អ្នកស្រឡាញ់គាំទ្រវិស័យសិល្បៈ​ មិនចង់ឃើញ​កំពូលតារាចម្រៀងរ៉េបពីរដួងឈ្លោះគ្នា គឺ វណ្ណដា និង ងួន ចាន់ដេវីដ បង្កើតជាសង្គ្រាមពាក្យសម្ដីក្នុងបទចម្រៀង ឬអ្នកគាំទ្រទាំងសងខាងវាយប្រហារគ្នាទៅវិញទៅមក ដែលនាំឲ្យ​ខាតបង់ទាំងសងខាង។

សូមចុចអាន៖ J+O II របស់​វណ្ណដាបាញ់​ត្រង់​ទៅ​ G-Devith និង​មនុស្សអាថ៌កំបាំង​ម្នាក់​​ឈឺៗ​ ​បែប​មិន​បញ្ឆិតបញ្ឆៀង?

លោក ឌុំ រ៉ាវ៉ុន អគ្គនាយកក្រុមហ៊ុន វីស្រ៊ី គ្រុប ដែលជាអ្នកគាំទ្រវិស័យសិល្បៈមួយរូប បានស្នើឲ្យបញ្ឈប់សកម្មភាពឌឺដងដាក់គ្នារវាងអ្នកគាំទ្រ​ វណ្ណដា និងដេវីដ ហើយងាកមកគាំទ្រចម្រៀង​ជា អាយដល​ រៀងៗខ្លួន ដើម្បីបង្ហាញភាពជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។​

លោកលើកឡើងបែបនេះ ក្រោយពីសង្គ្រាមពាក្យសំដីរបស់ វណ្ណដា បានរំលេចនៅលើបទចម្រៀងរ៉េប​របស់ខ្លួន ហាក់ដូចជាកំពុងវាយប្រហារទៅលើ​ តារាចម្រៀងរ៉េប ដេវីដ។ កាលពីថ្ងៃទី៣០ តុលា វណ្ណដា បានចេញបទចម្រៀង​មួយបទ​មានចំណងជើងថា “J+02” ដែលអត្ថន័យបទចម្រៀងនោះរៀបរាប់ពីកំហឹង ដែលបទចម្រៀង​របស់ខ្លួន​ត្រូវបែកធ្លាយមុនចេញ ហើ​យ​គ្រប់គ្នាអាចស្ដាប់ទៅយល់ថាខ្លឹមសារនៃបទ​ចម្រៀង​របស់​តារារូបនេះទាំងមូលគឺច្រៀងឌឺដង ថាឲ្យអ្នក​ចម្រៀង​ងួន ចាន់ដេវីត តែម្ដងដូចជាឃ្លាថា​លុប​នេះលុបនោះ ឆ្លៀតទៅបួស និងជិតក្លាយជាឪគេ នៅឡេឡឺ…ជាដើម។ ភ្លាមៗ នៅមិនទាន់ឃើញការឆ្លើយតបពី​ ដេវីដ តាមរយៈបទចម្រៀងនោះទេ តែនៅក្នុងវីដេ​អូមួយ នៅ​លើបណ្ដាញ ​Tik Tok លោក​ដេវីត និយាយថា បើចង់តគឺតមិនកើត តដូចឲ្យក្រឌីតទៅគេ​បន្ថែម​ទៀត ដូចជាគេថាឲ្យយើង យើងតុកស៊ិចខឹង ចង់ប្រកាច់តែម្ដង យើងចង់ត ប៉ុន្ដែតមិនកើតទេ បើត​ប្រៀប​ដូចធ្វើឲ្យគេកាន់តែល្បី អីចឹងត្រូវទ្រាំ គ្រាំគ្រា…។

សូមចុចអាន៖ ដឹងអត់ 12 បទនេះ របស់វណ្ណដា មួយ​បទៗ​​មានចំនួនទស្សនាលើសពី ២០លានដងនៅលើ YouTube

ជុំវិញការលើកឡើងនេះ លោក ឌុំ រ៉ាវ៉ុន បានសរសេរនៅលើផេករបស់ខ្លួនថា «ខ្ញុំយល់ថា បទចម្រៀងចេញមកមិនដឹងវាយប្រហារខាងណាខាងណីទេ ប៉ុន្ដែបទចម្រៀងថ្មីនេះ ត្រូវបានអ្នកគាំទ្រលើមកចោទប្រកាន់ទៅវិញទៅមក បង្កើតបានជាអាយ៉ៃឆ្លើយឆ្លងលើបណ្ដាញសង្គម និងទំព័រសារព័ត៌មាន។ ដូច្នេះស្នើសុំឲ្យអ្នកគាំទ្រ កុំដាក់សម្ពាធទៅវិញទៅមក ដោយហ្វេនគួរគាំទ្រ តែបទចម្រៀង ជាតារាក្នុងដួងចិត្តរបស់ខ្លួនបានហើយ  តែកុំភ្ជាប់ឈ្មោះទៅ អ្នកចម្រៀងនេះអ្នកចម្រៀងនោះ ព្រោះក្នុងបទចម្រៀង ហាក់គ្មានបញ្ជាក់ឈ្មោះនរណាម្នាក់ឡើង វាជាសិល្បៈប៉ុណ្ណោះ។ ប៉ុន្ដែប្រសិនបើបទចម្រៀងមានចេតនា ឌឺដាក់គ្នា គប្បីកុំបញ្ចូលអីល្អជាង គួរសរសេរបទចម្រៀងណាដែលផ្សារភ្ជាប់លើកដំកើនសង្គមទៅល្អជាង ឈ្លោះគ្នាគ្មានចំណេញអ្វីនោះទេ។

លោកបានបន្ដទៀតថា សូមប្អូនមេត្តាទំលាក់ចុះនៅការឌឺដងផ្ចាញ់ផ្ចាល់គ្នាហើយងាករកភាពជា Idol រាងៗខ្លួនព្រោះប្អូនៗជាគំរូរដល់យុវជនបច្ចុប្បន្នផង។ «អ្នកសិល្បៈដូចគ្នាឈ្លោះគ្នា គឺមិនល្អទេ ធ្វើឲ្យខ្មែរខ្សោយ ខ្មែរខ្មាស់បរទេស។ អ្នកទាំងពីរ គឺជាកំពូលតារាចម្រៀងគប្បីផលិតបទឲ្យល្អ និងអប់រំ ធ្វើឲ្យវិស័យសិល្បៈខ្មែរកាន់តែរីកចម្រើន» លោក ឌុំ រ៉ាវ៉ុន បន្ថែម៕​

សូមចុចអាន៖ វណ្ណដា ​ជា​​តារា​ខ្មែរ​​ទីមួយ​​មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត​​ចម្រៀង​​រ៉ែប​ដ៏ធំ​របស់​ថៃ​ Show Me The Money Thailand

ចុះអ្នកវិញ តើយល់យ៉ាងណាដែរជុំវិញបញ្ហានេះ?

Share.