ថ្វី​ត្បិត​បាន​ប្រារព្ធ​ពិធី​បុណ្យ​ខួប​៧​ថ្ងៃ​ជូន​ដល់​អ្នក​មាន​គុណ​ហើយ​ក្ដី​ប៉ុន្តែ​អារម្មណ៍​អាលោះអាល័យ​ដែល​មាន​ចំពោះ​អ្នក​មាន​គុណ​ទាំង​ពីរ​មិន​ទាន់​រលុប​ចេញ​បាត់​ពី​ក្នុង​ការ​ចងចាំ​ឡើយ​។ ថ្ងៃ​នេះ​សុវត្ថិឌី​ ធារីកា ​បាន​បង្ហោះ​ផ្ទាំង​ក្ដារ​រំលែក​ទុក្ខ​ឪពុកម្ដាយ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​ធ្វើ​ឱ្យ​អ្នក​បាន​ឃើញ​ហើយ​ខ្លោច​ចិត្ត​អាណិត​យ៉ាង​ខ្លាំង​ដែល​នារី​វ័យ​ក្មេង​រូប​នេះ​បែរ​ជា​ជួប​នឹង​រឿង​អកុសល​ដូច្នេះ​។​

ឪពុក​របស់​កញ្ញា សុវត្ថិឌី ធារីកា គឺជា​សមាជិក​របស់​អង្គការ​ World Vision ហេតុ​ដូច្នេះ​ហើយ​មិត្ត​រួម​ការងារ​ទាំង​អស់​បាន​សរសេរ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ដែល​មាន​ចំពោះ​សព​លោក​ មាស​ សុវត្ថិឌី។ នៅ​ខាង​លើ​ផ្ទាំង​រំលែក​ទុក្ខ​ដែល​ធារីកា បាន​ផុស​នោះ​ កញ្ញា​បាន​ភ្ជាប់​ជាមួយ​នឹង​ភាសា​អង់គ្លេស​ពីរឃ្លាដ៏​មាន​ខ្លឹមសារ​ថា​៖ «I’m really love you mom and dad You are a wonderful parents ❤️❤️❤️ for me»«ខ្ញុំ​ពិត​ជា​ស្រលាញ់​ម៉ាក់​និង​ប៉ា​ណាស់​ អ្នក​ទាំង​ពីរ​គឺជា​ឪពុក​ម្ដាយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​»

ក្រោយ​ Caption ខ្លី​ ដែល​ធារីកា បាន​បង្ហោះ​នៅ​ព្រឹក​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២​ នេះ​ អ្នក​គាំទ្រ​និង​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចូលមក​លើក​ទឹក​ចិត្ត​ឱ្យ​កញ្ញា​តស៊ូ​និង​រឹងមាំ​​ជា​បន្ត​ទៀត​។

អត្ថបទ​ទាក់ទង​នឹង​ សុវត្ថិឌី ធារីកា៖

Share.