នារីម្នាក់ដែលតែងតែមានមុខនៅវីដេអូរបស់ហ្វេសប៊ុក Primitive TV ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមឱ្យឈ្មោះថា «កំពូលអ្នកស៊ីមិនរើសជាមួយអំបិលម្ទេស»។ នាពេលថ្មីៗនេះ ស្រាប់តែគេឃើញនារីអំបិលម្ទេសរូបនេះបង្ហាញសកម្មភាពស៊ីអាចម៍គោខ្ចីស្រស់ពិតៗតែម្ដង ឱ្យមហាបានទស្សនា។

នារីអំបិលម្ទេសបានបង្ហាញសកម្មភាពវះយកអាចម៍គោខ្ចីពីកន្សោមពោះវៀន១០០ស្រទាប់ ហើយយកទៅលៀងទឹកជាច្រើនទឹក និងច្រោះឱ្យស្អាត ទើបយកសំណល់លាមកនោះមកស៊ីជាមួយអំបិលម្ទេស។ សកម្មភាពនេះត្រូវបានហ្វេនអ្នកលេងបណ្ដាញសង្គមលើកឡើងថា ជាទង្វើមិនសមប្រកបសោះឡើយ ឬទាល់តែស៊ីអា.ចម៍គោខ្ចីទើបបានល្បី និងរកលុយបានស្រួលមែនហ្អ?

យ៉ាងណាមិញ គេឃើញមានហ្វេនខ្លះបញ្ចេញមតិលើកឡើងនៅក្នុង Comment ថា ៖ « ធ្វើឱ្យប្រទេសគេសើចចំអក» ហើយមានខ្លះទៀតថា «អួតបរទេសថាខ្មែរល្អម៉េច បើចង់បានលុយស្រួលទាល់ស៊ីអាចម៍ បរទេសលែងហ៊ានមកខ្មែរហើយខ្លាចឱ្យស៊ីដែរ» និងខ្លះទៀតលើកឡើងស្រដៀងគ្នាថា «ខ្ញុំខ្មាសប្រទេសជិតខាងនិងជនជាតិបរទេសណាស់ ពេល គេ Share ផុសឡើងវិញនិងប្រើពាក្យដៀល មកប្រទេសកម្ពុជា ថា ញ៉ាំរបស់កខ្វក់ 😔
មិនឃាត់ទេ ដែលព្យាយាមរកលុយតាមផេក តាមYou Tube តាមរយះ ចង់បាន Veiw តែគិតឱ្យវែងឆ្ងាយមុនផលិត video មួយៗ កុំអោយតែប្រយោជន៍អ្នកម្នាក់បះពាល់ មុខមាត់ប្រទេសជាតិ »។

យ៉ាងក្ដីក៏មានអ្នកខ្លះទៀតលើកឡើងថា នាងបានប្ដូរវត្ថុជំនួសដែលមានសណ្ឋានស្រដៀងគ្នានឹងអាចម៍គោខ្ចីដែលនាងលាង ដូចជាដើមស្លឹកក្រៃបុកជាមួយល្អៀតមកជំនួសវិញ នៅនាទី ៣និង ១៨វិនាទី។ ហើយទាំងអស់នេះជាមតិហ្វេនមួយចំនួនបានប្រតិកម្មចំពោះវីដេអូនេះ។

គេនៅចាំបានថា ករណីស្រដៀងគ្នានេះដែរតួយ៉ាង គ្រូតឿ ត្រូវបានសមត្ថកិច្ចហៅសួរនាំ ព្រោះរឿងផលិតវីដេអូមួយស៊ីអាចម៍គោ ដែលធ្វើឱ្យមហាជនរិះគន់ចំពោះសកម្មភាពមួយនេះ។ លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងថា សកម្មភាពរបស់គ្រូតឿ និងបក្ខពួក អាចបណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម ជាពិសេសវីដេអូមួយដែលនាំឱ្យមានការរិះគន់ខ្លាំង គឺនាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ។

ជាមួយគ្នានេះដែរ ក៏មានមតិរបស់ហ្វេនមួយចំនួនទៀតបានលើកឡើងថា ចំពោះប្រភេទអាចម៍គោខ្ចី ត្រូវបានបងប្អូនជនជាតិភាគតិចនៅខេត្ត រតនគិរី យកទៅធ្វើជាម្ហូប ដែលមានឈ្មោះថា « ភីភា (ភីភាអាចម៌ខ្ចីសត្វគោ)»។ យ៉ាងណាមិញ អាចម៌គោខ្ចីដែលគេមកធ្វើសម្លរភីភាមួយមុខនេះ គឺគេយកចេញពីកន្សោមពោះវៀន១០០ស្រទាប់ ហើយសម្រាប់សម្លភីភានេះវិញ គឺជឿថា បន្ទាប់ពីទទួលទានហើយ ភីភាគឺជំនួយកម្លាំង ហើយធ្វើឱ្យយើងមានសុខភាពល្អថែមទៀតផង។

ចុះចំពោះហ្វេនទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះករណីខាងលើនេះ? ពេលដាក់ពិន្ទុរហើយ កុំភ្លេច Comment ប្រាប់ Admin ផង៕

ប្រភព៖ Primitive TV

អត្ថបទទាក់ទង៖

Telegram-Troryorng
Share.