ​ពាក្យ​ថាក្ដីសុខ​នេះ​ហាក់​ពិបាក​នឹង​មាន​មនុស្ស​ណា​ម្នាក់​ហ៊ាន​និយាយ​ដោយ​ពេញៗ​មាត់​ណាស់​ថា​ខ្លួន​មាន​ក្ដីសុខ​ពេញលេញ​ ឬ​មាន​ក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ​។ ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​វ័យ​ក្មេង​លេង​ស្ទាលយ៍​ខ្លួន​បែប​យ៉េៗ និង​ច្រៀង​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ យូរី ទំនង​ជា​យល់​ពី​អ្វី​ទៅ​ជា​ក្ដីសុខ​ ហើយ​បាន​ចែក​រំលែក​វិធី​សាស្ត្រ​ ៤​ចំណុច ​ដែល​ជួយ​ឱ្យ​ជីវិត​មាន​ក្ដីសុខ​នៅ​លើ​បណ្ដាញ​សង្គម​​​ដូច​ខាង​ក្រោម​៖

វិធីធ្វើអោយជីវិតមានក្តីសុខ
-ត្រូវភ្លេចមនុស្ស ដែលគេភ្លេចយើង
-ត្រូវធ្វើល្អជាមួយមនុស្ស ដែលគេល្អដាក់យើង
-ត្រូវនៅជាមួយមនុស្ស ដែលគេចង់នៅជាមួយយើង
-ត្រូវស្រលាញ់មនុស្ស ដែលគេស្រលាញ់យើងកុំខ្វល់ខ្វាយនឹងមនុស្ស ដែលគេត្រូវការយើងតែពេលគេលំបាក កុំស៊ូទ្រាំនឹងមនុស្ស ដែលគេមិនអោយតម្លៃយើង កុំចំណាយពេលវេលានឹងមនុស្ស ដែលគេមិនច្បាស់លាស់ 🌿

អត្ថបទទាក់ទង៖

Share.