U22 សិង្ហបុរី (ក្រហម) ក្រុម Lion City Sailors FC (ស-ខៀវ)

អត្ថបទពាក់ព័ន្ធ៖បុរស​សិង្ហបុរី លាកៅអី​CEO ​លីគ​​បាល់ទាត់​​​ថៃ ត្រឡប់​ទៅ​​ជួយ​ស្រុក​កំណើត​​ក្នុង​ផែនការ World Cup 2034

ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ (U22) របស់​សិង្ហបុរី បាន​ប្រកួត​មិត្តភាព​កម្តៅសាច់ដុំ​​យក​ឈ្នះ​ក្រុម​ខ្លាំង​ក្នុង​ស្រុក Lion City Sailors FC ដោយ​លទ្ធផល ៤ទល់២ នៅ​យប់​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium។

គ្រាប់​បាល់​​ដែល​កើត​ឡើង​ក្នុង​ប្រកួត​នេះ​រក​បាន​ដោយ​​កីឡាករ Mahler (Own Goal) ៣៧’, Song ៩០+៤ របស់​ក្រុម Lion City Sailors FC ខណៈ​ក្រុម U22 សិង្ហបុរី រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ Khairin ៤៧, ៧៥, Mahler ៥៤’, Zamani ៩២’។

អត្ថបទពាក់ព័ន្ធ៖សេដ្ឋី​ប្រាក់​ពាន់លាន​ ថៅកែ​ក្លិប​ Lion City Sailors ជាប់​​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​សិង្ហបុរី

ក្រុម​បាល់ទាត់​ U22​សិង្ហបុរី កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ ខាង​មុខ​នៅ​ប្រទេស​វៀតណាម​ខណៈ​ក្រុមLion City Sailors FC កំពុង​តែ​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​​ពានរង្វាន់​បាល់ទាត់ AFC Cup 2021 ដែល​ស្ថិត​ក្នុង​ពូល H ​ជាមួយ​ក្រុម Kedah Darul Aman របស់​ម៉ាឡេស៊ី ក្លិប Saigon របស់​វៀតណាម និង​ក្លិប Persipura Jayapura របស់​ឥណ្ឌូណេស៊ី។

ប្រកួត​នេះ​​ក្រុម Lion City Sailors FC បាន​អវត្តមាន​អ្នកចាំទី Hassan Sunny ខ្សែ​ការពារ Amirul Adli ខ្សែ​បម្រើ Shahdan Sulaiman និង Saifullah Akbar និង​ខ្សែ​ប្រយុទ្ធ Faris Ramli,Gabriel Quak និង Hafiz Nor ដែល​ជាប់​បេសកកម្ម​ក្នុង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូល D នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ជុំទី២​ប្រចាំ​ទ្វីប​អាស៊ី ដែល​ប្រកួត​សេសសល់​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

អត្ថបទពាក់ព័ន្ធ៖រឿង​កម្រ! បងប្អូន​បង្កើត​៣នាក់​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ក្នុង​ពេល​តែ​មួយ

ខាង​ក្រោម​ជា​វីដេអូ​ប្រកួត​ពេញ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ៖

Telegram-Troryorng
Share.